ក្នុងនាមយើងជានារី នៅពេលដែលទទួលបានក្តីស្រលាញ់ពីបុរសណាម្នាក់ សូមថែរក្សាឲ្យបានល្អ ហើយត្រូវឲ្យតម្លៃទាំងសម្រាប់ក្តីស្រលាញ់នោះ ក៏ដូចជាឲ្យតម្លៃទៅលើខ្លួនឯង។ ប្រសិនអ្នកថ្លោះធ្លោយ ឬបង្ហាញសកម្មភាពមិនល្អណាមួយ នោះមនុស្សប្រុសក៏ចាប់វាយតម្លៃអ្នកទៅតាមហ្នឹងដែរ ហើយយូរៗទៅវាក្លាយជាស្នេហាដែលធ្លាក់ពី ១០០ មក ០ និងចុងក្រោយបានត្រឹមក្លាយជាអ្នកដទៃ ជួនខ្លះស្អុយឈ្មោះថែមទៀត៖
៣) ដើរតាមទម្លាប់អាក្រក់ដូចជាមនុស្សប្រុស
មិនថាតែការនិយាយស្តី សកម្មភាពដើរហើរប្រចាំថ្ងៃ អ្នកធ្វើខ្លួនដូចជាមនុស្សប្រុស ឧទាហរណ៍ទម្លាប់ផឹកស្រាវស្រវឹងជោគជាំ ដើរលេងជាមួយមិត្តភក្តិដាច់យប់ ដោយទង្វើទាំងនោះហើយឆាប់ឲ្យបុរសល្អៗគេមើលឃើញនិងវាយតម្លៃអ្នកលឿនបំផុត។ មិនមែនថានារីគ្មានសិទ្ធធ្វើរឿងទាំងនោះ ហើយបុរសមានសិទ្ធទេ តែត្រូវប្រកាប់ខ្ជាប់ថាខ្លួនជាស្រី កុំបង្ហាញសកម្មភាពបែបហ្នឹងញឹកញាប់ពេកអី។
២) ចេះកុហក
មិនថាស្រីឬប្រុសគឺដូចគ្នា ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ ហើយគ្មានការកុហកណាដែលអាចលាក់បាំងបានមួយជីវិតឡើយ។ បុរសពូកែអត់ធ្មត់ប៉ុណ្ណា ប្រសិនគេដឹងថាអ្នកជាមនុស្សចេះកុហកហើយ ការជឿទុកចិត្ត ការឲ្យតម្លៃទៅលើសម្តីរបស់អ្នក ក៏ចាប់ចុះអន់ថយទៅតាមនោះដែរ។
១) បណ្ដែតបណ្ដោយខ្លួនជ្រុល
ន័យនេះចង់និយាយដល់ភាពជិតស្និទ្ធជាមួយបុរសទូទៅឯទៀត។ ឧទាហរណ៍នៅពេលអ្នកមានស្នេហាជាមួយនរណាម្នាក់ហើយ សុំកុំបន្តសកម្មភាពស្និទ្ធស្នាលជាមួយបុរសផ្សេងទៀតខ្លាំងពេកអី នោះវាលើសពីភាពប្រច័ណ្ឌ តែវាឈានដល់ការលែងឲ្យតម្លៃគ្នាទៅវិញទៅមក។ មួយផ្សេងទៀតប្រសិនអ្នកមិនទាន់ស្ថិតក្នុងទំនាក់ទំនងស្នេហា ប៉ុន្តែអ្នកមានទម្លាប់ស្និទ្ធស្នាល ឬប្រកៀកប្រកើយខ្លាំងជាមួយភេទផ្ទុយគ្នា នោះក៏អាចធ្វើឲ្យបុរសដែលបម្រុងនឹងមកដាក់ចិត្តស្រលាញ់អ្នក គេចាប់ផ្តើមដកចិត្តទៅវិញដែរ។ បែបនេះចូររក្សាតម្លៃរបស់អ្នក ព្រោះវាជាមុខមាត់និងភាពទាក់ទាញដែលអ្នកគួរតែមាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក