បើ​កូរ​ពោះ​ពាក់​កណ្តាល​យប់ អាចទៅ​បើក​ទូ​រក​អាហារ ៣ ប្រភេទ​នេះ ញុាំ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ធាត់

ជឿ​ថា​មាន​មនុស្ស​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប សុខៗ​នៅ​ពាក់​កណ្តាល​យប់​ក៏​កូរ​ពោះ ហាក់​ដូច​ជា​មិន​ទាន់​ឆ្អែត​នូវ​ការ​ទទួល​ទាន​ពី​ភ្លឺ ហើយ​បើ​មិន​រក​អ្វី​មក​ប៉ះប៉ូវ​ក្រពះ​ទេ គឺ​ចូល​គេង​មិន​លក់​ឡើយ។

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ បាន​បង្ហាញ​នូវ​អាហារ ៣ ប្រភេទ ដែល​អ្នក​អាច​ទទួល​ទាន​បាន​នៅ​ពាក់​កណ្តាល​យប់ ហើយ​បរិភោគ​ច្រើន​ប៉ុណ្ណា​ក៏​មិន​ឡើង​ទម្ងន់​នោះ​ដែរ។

៣) ផ្លែ​ប៉ោម

ផ្លែប៉ោម

មិន​ថា​ប្រភេទ​ផ្លែ​ប៉ោម​ក្រហម​ឬ​បៃតង​គឺ​សុទ្ធ​តែ​ល្អ​ដូច​គ្នា ព្រោះ​វា​មាន​ផ្ទុក​សារធាតុ​សរសៃ​ខ្ពស់ ហើយ​ឆាប់​ចម្អែត​ក្រពះ​បាន​លឿន និង​មាន​ជាតិ​កាឡូរី​ទាប។

២) ផ្លែ​ក្រូច

Orange Fruit

ផ្លែ​ក្រូច​មាន​ផ្ទុក​នូវ​ជាតិ​វីតាមីន C ហើយ​ក៏​មាន​ជាតិ​កាឡូរី​ទាប​ដែរ នាំ​ឲ្យ​ការ​ទទួល​ទាន​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​ដល់​ការ​ឡើង​ទម្ងន់​អ្វី​ឡើយ។ ដោយឡែក​សម្រាប់​អ្នក​និយម​ធ្វើការ​ដាច់​យប់ អាច​ទទួល​ទាន​ផ្លែ​ក្រូច​បាន ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​និង​ផ្អែម​លាយជូរ ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន។

១) តៅហ៊ូ

Gdfg

ទទួល​ទាន​តៅហ៊ូ​ក៏​ល្អ​ដូច​គ្នា ហើយ​មិន​ឲ្យ​អ្នក​ឡើង​ទម្ងន់​ទេ តែ​កុំ​ដាក់​ស្ករ​ខ្លាំង​ពេក។ តៅហ៊ូ​ក៏​មាន​ផ្ទុក​ប្រភេទ​អាស៊ីត Tryptophan ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​គេង​លក់​ស្កប់ស្កល់​ផង​ដែរ៕