ការពិតទាំង៥ក្នុងជីវិតបន្ទាប់ពីរៀបការរួច កម្រមានប្ដីប្រពន្ធណាហ៊ាននិយាយចេញមកណាស់

នេះគឺជាគំនិតអំពីអាពាហ៍ពិពាហ៍ដែលអ្នកនឹងត្រូវកែប្រែផ្លាស់ប្តូរ បន្ទាប់ពីឈានដល់ជីវិតរៀបការរួច។

១. អាពាហ៍ពិពាហ៍មិនតែងតែជាចំណង់ចំណូលចិត្ត និងការរំភើបចិត្តនោះឡើយ

0f4f01a14dcb85eb3844036140724ee5

នៅពេលពួកគេរៀបការ ដំបូងគូស្វាមីភរិយាអាចជួបប្រទះនូវគ្រាដ៏អស្ចារ្យ ពោរពេញដោយភាពរំភើប និងសប្បាយរីករាយ ល្អូកល្អើនជាច្រើនជាមួយគ្នា។ ប៉ុន្តែយូរ ៗ ទៅវាក៏បានបាត់បង់អារម្មណ៍បែបនេះបន្តិចៗ តែយ៉ាងណា ប្ដីប្រពន្ធនឹងទម្លាប់ជាមួយនឹងអារម្មណ៍ធម្មតាបែបហ្នឹង។

២. អ្នកនឹងមានការសន្ទនាយ៉ាងស្វិតស្វាញអំពីលុយ

01d748498fec72aa85f3701c5ad15f73

គូស្វាមីភរិយាជាច្រើន ជឿថាការនិយាយអំពីប្រាក់ និងទិដ្ឋភាពផ្សេងទៀតនៃហិរញ្ញវត្ថុ គឺងាយស្រួល ប៉ុន្តែវាមិនមែនទេ។

លុយមានទាំងអំណាច និងឋានៈ ហើយវាអាចបង្កឱ្យមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងគូជីវិត។

គូស្វាមីភរិយាជាច្រើនតែងតែមានអារម្មណ៍ច្របូកច្របល់ និងពិបាកនិយាយអំពីភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ ដូច្នេះពួកគេសម្រេចចិត្តកុហកអំពីចំណូលសន្សំ និងការចំណាយ។ នេះក៏នាំឱ្យមានការយល់ច្រឡំ និងអាចកើតមានបញ្ហារកាំរកូសនឹងគ្នាដែរ។

៣. កូនអាចមិនមែនជាអាទិភាពកំពូលសម្រាប់ជីវិតប្ដីប្រពន្ធឡើយ

5a7b626e858ab0e05692d1626823cc53

កូនៗពិតជាកត្តាដែលធ្វើឱ្យអាពាហ៍ពិពាហ៍កាន់តែរឹងមាំ ប៉ុន្តែអ្នកមិនគួរពឹងផ្អែកលើកូនដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរឡើយ។

អ្នកគួរតែយល់ និងទទួលយកការពិតដែលថាថ្ងៃណាមួយកូនរបស់អ្នកនឹងមានជីវិតផ្ទាល់ខ្លួន ហើយបន្ទាប់មកអ្នក និងដៃគូរបស់អ្នកនឹងត្រូវគិតរកវិធីផ្ទាល់ខ្លួនឯងវិញ។

វាមិនមានបញ្ហាទេ ប្រសិនបើពេលខ្លះអ្នកផ្តល់អាទិភាពដល់ប្តី ឬប្រពន្ធរបស់អ្នកលើកូន ៗ របស់អ្នក ព្រោះដៃគូរបស់អ្នកក៏ត្រូវការអារម្មណ៍ស្រឡាញ់ និងពេញចិត្តផងដែរ។

៤. អាពាហ៍ពិពាហ៍គឺនិយាយអំពីការងារជាក្រុមនៅកម្រិតថ្មីទាំងមូល

9e376d0c05ff8b22f20b083afc22f476

អាពាហ៍ពិពាហ៍គឺខុសគ្នាទាំងស្រុងពីលំហាត់ដែលអ្នកធ្លាប់ធ្វើនៅសាលារៀន។ អាពាហ៍ពិពាហ៍តម្រូវឱ្យមានការខិតខំប្រឹងប្រែង គាំទ្រ ការយល់ដឹង និងទុកចិត្តគ្នាទៅវិញទៅមក។

ជឿ ឬមិនជឿថា ស្នេហាគឺជារឿងមួយសំខាន់បំផុត ប៉ុន្តែវានៅពីក្រោយការទុកចិត្ត និងការយោគយល់គ្នាតែប៉ុណ្ណោះ។

អ្នកទាំងពីរត្រូវតែជាក្រុមខ្លាំង ជាពិសេសក្នុងគ្រាលំបាកនៅពេលអ្នកត្រូវបោះបង់ចោលគំនិតរបស់អ្នក ហើយក្រឡេកមកធ្វើការសម្រេចចិត្តរួមគ្នាវិញម្ដង។

៥. អាពាហ៍ពិពាហ៍មិនមែន ៥០/៥០

662f0f0f4eb8cd13069e75b397b3cb4f

មិនថាការយល់ស្របរបស់អ្នកខ្លាំងប៉ុនណាក៏ដោយ អ្នកត្រូវតែទទួលយកការពិតថាតែងតែមានមនុស្សម្នាក់នៅក្នុងទំនាក់ទំនងដែលត្រូវខិតខំជាងដៃគូ។

សុភមង្គលពិត គឺនៅពេលមនុស្សពីរនាក់រៀនបំពេញភាពខុសគ្នាឱ្យគ្នាទៅវិញទៅមក។

ឧទាហរណ៍ ៖ ប្រសិនបើអ្នករ៉ូមែនទិកពេក ហើយភាគីម្ខាងទៀតមិនចូលចិត្ត គាត់នឹងបំពេញចន្លោះដោយតក្កវិជ្ជា និងភាពជាក់ស្តែងច្រើនជាងអ្នក៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok