ការថើបថ្ពាល់ឬថើបមាត់មនុស្សដែលយើងស្រលាញ់ មិនត្រឹមតែផ្តល់អារម្មណ៍បែបស្និទ្ធស្នាល ឬធ្វើឲ្យដៃគូមានអារម្មណ៍ល្អ ជាងនេះវាក៏អាចផ្តល់នូវអត្ថប្រយោជន៍ល្អជាច្រើនចំពោះរាងកាយ។ ក្នុងនោះយើងបង្ហាញ ៧ ចំណុចដូចខាងក្រោម៖
១) ដំណើរការប្រព័ន្ធសរសៃឈាមបានល្អជាងមុន
តាមការសិក្សាមួយបានបង្ហាញថា ការថើបគ្នាកាន់តែញឹកញាប់ជួយឲ្យកម្រិតកូលេស្តេរ៉ុលកាន់តែចុះទាប។ ដោយឡែកនៅពេលអ្នកថើបគ្នា នោះរាងកាយនឹងផលិតអុកស៊ីតូស៊ីនបន្ថែមទៀត អរម៉ូននេះវាជួយបន្ថយភាពស្រ្តេស និងការធុញថប់អារម្មណ៍បានយ៉ាងល្អ ហើយជាពិសេសក៏ជួយកាត់បន្ថយការឡើងសម្ពាធឈាមផងដែរ។
២) ប្រតិកម្មអាលែកហ្សីនឹងចុះអន់ថយ
ប្រសិនដៃគូរបស់អ្នកមានបញ្ហាអាលែកហ្សីចំណីអាហារឬរបស់ប្រើប្រាស់ណាមួយ នោះការថើបនឹងអាចជួយកាត់បន្ថយអាលែកហ្សីបានថែមទៀតផង ពោលប្រតិកម្មនៃការកើតអាលែកហ្សីវានឹងថយចុះ ឬលែងមានតែម្តង។
៣) ជួយឲ្យមុខក្មេងជាងវ័យ
សាច់ដុំមុខជាច្រើនវានឹងធ្វើដំណើរការនៅពេលអ្នកថើបគ្នា ដូច្នេះវាប្រៀបបាននឹងការហាត់ប្រាណលើផ្នែកមុខង៊ីចឹង។ ក្នុងរយៈពេលមួយនាទីនៃការថើប អ្នកអាចដុតបាន ២៦ កាឡូរី ហើយដោយសារការថើបនេះសោតវាជួយឲ្យលំហូរឈាមទៅកាន់ផ្ទៃមុខដំណើរការកាន់តែល្អ ជួយឲ្យស្បែកមុខក្មេងជាងវ័យ។
៤) ឈឺក្បាលឬក្រមួលក្រពើត្រង់ផ្នែកណាមួយនឹងអន់
ប្រសិនបើអ្នកកំពុងឈឺក្បាល ឬរមួលក្រពើត្រង់ផ្នែកណាមួយ នោះដំណោះស្រាយល្អបំផុតគឺថើបគ្នា។ ការថើបវាធ្វើឲ្យសរសៃឈាមរបស់អ្នករត់ឡើងវិញ ហើយជួយបន្ថយសម្ពាធឈាម និងការឈឺចាប់លើរាងកាយផ្នែកទូទៅបាន។
៥) អ្នកប្រហែលនឹងស្រកទម្ងន់
ការថើបគ្នានឹងជួយឲ្យរាងកាយអ្នកផលិតនូវសារធាតុ Dopamine បានច្រើនថែមទៀត ដោយសារធាតុនេះវាអាចគ្រប់គ្រងចំណង់អាហារក្នុងខ្លួនប្រាណអ្នក ពោលគឺធ្វើឲ្យអ្នកមិនសូវឃ្លាន ដែលល្អបំផុតសម្រាប់ប្រឆាំងការឡើងទម្ងន់។
៦) អ្នកនឹងអន់ងងុយគេង
សារធាតុ Dopamine ក៏ដូចគ្នាដែលវាមានឥទ្ធិពលដល់កម្លាំងក្នុងខ្លួនរបស់អ្នកផងដែរ។ ប្រសិន Dopamine ទាប នោះអ្នកនឹងមានអារម្មណ៍ហត់នឿយណាយ តែបើវាឡើងខ្ពស់នោះខ្លួនប្រាណអ្នកនឹងបន្ថែមកម្លាំង លែងសូវងងុយគេងដូចមុន៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក