តិចនិក​ដើរ​ឲ្យ​ត្រឹមត្រូវ ៤ យ៉ាង អាចជួយឲ្យអ្នក​ស្រក​ទម្ងន់​ត្រឹម​រយៈ​ពេល​ខ្លី

ការ​ដើរ​គឺ​ជា​លំហាត់ប្រាណ​មួយ​ប្រភេទ​ដែល​មនុស្ស​រាល់​គ្នា​អាច​អនុវត្ត​បាន ហើយ​វា​មិន​ទាមទារ​សម្ភារៈ​អ្វី​ច្រើន​នោះ​ទេ ពោល​គឺ​ត្រឹម​ដឹង​ច្បាស់​ពី​ពេលវេលា​និង​តិចនិក​មួយ​ចំនួន នោះ​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ និង​ស្រក​ទម្ងន់​ឆាប់​រហ័ស​ទៀត​ផង។

ខាង​ក្រោម​នេះ យើង​បង្ហាញ​តិចនិក​នៃ​ការ​ដើរ ៤ យ៉ាង​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ក្នុង​រយៈ​ពេល​ខ្លី៖

៤) ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង

Group_of_friends_walking 1296x728 Header 1296x728

ការ​ដើរ​គឺ​ពិត​ជា​អាច​ដុត​កាឡូរី​ដូច​កីឡា​ឯ​ទៀត​ពិត​មែន ប៉ុន្តែ​វា​មិន​អាច​ដុត​បាន​ច្រើន​នោះ​ទេ បែប​នេះ​ហើយ​អ្នក​ត្រូវ​តែ​ជំរុញ​ខ្លួន​ឯង​ឲ្យ​បាន​ខ្លាំង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មិនមែន​ចំណាយ​ពេល ១៥ នាទី​ក្នុង​មួយ​ថ្ងៃ ហើយ​គិត​ថា​គ្រប់គ្រាន់​ទេ។ ការ​ដុត​កាឡូរី​នៅ​កម្រិត​ច្រើន​ឬ​តិច វា​អាស្រ័យ​ទៅ​លើ​ទម្ងន់​និង​រាងកាយ​របស់​អ្នក​មួយ​ផ្នែក​ទៀត ប៉ុន្តែ​ថេរវេលា​នៃ​ការ​ដើរ​យល់​ល្អ​គឺ​ចន្លោះ​ពី ៣០ ទៅ ៤០ នាទី​ក្នុង​មួយ​ថ្ងៃ​ទើប​ល្អ​បំផុត។

៣) បន្ថែម​ថេរវេលា តែ​កុំ​បង្ខំ

កុំ​បង្ខំ​ដើរ​មួយ​ថ្ងៃ​យក​រាប់​សិប​គីឡូ ហើយ​ស្អែក​ដើរ​លេង​រួច​នោះ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​រៀន​ទម្លាប់​ខ្លួន​ឯង ដោយ​អាច​ថា​ដំណាក់កាល​ដំបូង ក្នុង​មួយ​ថ្ងៃ​ដើរ ៣០ នាទី ហើយ​រៀងរាល់ ២ សប្តាហ៍​បន្ថែម​ពី​លើ​នោះ ១០ នាទី​ទៀត រហូត​ដល់​បាន​ទម្លាប់​ដើរ​ ១ ម៉ោង/ថ្ងៃ។

២) ដើរ​ក្រោម​កម្តៅ​ថ្ងៃ

Walking

តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​បាន​ណែនាំ​ថា អ្នក​អាច​នឹង​ស្រក​ទម្ងន់​លឿន ប្រសិន​ណា​ដើរ​ក្រោម​កម្តៅ​ថ្ងៃ ដោយ​មិន​មាន​ន័យ​ថា​ទាមទារ​ឲ្យ​ក្តៅ​ខ្លាំង​ពេក​នោះ​ទេ ពោល​គឺ​អាច​ថា​ពេល​ព្រឹក​ព្រលឹម មុន​អាហារ​ពេល​ព្រឹក ឬ​ពេល​រសៀល តែ​ជៀសវាង​កុំ​ឲ្យ​ល្ងាច​ជ្រុល ព្រោះ​ជា​ទូទៅ​ពន្លឺ​ព្រះអាទិត្យ​ដែល​ចាំង​មក អាច​ជួយ​បំផុស​ការ​ខិតខំ​របស់​អ្នក និង​អាច​រំលាញ​ខ្លាញ់​ស្រក​ទម្ងន់​លឿន​ផង​ដែរ។

១) ដើរ​គ្រវី​ដៃ​ទៅ​មុខ​ចុះ​ឡើង

4 1518

បើ​ដើរ​ដោយ​រក្សា​តួ​ខ្លួន​ឲ្យ​ស្ងៀម មិន​មាន​សកម្មភាព​ក្នុង​ការ​គ្រវី​ឬ​លើក​ដៃ​ចុះ​ឡើង​សោះ នោះ​មិន​មែន​ថា​មិន​ស្រក​ទេ តែ​វា​ស្រក​នៅ​កម្រិត​កំណត់​មួយ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​អ្នក​បន្ថែម​សកម្មភាព​នៃ​ការ​លើក​ដៃ​ចុះ​ឡើង​កំឡុង​ពេល​ដើរ​ទៀត នោះ​អាច​ដុត​កាឡូរី​បន្ថែម ៥-១០ ភាគរយ​ពី​លើ​នោះ។

បញ្ជាក់​ថា​ក្រៅ​ពី​ការ​អនុវត្ត​តិចនិក​ខាង​លើ​ហើយ ចូរ​ប្រុងប្រយ័ត្ន​ជាមួយ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ​ផង នោះ​ទើប​ជួយ​ឲ្យ​អ្នក​ឆាប់​ទទួល​បាន​ផល​លឿន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក