ស្ត្រេសញឹកញាប់ ក៏បណ្តាលឱ្យអ្នកមានឥទ្ធិពលផ្ទាល់ជាច្រើននៅលើមុខរបស់អ្នក។
១. ស្នាមជ្រីវជ្រួញ
អរម៉ូន cortisol នឹងត្រូវបានផលិតឡើងនៅពេលដែលអ្នកមានភាពតានតឹងជាប់លាប់ ហើយក្នុងពេលតែមួយ វាក៏បង្កផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើនដូចជា សម្ពាធឈាមឡើងខ្ពស់ ឡើងទម្ងន់ភ្លាមៗ…ដែលក្នុងនោះដែរ ផលប៉ះពាល់ដ៏ធំមួយដែលអ្នកនឹងប្រឈមមុខនឹងស្បែកចាស់ជ្រីវជ្រួញមុនអាយុ។ ភាពចាស់ដោយសារស្រទាប់កូឡាជែនខូច ដែលនាំឱ្យមានស្នាមជ្រួញលេចចេញលើផ្ទៃមុខ ក៏ដូចជាស្បែករបស់អ្នក។
២. កន្ទួលរមាស់/មុន
ស្ត្រេស និងរោគមុនក៏មានទំនាក់ទំនងរឹងមាំជាមួយគ្នាដែរផងដែរ។ មុនជាធម្មតាបណ្តាលមកពីការកើនឡើងអរម៉ូន cortisol ហើយការរើសយកវានឹងរាលដាលតែបាក់តេរីប៉ុណ្ណោះ ដែលបណ្តាលឱ្យកើតមុនស្កេកស្កះ។ ដូច្នេះអ្នកត្រូវកំណត់ភាពតានតឹងក្នុងជីវិតរបស់អ្នក ដើម្បីកុំឱ្យមុខកើតមុន។
៣. ហើមភ្នែក ឬកើតមានស្នាមជាំខ្មៅនៅរង្វង់ភ្នែក
ប្រសិនបើកាលវិភាគរបស់អ្នកមិនមានសុខភាពល្អ មិនត្រឹមតែអ្នកមានភាពតានតឹងប៉ុណ្ណោះទេ អ្នកក៏មានអារម្មណ៍បាត់បង់ជាតិទឹកនៅក្នុងខ្លួនផងដែរ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ អាការៈហើមភ្នែក ហត់នឿយ និងឡើងរង្វង់ជាំខ្មៅនៅជុំវិញភ្នែក។ នៅពេលដែលអ្នកមិនជម្នះភាពតានតឹងក្នុងជីវិត ភាពរអាក់រអួលនឹងនៅជាមួយអ្នកកាន់តែយូរ។ ដូច្នេះអ្នកត្រូវរកវិធីគ្រប់គ្រងស្ត្រេស ដើម្បីកំណត់ការគេងមិនលក់បណ្តាលឱ្យហើមភ្នែក និងឡើងជាំខ្មៅ។
៤. ជ្រុះសក់
ស្ត្រេសញឹកញាប់ ក៏អាចបណ្តាលឱ្យជ្រុះសក់ដែរ ព្រោះអរម៉ូន cortisol ធ្វើឱ្យឫសសក់ឈប់ធ្វើការ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលអ្នកចៀសវាងភាពតានតឹង ការជ្រុះសក់ក៏នឹងលែងមានទៀតហើយ៕
ប្រភព ៖ Guu / ប្រែសម្រួល ៖ Knongsrok