ប្រសិនបើមានការប្រមូលផ្តុំជាតិពុលច្រើននៅក្នុងខ្លួន អ្នកនឹងជួបរោគសញ្ញាដូចខាងក្រោម ដូច្នេះ វាក៏សបញ្ជាក់ផងដែរថា អ្នកត្រូវការការបន្សាបជាតិពុលនេះឱ្យបានឆាប់រហ័ស។
១. ការទល់លាមក
ការទល់លាមក គឺជាសញ្ញាមួយដែលបង្ហាញថារាងកាយកំពុងមានបញ្ហា។ ការបន្ទោរបង់ទៀងទាត់ នឹងជួយលុបជាតិពុលចេញតាមរយៈការសម្ងាត់។ នៅពេលអ្នកកំពុងទល់លាមក ឬអ្នកបន្ទោរបង់រៀងរាល់ពីរបីថ្ងៃម្តង ជាតិពុលនឹងកកកុញហើយចូលទៅក្នុងខ្លួនអ្នកវិញ។
២. រាងកាយមានក្លិនចម្លែក
នៅពេលដែលជាតិពុលកកកុញនៅក្នុងខ្លួនច្រើនពេក នោះក្លិនមិនល្អដែលមិនធម្មតាអាចលេចចេញលើខ្លួនប្រាណដូចជា បែកញើសខ្លាំង ធុំក្លិនមាត់ ទោះបីអនាម័យមាត់ធម្មតាក៏ដោយ ... ក្រៅពីនេះ ទឹកនោមខ្មៅ និងក្លិនមិនល្អ ក៏ជាសញ្ញាបង្ហាញថារាងកាយត្រូវការបំបាត់ជាតិពុលភ្លាមៗដែរ។
៣. ប្រតិកម្មស្បែក
ថ្លើមគឺជាសរីរាង្គសំខាន់មួយ ដែលទទួលខុសត្រូវក្នុងការបន្សាបជាតិពុលចេញពីរាងកាយ។ នៅពេលដែលសរីរាង្គត្រូវបានផ្ទុកលើសទម្ងន់ ឬដំណើរការមិនបានត្រឹមត្រូវ ជាតិពុលអាចត្រូវបានបញ្ចេញតាមរយៈស្បែក និងបណ្តាលឱ្យអ្នកមានប្រតិកម្មមិនល្អដូចជាឡើងមុន កន្ទួលរមាស់ជាដើម ... ដូច្នេះនៅពេលដែលអ្នកឃើញរោគសញ្ញាស្បែកមិនល្អ អ្នកគួរតែរកអ្នកជំនាញពិគ្រោះ អំពីការបន្សាបជាតិពុលឱ្យបានឆាប់។
៤. គេងមិនលក់
ការគេងមិនលក់ កើតឡើងនៅពេលអ័រម៉ូន cortisol ក្នុងខ្លួនអស់តុល្យភាព។ ប្រសិនបើរឿងនេះកើតឡើងជាយូរមកហើយ សុខភាពរបស់អ្នកនឹងទទួលរងនូវបញ្ហាធ្ងន់ធ្ងររួមទាំងជំងឺបេះដូងផងដែរ។ នៅពេលដែលអរម៉ូន cortisol មិនមានតុល្យភាព អ្វីដែលសំខាន់បំផុតក្នុងការអនុវត្តន៍ គឺការបន្សាបជាតិពុល។
៥. ហត់នឿយ
ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់ ញុំាឱ្យបានត្រឹមត្រូវ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍ធុញទ្រាន់មានន័យថា រាងកាយរបស់អ្នកកំពុងតែមានបញ្ហា។ នៅពេលនោះក្រពេញ adrenal ត្រូវបានផ្ទុកលើសទម្ងន់ ដែលមានផ្ទុកជាតិពុលជាច្រើន។ ការប្រមូលផ្តុំជាតិពុលក្នុងរយៈពេលវែងនឹងរារាំងក្រពេញ adrenal មិនឱ្យធ្វើការបានត្រឹមត្រូវ និងធ្វើឱ្យអ្នកស្ថិតក្នុងស្ថានភាពអស់កម្លាំង។
៦. ឡើងទម្ងន់
ការឡើងទម្ងន់ដែលកើតឡើងអាចទាក់ទងទៅនឹងកត្តាជាច្រើន។ មួយក្នុងចំណោមកត្តាជាច្រើន គឺដោយសារតែរាងកាយរបស់អ្នកមានជាតិពុលច្រើនពេក។ យោងតាមអ្នកជំនាញ ជាតិពុលខ្លះមានជាតិ lipophilic ដូច្នេះពួកគេងាយនឹងកកកុញនៅក្នុងខ្លួន និងនាំឱ្យលើសទម្ងន់៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok