រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Karlo Nograles បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង។
https://youtu.be/rpgdGK44Buw
រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ "លោកប្រធានាធិបតីបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រ Black Hawk ចំនួន ១៥ គ្រឿង ដែលជាផ្នែកមួយនៃផែនការដើម្បីដោះស្រាយ កង្វះខាតឧបករណ៍នៃកងទ័ពអាកាស ស្របបពេលកម្លាំងកងកម្លាំងប្រដាប់អាវុធរបស់យើងកើនឡើង ហើយដកហូតឧទ្ធម្ភាគចក្រប្រើប្រាស់បានច្រើនយ៉ាង Huey ទាំងអស់" ។
លោក Nograles បានបន្ថែមទៀតថាលោក Duterte ក៏បានបញ្ជាឱ្យដកឧទ្ធម្ភាគចក្រ Bell UH-1 Iroquois ទាំងអស់ផងដែរ បន្ទាប់ពីពួកគេវាហួសសម័យក្នុងការប្រើប្រាស់និងមានឧបទិវហេតុធ្លាក់ជាបន្តបន្ទាប់រហូតដល់ស្លាប់មនុស្ស៧នាក់កាលពីថ្មីៗនេះ។
លោក Nograles បាននិយាយថាហ្វីលីពីនត្រូវការឧទ្ធម្ភាគចក្រចំនួន ៥៥ គ្រឿងដើម្បីប្រតិបត្តិការលើកោះជាង ៧០០០ របស់ខ្លួន ប៉ុន្តែលោក Duterte បានអនុញ្ញាតតែ ១៥ ប៉ុណ្ណោះដោយសារបញ្ហាថវិកា។ តែយ៉ាងណាក្ដី! លោកបានសម្តែងក្តីសង្ឃឹមថាកិច្ចព្រមព្រៀងផ្គត់ផ្គង់នឹងត្រូវបានចុះហត្ថលេខាមុនអាណត្តិរបស់លោក Duterte នឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ ។
រដ្ឋាភិបាលហ្វីលីពីនធ្លាប់បានបញ្ជាទិញឧទ្ធម្ភាគចក្រប្រើប្រាស់បានច្រើនយ៉ាងទាំងដឹកជញ្ជូននិងប្រយុទ្ធប្រភេទ Black Hawk S-70i ចំនួន ១៦ គ្រឿងពីក្រុមហ៊ុនប៉ូឡូញ PZL Mielec ។ ចំនួន ៦ គ្រឿងត្រូវបានប្រគល់ជូនរួចហើយ៕