ជឿថាអ្នកដែលទទួលទានបន្លែច្រើនជាងសាច់ គឺមិនងាយនឹងឡើងទម្ងន់នោះទេ ហើយថែមទាំងមានសុខភាពល្អទៀតផង។ ប៉ុន្តែគ្នាយើងខ្លះក៏មិនអាចផ្លាស់ប្តូរចំណង់របស់ខ្លួនឯងបានដែរ ដោយខ្លះឃើញបន្លែ គ្រវីក្បាល ហើយមិនសូវចូលចិត្តទទួលទានឡើយ។
សម្រាប់អ្នកចង់បានរូបរាងស្លីមស្អាត និងអ្នកកំពុងឡើងទម្ងន់ហើយចង់ស្រក ដែលចង់ជៀសពីបន្លែ យើងណែនាំអាហារ ៥ ប្រភេទនេះ ក៏អាចជួយឲ្យអ្នកឆ្អែត ហើយមិនផ្ទុកសារធាតុខ្លាញ់ច្រើន៖
វាមានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយនៅត្រង់ផ្នែកទ្រូងមាន់នេះក៏គ្មានខ្លាញ់ដែរ។
វាមានជាតិកាឡូរីទាប តែក៏អាចជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយឲ្យស្បែកភ្លឺថ្លា ហើយបំបាត់បញ្ហាក្លិនខ្លួន។ វាមានលក្ខណៈសម្បត្តិដែលល្អជាច្រើនសម្រាប់ស្រ្តី។
រសជាតិអាចពិបាកទទួលយកបន្តិច ប៉ុន្តែវាមិនល្វីងឬជូរដូចបន្លែខ្លះនោះឡើយ ហើយក៏មានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ដែរ។ លើសពីនេះទៀតវាជួយឲ្យស្បែករបស់យើងមើលទៅក្មេងជាងវ័យ មិនថាតែការទទួលទានស្រស់ៗ ឬចម្អិនហើយយកមកជ្រលក់ជាមួយទឹកជ្រលក់ក៏ដោយ។
ត្រីទាំងពីរនេះមានផ្ទុកជាតិអូមេហ្គា ៣ ខ្ពស់ ដែលត្រូវបានគេកត់សម្គាល់ថាមានសារធាតុចិញ្ចឹមល្អបំផុតសម្រាប់ស្បែក បំប៉នខួរក្បាល និងជួយឲ្យសរសៃឈាមដំណើរការល្អ។
អាចរាប់ថាជាប្រភេទអាហារសម្រន់មួយ ដែលវាអាចចិញ្ចឹមស្បែកបានយ៉ាងល្អ ហើយជួយពន្យារភាពចាស់ជាងវ័យ។ ប៉ុន្តែអ្នកជំនាញណែនាំមិនឲ្យទទួលទានលើសពី ១ ក្តាប់ដៃទេក្នុងមួយថ្ងៃ៕