អាហារ ៤ ប្រភេទ​ដែល​សម្បូរ​ជាតិ​អូមេហ្គា-៣ ល្អចំពោះអ្នកកើតជំងឺបាក់ទឹកចិត្ត (Depression)

អាហារ​ដែល​យើង​ទទួល​ទាន​សព្វថ្ងៃ តើ​អ្នក​បាន​ដឹង​អស់​ទេ វា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ល្អ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ? ប្រសិន​អ្នក​សិក្សា​ស៊ីជម្រៅ​និង​បាន​ដឹង​ច្រើន​ពាក់ព័ន្ធ​នឹង​អត្ថប្រយោជន៍​នៃ​អាហារ​នីមួយៗ នោះ​សុខភាព​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​ងាយ​ជួប​ប្រទះ​ជំងឺ​ឈឺថ្កាត់​អ្វី​ឡើយ។

ថ្ងៃ​នេះ Knongsrok នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បាន​ដឹង​អំពី អូមេហ្គា-៣ និង​អត្ថប្រយោជន៍​របស់​វា​ចំពោះ​សុខភាព?

Fish Oil Capsules And Fish Tail In Brown Jar

អូមេហ្គា-៣ គឺ​ជា​អាស៊ីត​ខ្លាញ់​ដ៏​សំខាន់​មួយ វា​មាន​សារៈសំខាន់​លើ​មុខងារ​ផ្សេងៗ​នៅ​ក្នុង​ខ្លួន ដែល​អាស៊ីត​ខ្លាញ់​រាងកាយ​របស់​យើង​មិន​អាច​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​បាន​ទេ បែប​នេះ​ហើយ​ទាមទារ​ឲ្យ​យើង​ត្រូវ​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ តួ​យ៉ាង​ដូច​ជា​ត្រី គ្រាប់​ធញ្ញជាតិ​អ្វី​ជា​ដើម។

2

3

ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ រួម​មាន​ដូច​ជា​ត្រី​ស្បៃកា អូយស្ទឺរ សារ៉ាយ​សមុទ្រ និង​អាហារ​សមុទ្រ។ និយាយ​ពី​អត្ថប្រយោជន៍​ដល់​សុខភាព​មាន​ដូច​ខាង​ក្រោម៖

កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត (Depression)

Print

អ្នក​ដែល​មាន​ជំងឺ​បាក់​ទឹកចិត្ត​ឬ​ឆាប់​ធុញ​ថប់​អារម្មណ៍ សូម​ទទួល​ទាន​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​អូមេហ្គា-៣ ព្រោះ​វា​អាច​កាត់​បន្ថយ​ជំងឺ​ទាំង​នោះ​បាន​លឿន។

ល្អ​ចំពោះ​សុខភាព​ភ្នែក

ក្នុង​អាស៊ីត​ខ្លាញ់​វា​មាន​ផ្ទុក​នូវ​ DHA ដែល​ជា​គ្រោង​យ៉ាង​សំខាន់​សម្រាប់​ភ្នែក ហើយ​ក៏​អាច​ជួយ​ការពារ​នៅ​ការ​ពិការ​ភ្នែក​ផង​ដែរ។

កាត់​បន្ថយ​ការ​រលាក

វា​ក៏​មាន​គុណសម្បត្តិ​ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិត​ម៉ូលេគុល និង​សារធាតុ​ដែល​ទាក់ទង​នឹង​ការ​រលាក​ដូច​ជា Eicosanoids និង Cytokines ជា​ដើម ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​រលាក​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ផង​ដែរ។

ប្រឆាំង​នឹង​ជំងឺ​អូតូអ៊ុយមីន

06a0c8c3 B60d 46e3 8632 51e1e69670c4

អូមេហ្គា-៣ ក៏​អាច​ប្រឆាំង​នឹង​ការ​កើត​ជំងឺ​ដូច​ជា​ទឹកនោម​ផ្អែម​ប្រភេទ ១ ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​ដំបៅ​លើ​ស្បែក​ណា​មួយ​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក