តាមរយៈការតេស្តដ៏គួរឲ្យចាប់អារម្មណ៍ និងសាមញ្ញមួយនេះ អាចបង្ហាញពីបំណងប្រាថ្នារបស់អ្នក ថានឹងអាចក្លាយជាការពិតនៅពេលណា។ ក្នុងចំណោមកូនឆ្កែទាំង ៥ ក្បាល ចូរអ្នកធ្វើការជ្រើសរើសមួយ ហើយសូមផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖
កូនឆ្កែទី ១
សំណាងគឺនៅក្បែរអ្នកហើយ ដោយកាលៈទេសៈនេះអ្នកគួរឆ្លៀតពេលសម្រាកបន្តិច ព្រោះមួយរយៈចុងក្រោយនេះអ្នកបានខិតខំខ្លាំងណាស់ហើយ ដែលបានធ្វើឲ្យអ្នកមានអារម្មណ៍ហត់នឿយនិងស្រ្តេសខ្លាំង។ ចូរសម្រាកបន្តិច សំណាងនឹងឈានចូលមកដល់ក្នុងជីវិតអ្នកនៅរយៈពេលដ៏ខ្លី។
កូនឆ្កែទី ២
បំណងប្រាថ្នាដែលអ្នកបានប៉ង នឹងអាចក្លាយជាការពិតក្នុងចន្លោះពេលមួយឆ្នាំ តែវាក៏ស៊ីសងទៅលើអ្នកដែរ។ សូមកុំខ្ជះខ្ជាយពេលវេលានិងថាមពលរបស់អ្នកជាមួយមនុស្សដែលឥតតម្លៃ ហើយចូរបោះបង់ពួកគេ នោះជោគវាសនានឹងជួយសម្រេចពីបំណងប្រាថ្នារបស់អ្នកឲ្យឆាប់កើតឡើង ដូចទៅអ្វីដែលអ្នកសក្ដិសមនឹងទទួលបាន។
កូនឆ្កែទី ៣
បំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិត ប៉ុន្តែលទ្ធផលខ្លះវានឹងបង្ហាញមកលើសពីការរំពឹងទុករបស់អ្នកទៅទៀត។ ចូររក្សាភាពស្ងប់ស្ងាត់ ហើយរឿងល្អប្រសើរជាច្រើននឹងឈានចូលមកដល់ ហើយជារៀងរាល់ព្រឹក ចូរប្រាប់ខ្លួនឯងថា បានពេញចិត្តនិងរីករាយនៅជីវិតដែលកំពុងមាន នោះនឹងធ្វើឲ្យអ្នកទទួលបានអារម្មណ៍ដ៏ល្អបំផុត។
កូនឆ្កែទី ៤
ចូរនឹកដល់បំណងប្រាថ្នានោះឡើងវិញ ហើយរឿងភ្ញាក់ផ្អើលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗ។ បញ្ជាក់ថារឿងខ្លះអ្នកកុំធ្វើដោយតក់ក្រហល់ពេល រឿងខ្លះទាមទារពេលវេលាបន្តិចដែរ អ៊ីចឹងចូរអត់ធ្មត់បន្តទោទៀត។
កូនឆ្កែទី ៥
បំណងប្រាថ្នាមួយក្នុងចំណោមបំណងប្រាថ្នាជាច្រើនរបស់អ្នកនឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ ប៉ុន្តែអ្នកត្រូវបង្ហាញពីឥទ្ធិពលក្នុងការសម្រេចលើការទទួលយកអ្វីមួយឲ្យបានច្បាស់លាស់ផង។ តើរឿងនោះវាសក្តិសមនឹងអ្នកអាចទទួលបានដែរឬទេ ឆ្លើយតបនឹងការខិតខំរបស់អ្នក? ឬអ្នកអាចនឹងមិនទាន់សក្តិសមនឹងទទួលបានវានៅពេលនេះ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក