ជឿថាមនុស្សជាច្រើនប្រាកដជាធ្លាប់ជួប ជាពិសេសគឺអ្នកដែលលើសទម្ងន់ ឬអ្នកខ្លះស្គម តែមានសាច់ច្រើននៅផ្នែកមួយចំនួនផ្សេងទៀតលើរាងកាយ។
ឧទាហរណ៍ជាក់ស្តែងអ្នកខ្លះធំលើ តូចក្រោម ដោយមានន័យថាភ្នែកជើងទៅក្រោមគឺស្គម តែក្បាលពោះមកលើត្រឹមកគឺរីកខ្លាំង។ ការពិតទៅវាមានហេតុផលផ្សេងៗពីគ្នា អំពីមូលហេតុនៃការឡើងទម្ងន់ត្រង់ផ្នែកទាំងនោះ៖
ផ្នែកទី ៦
សឹងតែគ្រប់ភេទ គ្រប់វ័យគឺជួបបញ្ហាឡើងទម្ងន់ត្រង់ផ្នែកទីមួយនេះ ដោយចាប់ពីផ្នែកក្បាលពោះមកដល់ទ្រូង គឺឡើងសាច់ពេញទំហឹងតែម្តង។ ហេតុផលគឺដោយសារតែអ្នកទទួលទានច្រើន អង្គុយសំកុកហូបរាប់ម៉ោង និងមិនសូវបានដុតកាឡូរីពីខ្លួនប្រាណតាមរយៈការហាត់ប្រាណ។
ផ្នែកទី ៥
ភាគច្រើននៅត្រង់ផ្នែកទី ២ នៃភ្លៅចុះមកជើងនេះ បើសម្រាប់មនុស្សស្រីគឺក្រោយពេលពួកគាត់សម្រាលកូនហើយ គឺជៀសមិនផុតទេ ហើយអ្នកខ្លះមកពីហើមជើងក៏នាំឲ្យផ្នែកហ្នឹងឡើងសាច់ខ្លាំងដែរ។ ដំណោះស្រាយគឺមានតែការធ្វើលំហាត់ប្រាណដូចគ្នា តាមរយៈការរត់នៅទីរាបស្មើ ឬរត់ឡើងទីទួលខ្ពស់ចុះឡើង។
ផ្នែកទី ៤
ផ្នែកនៃសភាពពោះខាងមុខឡើងសាច់ខ្លាំង នោះគឺដោយសារជាតិខ្លាញ់កើនឡើងនៅខាងក្នុងខ្លួន។ ហេតុផលមិនបាច់កុហកខ្លួនឯង គឺដោយសារតែការទទួលទានសុរាច្រើន ការកើតជំងឺផ្លូវចិត្ត និងពេលខ្លះពាក់ព័ន្ធនឹងបញ្ហានៃការពិបាកដកដង្ហើម។
ផ្នែកទី ៣
ឡើងសាច់ត្រង់ផ្នែកភ្លៅ ភាគច្រើនឧស្សាហ៍កើតលើមនុស្សស្រី ដែលមានអតុល្យភាពផ្នែកអរម៉ូន។ ត្រូវចាំថាជៀសឲ្យបានគឺការអង្គុយយូរ ការជក់បារី និងការទទួលទានស្រា។
ផ្នែកទី ២
វាកើតឡើងនៅសភាពពោះដែរ ប៉ុន្តែគឺមួយជុំវិញតួខ្លួនតែម្តង នោះគឺដោយសារតែអ្នកកើតជំងឺស្រ្តេស ធុញថប់អារម្មណ៍ ហើយនាំឲ្យអ្នកចូលចិត្តទទួលទានរបស់ផ្អែម។
ផ្នែកទី ១
ការឡើងទម្ងន់ឬរីកសាច់តាំងពីផ្នែកក្បាលពោះមកដល់ក នោះគឺរមែងកើតឡើងលើមនុស្សភាគច្រើន។ កត្តាចំណីអាហារជាដើមចមនៃបញ្ហានេះ ពោលគឺហូបច្រើន ហើយចូលចិត្តរបស់ផ្អែម។ អ្នកគួរកាត់បន្ថយទម្លាប់នៃការទទួលទានឲ្យតិចជាងមុន ហើយឆ្លៀតហាត់ប្រាណឲ្យបាន ៣០ នាទីរៀងរាល់ថ្ងៃផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក