ភាពស្រស់ស្អាតរបស់ស្ត្រី ងាយនឹងបាត់បង់ទៅតាមពេលវេលាណាស់។ ប៉ុន្តែស្ត្រីអាចធ្វើឱ្យជីវិតខ្លួនឯងកាន់តែមានអត្ថន័យដោយមិនពឹងផ្អែកតែលើសម្រស់មួយផ្នែកនោះឡើយ ចំណុចទាំង៥ខាងក្រោមនេះហើយ ដែលជួយឱ្យជីវិតអ្នករឹតតែប្រសើរឡើង។
១. ជឿជាក់លើខ្លួនឯង
ស្ត្រីត្រូវតែមានទំនុកចិត្តលើខ្លួនឯង។ ទោះបីអ្នកបាត់បង់ជំនឿលើអ្វីៗគ្រប់យ៉ាងក៏ដោយ ក៏អ្នកត្រូវរក្សាជំនឿឱ្យបានពេញលេញសម្រាប់ខ្លួនអ្នកដែរ។ ជីវិតនេះពេលខ្លះមិនមែនជាអ្វីដែលអ្នកចង់បានទេ អ្នកអាចនឹងបាត់បង់អ្វីមួយ មនុស្សខ្លះក៏ចាកចេញពីអ្នក ប៉ុន្តែមានតែអ្នកខ្លួនឯងប៉ុណ្ណោះដែលអាចនៅក្បរខ្លួនឯងអស់មួយជីវិត។
នៅពេលដែលអ្នកមិនអាចជឿលើខ្លួនឯង អ្នកក៏នឹងមិនមានអំណាចធ្វើអ្វីផ្សេងទៀតបានឡើយ ដូច្នេះអ្នកប្រាកដជាត្រូវបោះបង់ខ្លួនឯងចោល។ ស្ត្រីគួរតែយល់ផងដែរថា ការមានជំនឿលើខ្លួនឯងនឹងបង្កើតថាមពលវិជ្ជមានបំផុត។ មិនមែនធ្វើឱ្យគ្រោះថ្នាក់ដល់នរណាម្នាក់ទេ ហើយក៏មិនមែនសម្រាប់អ្នកណាម្នាក់នោះដែរ។
នៅពេលដែលអ្នកជឿជាក់ថាអ្នកអាចរស់នៅក្នុងជីវិតដ៏រីករាយ អ្នកនឹងមានសុភមង្គលច្រើនជាងអ្វីដែលអ្នកធ្លាប់គិត។ នៅពេលអ្នកជឿជាក់ថា អ្នកសមនឹងទទួលបានអ្វីដែលល្អ នោះអ្នកនឹងត្រូវបានគេកោតសរសើរត្រឡប់មកវិញ។
២. ស្រឡាញ់ខ្លួនឯង
ស្ត្រីដែលស្រឡាញ់ខ្លួនឯងមិនដែលមើលឃើញខ្លួនឯងអាក្រក់ ឬមិនស្រស់ស្អាតនោះទេ។ នៅពេលអ្នកដឹងពីអ្វីដែលត្រូវធ្វើដើម្បីធ្វើឱ្យខ្លួនអ្នកកាន់តែរីករាយ ញញឹមកាន់តែខ្លាំង ស្នាមញញឹមរបស់អ្នកនៅចំពោះមុខអ្នកដទៃក៏កាន់តែស្រស់ស្អាតផងដែរ។
នៅពេលអ្នកដឹងពីកន្លែងដែលអ្នកត្រូវថែរក្សា កន្លែងដែលអ្នកត្រូវធ្វើឱ្យខ្លួនឯងស្រស់ស្អាតជាងមុន រូបភាពរបស់អ្នកនៅក្នុងភ្នែករបស់បុរស គឺកាន់តែសមរម្យ និងស្រស់ស្អាតទ្វេដង។
ស្ត្រីត្រូវតែយល់បានលុះត្រាតែអ្នកដឹងពីរបៀបឱ្យតម្លៃ ថែរក្សា និងស្រឡាញ់ខ្លួនឯងអ្នកនឹងក្លាយជាមនុស្សដែលមានតម្លៃបំផុត។ ស្ត្រីស្រស់ស្អាតមិនចាំបាច់ទទួលបានការពេញចិត្តបំផុតនោះទេ ប៉ុន្តែស្ត្រីដែលស្រឡាញ់ខ្លួនឯងតែងតែធ្វើឱ្យជីវិតកាន់តែងាយស្រួល និងពេញលេញ។
៣. ឧស្សាហ៍ព្យាយាមរៀន និងរកលុយ
មានរឿងជាច្រើនដែលស្ត្រីគួរធ្វើរាល់ថ្ងៃ តស៊ូ និងព្យាយាមលើរឿងពីរយ៉ាងគឺ ខំប្រឹងរៀនសូត្រ និងធ្វើការរកលុយ។ ស្ត្រីគឺស្រស់ស្អាតមិនត្រឹមតែពីលើផ្ទៃមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្អផ្នែកផ្នត់គំនិត ចំណេះដឹង និងសេចក្តីថ្លៃថ្នូរផងដែរ។ ស្ត្រីឆ្លាតដែលអាចរកលុយបានដោយខ្លួនឯងតែងតែជានារីស្រស់ស្អាត និងពូកែអស្ចារ្យខ្លាំង។
