មនុស្សស្រីអាចនឹងមានរូបរាង ឬសម្រស់មិនស្អាត តែបើមានចំណុចទាំងនេះ មនុស្សប្រុសណាក៏ចង់បានដែរ

ភាពស្រស់ស្អាតរបស់ស្ត្រី មិនត្រឹមតែមាននៅលើរូបរាង ឬសម្រស់តែប៉ុណ្ណោះទេ។ ដោយសារតែនៅក្នុងក្រសែភ្នែករបស់បុរស ស្ត្រីដែលមានភាពសិចស៊ីបំផុតគឺស្ថិតនៅក្នុងរឿងជាច្រើនទៀតដែលពេលខ្លះស្ត្រីខ្លួនឯងក៏មិនដឹង។

ស្ត្រីម្នាក់ៗមានសម្រស់ផ្ទាល់ខ្លួន ព្រោះសម្រស់ត្រូវបានឆ្លុះបញ្ចាំងតាមចំណុចជាច្រើន។ មិនត្រឹមតែនៅក្នុងរូបរាងប៉ុណ្ណោះទេ ប៉ុន្តែភាពជឿជាក់ ភាពវៃឆ្លាត និងភាពសប្បាយរីករាយ នឹងបង្កើតនូវលក្ខណៈពិសេសដែលទាក់ទាញបំផុតសម្រាប់មនុស្សភេទផ្ទុយ។ ហើយសូម្បីតែចំណុចតូចៗដូចជាស្នាមញញឹមដ៏ភ្លឺថ្លា ក៏ជាចំណុចទាក់ទាញដ៏ខ្លាំងរបស់មនុស្សស្រីដែរ។

04e5aea7e5a5971cff3c30499b02c6b7

- ដោយមិនគិតពីរូបរាងរបស់នាង ភាពវៃឆ្លាត និងភាពសប្បាយរីករាយរបស់នាង នឹងគ្រប់គ្រាន់ដើម្បីទាក់ទាញបុរសជាច្រើន។

- ក្មេងស្រីតែងតែព្រួយបារម្ភអំពីទំហំសុដន់របស់នាង ប៉ុន្តែមនុស្សជាច្រើនមិនខ្វល់ពីទំហំធំ ឬតូចទេ ព្រោះក្មេងស្រីម្នាក់ៗតែងតែមានសម្រស់ស្រស់ស្អាតបែបផ្សេងៗគ្នា។

- អ្នកគ្រាន់តែត្រូវពាក់អាវយឺត គឺជាពេលវេលាដែលសិចស៊ីបំផុត ព្រោះបុរសជាច្រើនតែងតែចង់ដឹងចង់ឃើញរាងកាយនៅខាងក្នុងអាវនោះ។

- ក្មេងស្រីឆ្លាតតែងតែមានភាពទាក់ទាញខាងផ្លូវភេទផ្ទាល់ខ្លួន ហើយក្មេងស្រីទាំងនោះនឹងមានភាពទាក់ទាញខ្លាំងចំពោះបុរស។

Cf2bea31409e1a0b5712c2b57c0af4e7

- សកម្មភាពគួរឱ្យស្រឡាញ់របស់មនុស្សស្រីដែលមានកម្ពស់ល្មម និងមានអវយវៈតូចដូចជាព្យាយាមចាប់យកអ្វីមួយអាចធ្វើឱ្យបេះដូងរបស់បុរសជាច្រើនរលាយបានដែរ។

- គ្រាន់តែស្នាមញញឹម គឺគ្រប់គ្រាន់ដើម្បីធ្វើឱ្យមនុស្សជាច្រើនលង់ស្រឡាញ់អ្នកបានហើយ។ ដោយសារតែភាពរីករាយ និងអារម្មណ៍បង្ហាញពីការសប្បាយរបស់អ្នកនឹងជាពេលវេលាដ៏ទាក់ទាញបំផុត។

- ពេលរៀបការ ប្រពន្ធដែលតែងតែយល់ពីប្តីមិនកាន់ ឬគ្រប់គ្រងប្តីតែតែងមើលថែក្រុមគ្រួសារទាំងមូល ក៏ជានារីដែលមានមន្តស្នេហ៍ដែរ។ ព្រោះថានៅពេលនេះស្វាមីនឹងស្រឡាញ់ភរិយាកាន់តែខ្លាំងឡើង ៗ ។

- មានបុរសម្នាក់ដែលគ្រាន់តែចូលចិត្តរឿងសាមញ្ញដូចជា ភ្ញាក់ពីព្រឹកព្រលឹមគាត់ដេកនៅលើគ្រែ និងមើលអ្វីៗគ្រប់យ៉ាងដែលប្រពន្ធគាត់ធ្វើដោយរៀបចំអាហារពេលព្រឹក នេះក៏ជាចំណុចចងចិត្តបុរសបានដែរ។

9995275acddc018095c031793d7bcc80

- សម្រាប់មនុស្សជាច្រើន ស្ត្រីមានភាពទាក់ទាញនៅពេលនិយាយ ឬផ្ញើសារយ៉ាងសកម្មជាមុន។

- ក្មេងស្រីតែងតែព្រឺព្រួចនៅពេលដែលពួកគេសរសើរអ្វីមួយ ហើយថែមទាំងសើចដោយអៀនខ្មាស។

- ពេលកំពុងនិយាយហើយនាងហៅឈ្មោះមនុស្សប្រុសភ្លាមៗ នោះធ្វើឱ្យគាត់មានអារម្មណ៍ថាប្លែក។

- ពេលខ្លះវាដូចជាពេលដែលនាងកាន់កាហ្វេក្តៅមួយពែងក្នុងអាកាសធាតុត្រជាក់ហើយបន្ទាប់មកផ្លុំថ្នមៗមុនពេលផឹក។ នោះគឺជាអារម្មណ៍សន្តិភាពដែលមនុស្សគ្រប់គ្នាចង់បាន។

1898b989e279f0f23b40d922137fa4d8

ស្ត្រីមានការយកចិត្តទុកដាក់បំផុតចំពោះរូបរាង និងសម្រស់របស់ពួកគេ ព្រោះពួកគេគិតថាបុរសនឹងត្រូវបានទាក់ទាញដោយសារតែចំណុចទាំងនេះ។ ប៉ុន្តែតាមពិតរូបរាងគឺគ្រាន់តែជាផ្នែកមួយដ៏ទាក់ទាញរបស់បុរស។នៅពេលឃើញដំបូងតែប៉ុណ្ណោះ ដោយសារតែមានគ្រាជាច្រើនទៀតនៅក្នុងជីវិតគ្រាន់តែជារឿងសាមញ្ញ ៗ ដែលធ្វើឱ្យបុរសញាប់ញ័រចិត្តបាន។

ដូច្នេះ មនុស្សស្រី កុំរវល់តែថែរក្សាសម្រស់ ដើម្បីចងចិត្តអ្នកណា រហូតដល់ពេលគិតពីចំណុចតូចៗខាងលើ ក៏ជាមន្តស្នេហ៍របស់អ្នកដែរ ហើយវាកើតឡើងពីសកម្មភាព និងទង្វើប្រចាំថ្ងៃរបស់អ្នក៕

3bc1ef03bf9a795cea23d09d01104de3

ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok