ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល Israel Weapons Industries (IWI) កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដើម្បីទិញកាំភ្លើងយន្តម៉ាក Negev LMGs ចំនួន ១៦៤៧៩ គ្រឿងក្រោមនីតិវិធី Fast Track Procedure ។
ខណៈដែលឥណ្ឌាមានជម្លោះព្រំដែនជាមួយចិន និងប៉ាគីស្ថានជារឿយៗក្នុងពេលតែមួយ កាំភ្លើងម៉ាកនេះនឹងបន្ថែមកម្លាំងដល់កងទ័ពជួរមុខក្រោយបានដាក់ពង្រាយតាមតំបន់មានជម្លោះទាំងនោះ។ កាំភ្លើងយន្តធុនស្រាលម៉ាក Negev ទំហំ ៧.៦២x៥១ មីលីម៉ែត្រ គឺជាអាវុធដែលអាចទប់ទល់និងសត្រូវយ៉ាងមានប្រសិទ្ធភាព បានហើយបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយប្រទេសមួយចំនួនជុំវិញពិភពលោក។
កាំភ្លើងម៉ាក LMG នេះនឹងជួយបង្កើនភាពមុតស្រួចនិងអាចប្រឈមជាមួយគូសត្រូវដែលប្រើប្រាស់កាំភ្លើងក្នុងរយៈចម្ងាយមធ្យម។ កងទ័ពឥណ្ឌាទទួលបានបានកាំភ្លើងនេះចំនួន៦០០០គ្រឿងរួចមកហើយកាលពីពាក់កណ្ដាលខែមករា ក្នុងកិច្ចព្រមព្រៀងមួយនៅទីក្រុង បុំបៃ។ ហើយមកដល់ពេលនេះកាំភ្លើងទាំងនេះបានបញ្ជូនពីក្រុង Mumbai ទៅកាន់ទីក្រុង Jabalpur ហើយកំពុងធ្វើការពិនិត្យត្រឹមត្រូវ។
កាំភ្លើងដែលនៅសល់ត្រូវបានគេរំពឹងថានឹងមកដល់នៅចុងខែមីនាឆ្នាំនេះ។ ប្រភពពីកងទ័ពឥណ្ឌាបាននិយាយថា៖“ ក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដែលធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា តម្រូវការចាំបាច់របស់កងទ័ពឥណ្ឌាកំពុងត្រូវបានបំពេញដោយឧស្សាហកម្មឥណ្ឌាហើយបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលសាកល្បងជាមុន។
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ទាហានជួរមុខឥណ្ឌាត្រូវការជាបន្ទាន់ និងចាំបាច់បំផុតនូវអាវុធប្រភេទនេះ ហើយវានឹងជួយបង្កើនទំនុកចិត្តដល់កងទ័ពជួរមុខ និងផ្តល់នូវកម្លាំងប្រយុទ្ធដែលត្រូវការចាំបាច់ពេលមានជម្លោះប្រដាប់អាវុធតាមព្រំដែនទាំងពីរ៕