ដរាបណាអ្នកមានចំណេះដឹង មានភាពប៉ិនប្រសព្វ និងអ្នកចេះធ្វើការរកលុយដើម្បីធ្វើឱ្យខ្លួនអ្នកលេចធ្លោ នោះមានន័យថា អ្នកបានឆ្លាក់សម្រស់នៅក្នុងភ្នែករបស់អ្នកដទៃ។ អ្វីដែលសំខាន់គឺមិនត្រូវឈប់ដាំដុះ និងព្យាយាមរាល់ថ្ងៃឡើយ។ ស្ត្រីអាក្រក់គឺជាស្ត្រីដែលគិតថាពួកគេដឹងគ្រប់គ្រាន់ ហើយមិនអាចមានលុយផ្ទាល់ខ្លួន។
៤. ជ្រើសរើសជីវិតមួយដែលគ្រប់គ្រាន់ ដើម្បីធ្វើឱ្យបេះដូងអ្នកមានភាពងាយស្រួល
ជាការពិតនៅពេលដែលស្ត្រីមិនមានការព្រួយបារម្ភ មិនមានការឆេវឆាវ និងមានសន្តិភាព សុភាពរាបសារ ពួកគេតែងតែមានសម្រស់ស្រស់ស្អាត ទោះបីជាពួកគេមានអាយុច្រើនក៏ដោយ។
ប៉ុន្តែអ្នកមិនចាំបាច់កើតមកនៅក្នុងវដ្ដសូត្រដោយគ្មានការព្រួយបារម្ភ ឬអ្នកដែលមានកេរ្តិ៍ឈ្មោះព័ទ្ធជុំវិញខ្លួនអ្នកដើម្បីរស់នៅនោះទេ។ សន្តិភាព គឺចេញពីបេះដូងរបស់មនុស្ស។ ជីវិតមានភាពងាយស្រួល ឬរវល់អ្នកអាចជ្រើសរើសបានដោយខ្លួនឯង។
ដូច្នេះសូមរក្សាបេះដូងដែលស្ងប់ស្ងាត់ និងសន្តិភាពបំផុត។ អ្វីដែលនឹងកើតឡើង វានឹងត្រូវតែមក ហើយវាក៏នឹងត្រូវបញ្ចប់ដូចគ្នា។ គិតថាអ្នកមានជីវិតតែមួយដើម្បីរស់នៅ អ្នកត្រូវយកជីវិតរបស់អ្នកឱ្យស្រាល។ សុភមង្គលគឺស្ថិតនៅក្នុងទិសដៅដែលអ្នកចង់ឃើញ ចង់ដឹងចង់ឮ។
៥. កុំរស់នៅសម្រាប់នរណាម្នាក់ច្រើនពេក កុំភ្លេចថាជីវិតនេះជារបស់អ្នក
ស្ត្រីមិនទទួលយក មិនអាចក្លាយជាស្ត្រីស្រស់ស្អាតបានទេ។ ដោយសារតែពួកគេមិនរស់នៅសម្រាប់ខ្លួនឯង ពួកគេមិនអាចស្រឡាញ់ខ្លួនឯង តើពួកគេអាចធ្វើឱ្យខ្លួនឯងប្រសើរឡើងដោយរបៀបណា។ ស្ត្រីកុំរស់នៅច្រើនពេកសម្រាប់នរណាម្នា ក់កុំភ្លេចដែរថា ជីវិតនេះជារបស់អ្នក។
សុភមង្គលកើតឡើងដោយការទទួលខុសត្រូវ ប៉ុន្តែភាពមិនសប្បាយចិត្តកើតឡើងដោយការដែលយើងមិនខ្វល់ពីខ្លួនឯង។ គ្រួសាររបស់អ្នកត្រូវការការទទួលខុសត្រូវរបស់អ្នក ប៉ុន្តែកុំធ្វើឱ្យក្លាយជាបន្ទុកលើខ្លួនឯងឱ្យសោះ។
ស្ត្រីស្រស់ស្អាតមិនចាំបាច់ជាស្ត្រីដែលមានសុភមង្គលនោះទេ។ ប៉ុន្តែស្ត្រីដែលរីករាយពិតជាស្ត្រីស្រស់ស្អាត។ ភាពស្រស់ស្អាតពីក្នុងចិត្ត ចេញពីភាពស្ងប់ស្ងាត់ សុភាពរាបសារ ញញឹមយឺតបែបផ្អែមល្ហែម នោះគឺជាសម្រស់ដែលស្ត្រីគ្រប់រូបគួរតែមាននៅក្នុងជីវិត ដែលមិនអាចបាត់បង់បានឡើយ៕
ប្រភព ៖ kenhphunu / ប្រែសម្រួល ៖ Knongsrok