ចំណុច ៤ លើរូបរាងកាយរបស់មនុស្សស្រី អាចកត់សម្គាល់បានថាអ្នកនោះនឹងមានអាយុវែង ហើយសុខភាពល្អជាងអ្នកដែលអត់៖
៤) ដើមទ្រូងតូច
ស្រ្តីជាច្រើនចូលចិត្តដើមទ្រូងធំ តែអ្នកធ្លាប់ដឹងទេថាដើមទ្រូងធំ អាចបង្កផលប៉ះពាល់ខ្ពស់ដល់ផ្នែកឆ្អឹងខ្នង? មើលពីសំបកក្រៅអាចថាអ្នកមិនទ្រលុកទ្រលន់ដូចមនុស្សស្រីដើមទ្រូងធំ ប៉ុន្តែតាមការស្រាវជ្រាវពីអ្នកជំនាញនៅទួរគីបង្ហាញថា មនុស្សស្រីដើមទ្រូងធំរមែងមានជំងឺឈឺខ្នងនិងកោងឆ្អឹងខ្នង ច្រើនជាងអ្នកមានដើមទ្រូងតូច បែបនេះសុខភាពឆ្អឹងខ្នងសម្រាប់អ្នកថ្នល់ជាតិគឺល្អជាង។
៣) ជើងខ្លី
បើជើងខ្លីមានន័យថាកម្ពស់អ្នកក៏មិនសូវបានដែរ តែកុំទាន់អាលបាក់ទឹកចិត្ត ព្រោះបើនិយាយពីសុខភាពវិញ អ្នកជើងខ្លីរមែងមានជំងឺពុកឆ្អឹងទាបជាងអ្នកជើងវែង។ នេះបើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលនៅទីក្រុង New York សហរដ្ឋអាមេរិក។
២) ភ្លៅធំ
តាមការស្រាវជ្រាវពីអ្នកវិទ្យាសាស្រ្តរបស់ដាណឺម៉ាកបានវាយតម្លៃឃើញថា ក្នុងចំណោមបុរសនិងស្រ្តីចំនួន ២ ៨១៦ នាក់ ដែលមានចន្លោះអាយុ ៣៥ ទៅ ៦៥ ឆ្នាំ អ្នកដែលមានភ្លៅ ឬត្រគាកធំ រមែងមានហានិភ័យនៃជំងឺបេះដូង ទាបជាងអ្នកដែលមានភ្លៅតូច។
១) ជើងមានរោមច្រើន
ជាទូទៅជើងរបស់បុរសទើបមានរោមច្រើន តែស្រ្តីខ្លះៗក៏មិនចាញ់បុរសដែរ ហើយមានរោមក្រាស់ជាងបុរសទៅទៀត។ ប៉ុន្តែតាមការសិក្សារបស់អ្នកស្រាវជ្រាវនៅប្រទេសចិនបានរកឃើញថា វាជាផលល្អសម្រាប់សុខភាពទៅវិញទេ ព្រោះវាអាចបន្សាបជាតិពុលក្នុងរាងកាយ បំបាត់បាក់តេរីនៅលើស្បែក និងធ្វើឲ្យសីតុណ្ហភាពរាងកាយមានតុល្យភាព។ ហេតុដូច្នេះហើយស្រ្តីដែលមានរោមជើងវែងគួរតែមានមោទនភាពចំពោះខ្លួនឯងវិញទើបត្រូវ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក