បើ​មិន​ចង់​ស្តាយ​ក្រោយ មុន​រៀបការ​ស្រីៗ​គ្នា​យើង​គួរ​ធ្វើ​រឿង​ ៥ យ៉ាង​នេះ​ឲ្យ​ហើយ​សិន

ការ​ដែល​មាន​ជីវិត​អាពាហ៍ពិពាហ៍ អាច​ថា​ស្រួល​ក៏​ស្រួល ពិបាក​ក៏​ពិបាក ហើយ​មាន​រឿង​មួយ​ចំនួន​អ្នក​ក៏​មិន​អាច​ត្រលប់​ពេលវេលា​មក​ធ្វើ​វិញ​ដែរ នៅ​ពេល​ដែល​មាន​គ្រួសារ។

Health_evening 01

បែប​នេះ​មុន​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍ គ្នា​យើង​នារីៗ​គួរ​តែ​ឆ្លងកាត់​ការ​ធ្វើ​រឿង​ ៥ នេះ​ឲ្យ​ហើយ​សិន៖

១) ភ្លក់​រសជាតិ​ស្នេហ៍​ជាមួយ​ដៃ​គូ​លើស​ពី​មួយ

138279087_1775256385966861_3678205885697205247_o

ន័យ​នេះ​ចង់​សំដៅ​ដល់​ការ​ទទួល​បាន​បទពិសោធន៍​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ ដែល​អាច​លើស​ពី​មួយ​ក៏​ល្អ ព្រោះ​យើង​អាច​ដឹង​ច្រើន​អំពី​រឿងរ៉ាវ​ផ្សេងៗ និង​រៀន​ការពារ​ខ្លួន​ឯង​នៅ​ពេល​មាន​ស្វាមី​ដែល​ជា​គូ​ជីវិត​ច្បាស់លាស់។ ប៉ុន្តែ​មិនមែន​ណែនាំ​ឲ្យ​មនុស្ស​ស្រី​ចាំ​បាច់​ត្រូវ​តែ​មាន​សង្សារ​ច្រើន​ទេ ព្រោះ​បើ​ចាស់​ចិត្ត​ចាស់​គំនិត​ដោយ​ខ្លួន​ឯង​ក្នុង​រឿងរ៉ាវ​ស្នេហា​នោះ ច្បាស់​ជាមួយ​នរណា ការ​ជាមួយ​អ្នក​ហ្នឹង​តែ​ម្តង​ក៏​ល្អ​ដែរ។

២) មាន​ការងារ​ដែល​អាច​ចិញ្ចឹម​ខ្លួន​ឯង

132806456_432940504554414_774543241274880995_n

កុំ​ពឹង​លើ​ប្តី ហើយ​អ្នក​គួរ​តែ​រៀន​រស់​ដោយ​ខ្លួន​ឯង ព្រោះ​យើង​ក៏​មិន​អាច​ធានា​ថា​គេ​នឹង​នឹង​នៅ​ជាមួយ​យើង​រហូត​ដែរ។ រឿង​ខ្លះ​យើង​មើល​មិន​ឃើញ​ទេ អ៊ីចឹង​គួរ​មាន​ផ្លូវ​បង្កើត​ចំណូល​មួយ​ដោយ​ខ្លួន​ឯង ហើយ​ប្រសិន​ប្តី​រក​បាន​ទៀត នោះ​ចំណូល​ក្នុង​គ្រួសារ​ក៏​កាន់​តែ​កើន វា​គ្មាន​រឿង​អ្វី​ដែល​មិន​ល្អ​ទេ។

៣) ធ្វើ​ដំណើរ​កម្សាន្ត​ឬ​ធ្វើ​អ្វី​ដែល​អ្នក​ស្រលាញ់

116340546_157578775923283_8564109703626784989_n

នារីៗ​មុន​រៀបការ​គួរ​ប្រលូក​ក្នុង​ការ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ ឬ​ដំណើរ​កម្សាន្ត​ម្នាក់​ឯង​ឲ្យ​អស់​ចិត្ត​សិន​ទៅ ព្រោះ​នៅ​ពេល​មាន​ស្វាមី ក៏​នឹង​មាន​កូន​ទៀត​ដែរ អ៊ីចឹង​បទពិសោធន៍​ចង់​ទៅ​ណា​មក​ណា​តែ​ឯង​ឬ​ជាមួយ​មិត្តភ័ក្ដិ​នឹង​ត្រូវ​កាត់​បន្ថយ​ហើយ។

៤) ចំណាយ​ពេល​ជាមួយ​ឪពុក​ម្តាយ​បង្កើត

107457617_175189470652072_8810523847758497406_n

មិន​មែន​ថា​ពេល​មាន​ប្តី​ហើយ យើង​លែង​មាន​ពេល​ជាមួយ​ឪពុកម្តាយ​បង្កើត​យើង​ទេ តែ​ត្រូវ​ចាំ​ថា​ជីវិត​គូ អ្នក​នឹង​ទទួល​បន្ទុក​ធ្ងន់​ជាង​ជីវិត​តែ​ម្នាក់​ឯង។ បែប​នេះ​ទាំង​ការ​បារម្ភ ការ​ទំនុកបម្រុង​អ្នក​មាន​គុណ ក៏​ជឿ​ថា​មិន​បាន​ល្អ​ឥតខ្ចោះ​ដូច​មុន​ដែរ។ ចំណុច​ហ្នឹង​ហើយ មុន​យក​គ្រួសារ អ្នក​គួរ​ចំណាយ​ពេលវេលា​ធ្វើ​រឿង​ខ្លះ​សម្រាប់​ពួក​គាត់​សិន។

៥) ដើរ​តាម​ចំណូល​ចិត្ត

87788509_139235517581914_1648727950821949440_o

មិន​ថា​តែ​ការងារ ការ​រកស៊ី ឬ​ការ​ធ្វើ​រឿង​អ្វី​មួយ ជា​ទូទៅ​មនុស្ស​យើង​ប្រាកដ​ជា​មាន​ចំណូលចិត្ត​ពី​កំណើត។ បើ​អ្នក​ចង់​អភិវឌ្ឍ ឬ​បង្កើត​អ្វី​មួយ ហើយ​ប្រសិន​មាន​ឱកាស​គួរ​ចាប់ផ្តើម​បណ្តើរៗ​ទៅ ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក