ក្រៅពីផ្តល់ប្រយោជន៍សម្រាប់សុខភាព ទឹកឃ្មុំក៏អាចជួយឲ្យស្បែកភ្លឺស្អាតចេញពីក្នុងផងដែរ ឲ្យតែអ្នកចេះពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C និងវីតាមីនផ្សេងៗទៀតដែលជួយរឹតបន្តឹងរន្ធញើស បង្កើនសំណើមដល់ស្បែកធ្វើឲ្យស្បែកសភ្លឺរលោងចេញពីធម្មជាតិពិតៗ។
តាមការណែនាំពីអ្នកជំនាញ យើងសូមចែករំលែកការអនុវត្តវិធីសាមញ្ញ ២ ជាមួយការប្រើប្រាស់ទឹកឃ្មុំដើម្បីធ្វើឲ្យស្បែកស្អាត៖
ការអនុវត្តទី ១ (សម្រាប់ស្បែកស្អាត)
គ្រឿងផ្សំ:
ក្រូចឆ្មាស្រស់ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ ទឹកក្តៅអ៊ុនៗ ៣០០ ម.ល
វិធីធ្វើ:
ហាន់ក្រូចឆ្មាជាពីរ ហើយច្របាច់យកទឹក និងច្រោះគ្រាប់ចេញ
ដាក់ទឹកក្រូចឆ្មានិងទឹកឃ្មុំ លាយជាមួយទឹកក្តៅអ៊ុនៗក្នុងកែវមួយ ហើយកូរឲ្យសព្វចូលគ្នា
វិធីប្រើប្រាស់:
ពេលកូរចូលគ្នាសព្វហើយ យកទឹកនឹងមកទទួលទានទាំងនៅក្តៅអ៊ុនៗដើម្បីទទួលបានប្រសិទ្ធភាពលឿន
បន្តផឹកទឹកបែបនេះ ២ ដង/ថ្ងៃ រៀងរាល់ពេលព្រឹកនិងពេលយប់ ហើយ ១ សប្តាហ៍ក្រោយអ្នកនឹងឃើញសភាពស្បែកមានពន្លឺជាងមុន។
ការអនុវត្តទី ២ (សម្រាប់ស្បែកមុខស្អាត)
គ្រឿងផ្សំ:
ក្រូចឆ្មា ២-៣ ចំណិត ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ស្ករស ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ:
លាយគ្រឿងផ្សំទាំង ៣ ចូលគ្នា ហើយយកមកលាបលើផ្ទៃមុខ រួចប្រើដៃម៉ាស្សាថ្នមៗទោលើស្បែកមុខប្រហែល ៣ នាទី បន្ទាប់មកទឹកវាចោលរយៈពេល ២០នាទី សឹមប្រើប្រាស់ទឹកក្តៅអ៊ុនៗមកលាងជម្រះ និងប្រើប្រាស់សំឡីជូតមុខស្ងួតមកជូត
ធ្វើបែបនេះ ២ ដង/សប្តាហ៍ ដើម្បីលុបរាល់ភាពកខ្វក់និងកោសិកាដែលងាប់នៅលើស្បែក ជៀសវាងស្បែកចាស់រិចរិល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក