ទម្លាប់​សាមញ្ញ ៥ គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ខូច​ឆ្អឹង​ខូច​ឆ្អែង​ដោយ​មិន​ដឹង​មូលហេតុ

សកម្មភាព​និង​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ជា​កត្តា​ដែល​អ្នក​ត្រូវ​តែ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ថា​អ្វី​ដែល​គួរ​និង​មិន​គួរ​ធ្វើ ព្រោះ​សកម្មភាព​ខ្លះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ខាង​មុខ។

ខាង​ក្រោម​យើង​បង្ហាញ​អំពី​ទម្លាប់ ៥ ដែល​អ្នក​គួរ​ជៀសវាង ប្រយ័ត្ន​ចាស់​ទៅ​ឈឺ​ចុក​ចាប់​សន្លាក់ ហើយ​មាន​បញ្ហា​ឆ្អឹង​ដោយ​មិន​ដឹង​មូលហេតុ៖

៥) ទម្លាប់​អង្គុយ​គងអន្ទាក់ខ្លា

1

អង្គុយ​គងអន្ទាក់ខ្លា​ញឹកញាប់​អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​មាន​សម្ពាធ​ដល់​ផ្នែក​ឆ្អឹង​ខ្នង ព្រោះ​វា​ធ្វើ​ឲ្យ​តំបន់​ចង្កេះ និង​សាច់ដុំ​ពោះ​ស្ថិត​ក្នុង​ដំណើរការ​ដែល​គ្មាន​តុល្យភាព។ ទម្លាប់​អង្គុយ​បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​ចាស់ទៅ​អ្នក​ឧស្សាហ៍​ឈឺឆ្អឹងខ្នង ហើយ​ឥរិយាបថ​នៃ​ការ​អង្គុយ​ល្អ​បំផុត​គឺ​ដាក់​ជង្គង់​ឲ្យ​ទាប​ស្មើ​នឹង​កម្ពស់​ត្រគាក។

៤) ការ​គេង​ផ្កាប់​មុខ

2

ការ​គេង​ផ្កាប់​មុខ​ដូច​បង្ហាញ​ក្នុង​រូបភាព កុំ​ថា​ជា​ឥរិយាបថ​ល្អ ដោយ​តាម​ការ​ស្រាវជ្រាវ​គឺ​វា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ឈឺ​ក​និង​ផ្នែក​ខ្នង។ ទម្លាប់​គេង​បែប​នេះ​យូរ ក៏​នាំ​ឲ្យ​អ្នក​មាន​អាការៈ​ឈឺក្បាល​ក្រោយ​ក្រោក​ពី​គេង​ផង​ដែរ។

៣) អង្គុយ​កន្ធែក

3

មនុស្ស​ជា​ច្រើន​ទម្លាប់​អង្គុយ​កន្ធែក​ជើង​ដូច​ជា​នៅ​ពេល​សម្អាត​សំលៀកបំពាក់ ​ឬ​លាន​ចាន​លាង​បន្លែ​អ្វី​ជា​ដើម។ យ៉ាងណាមិញ​ឥរិយាបថ​អង្គុយ​បែប​នេះ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​រាងកាយ ដោយ​តាម​អ្នក​ជំនាញ​ណែនាំ​កុំ​ឲ្យ​អង្គុយ​បែប​ហ្នឹង​លើស​ពី ២០ នាទី។

៤) ដេក​នៅ​លើ​សាឡុង​ដោយ​មិន​ពេញ​ខ្លួន

4

ទម្លាប់​មនុស្ស​មួយ​ចំនួន​រមែង​ដេក​ខ្លួន​ពាក់​កណ្តាល​នៅ​លើ​សាឡុង ហើយ​ខ្លួន​ពាក់​កណ្តាល​ទម្លាក់​ទៅ​ក្រោម​ក្នុង​ពេល​មើល​ទូរទស្សន៍ ឬ​លេង​ហ្គេម​ជា​ដើម។ សកម្មភាព​នេះ​អាច​នាំ​ឲ្យ​សាច់ដុំ​តឹង និង​កើត​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ​ថា Scoliosis។

៥) ឱន​ក្បាល​ចុច​ទូរសព្ទ​រាប់​ម៉ោង

5

ស្មាតហ្វូន​គេ​ពេញ​និយម​នៅ​ជាប់​សឹង​គ្រប់​ដៃ​មនុស្ស អ្នក​ខ្លះ​ក៏​មាន​ទម្លាប់​នៃ​ការ​ចុច​ប្រើប្រាស់​ត្រឹមត្រូវ ខ្លះ​ក៏​មិន​ត្រូវ​អាច​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​រាងកាយ​លឿន​បំផុត។ ចូរ​ទម្លាប់​ចុច​ទូរសព្ទ​ឲ្យ​ស្ថិត​នៅ​កម្ពស់​នឹង​ខ្សែ​ភ្នែក ធ្វើ​បែប​ណា​កុំ​ឲ្យ​យើង​ខ្លួន​ឯង​ឱន​ក្បាល​ខ្លាំង​ពេក ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​ឈឺ​ស្មា និង​ឆ្អឹង​ខ្នង​ឆាប់​ខូច។ ក្នុង​មួយ​ថ្ងៃ​បើ​អាច​កុំ​ឱន​ក្បាល​ចុច​ទូរសព្ទ​លើស​ពី ១៥ នាទី៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក