អ្នកប្រាកដជាឆ្ងល់ហើយថាតើតារាកូរ៉េដែលមានរូបរាងស្អាត ការទទួលទានអាហាររបស់ពួកគេប្រព្រឹត្តិទៅដូចមនុស្សទូទៅដែរឬក៏យ៉ាងណា?
បើតាមរបាយការណ៍ក្រៅស្រុកបានបង្ហាញពីតិចនិកទទួលទានអាហាររបស់ Jennie និង Rose ដែលជាសមាជិកក្នុងក្រុម BlackPink ហើយអ្នកដែលចង់ស្អាតគួរតែអនុវត្តតាម៖
Jennie មិនជាខ្ពស់ប៉ុន្មាននោះទេ ដោយនាងមានកម្ពស់ត្រឹម ១,៦២ ម៉ែត្រប៉ុណ្ណោះ តែរាងកាយរបស់នាងមើលទៅសមរូបសមកម្ពស់ ពោលគឺជាតុល្យភាពដែលធ្វើឲ្យលេចចេញមកស្អាតខ្លាំងបំផុត។ បម្រាមមួយនៃការទទួលទានរបស់តារាស្រីជើងស្រឡូនរូបនេះ គឺដាច់ខាតមិនបរិភោគ មីកញ្ចប់ នោះទេ។
ជាការពិតមីកញ្ចប់គឺជាអាហារពេញនិយមដែលមនុស្សជាច្រើនចូលចិត្ត ប៉ុន្តែអ្នកដឹងទេវាមានផ្ទុកនូវជាតិខ្លាញ់និងអ៊ីដ្រូកាបួខ្ពស់ ធ្វើឲ្យឆាប់ឡើងទម្ងន់ មុខហើម ហើយប៉ះពាល់សុខភាពធ្ងន់ធ្ងរទៀតផងបើទម្លាប់បរិភោគច្រើន។
អ្នកខ្លះថាទទួលទានទឹកក្តៅច្រើនល្អ តែសម្រាប់ Rose នៃក្រុម BlackPink ពុំបានគិតដូច្នោះទេ ដោយនាងរមែងទទួលទានទឹកត្រជាក់ ជួយឲ្យអារម្មណ៍នាងស្រស់ថ្លា និងឆាប់ឆ្អែត។
នាងមិនសូវបរិភោគប្រភេទសាច់ទេ ហើយអាហារ ៣ យ៉ាងដែល Rose រំលងមិនបាន នោះគឺបន្លែសាឡាត់បៃតង ផ្លែឈើដែលមានរសជាតិជូរ និងទឹកត្រជាក់ដូចបញ្ជាក់ខាងលើ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក