នៅពេលដែលបុរសជាស្វាមីដើរចេញពីជីវិតអ្នក គឺមានហេតុផលជាច្រើននៅពីក្រោយ ខ្លះដោយសារភាពមិនស្កប់ស្កល់ ខ្លះដោយសារការជួបបញ្ហានានា ដែលមិនមែនសុទ្ធតែបុរសជាអ្នកខុសទាំងស្រុងឡើយ។
ត្រូវចាំថា បើបុរសនោះចេះគិត បុរសនោះល្អ គឺពួកគេមិនល្ងីល្ងើបោះបង់ភរិយាដ៏ល្អដូចគ្រាប់ពេជ្ររបស់គេទេ ផ្ទុយទៅវិញលើកលែងតែរឿង ៣ នេះបង្កឡើងដោយនារីដែលជាប្រពន្ធ ទើបឈានដល់បុរសមានចិត្តក្បត់ទៅជាមួយស្រីផ្សេង៖
១) ប្រពន្ធមិនសូវយកចិត្តទុកដាក់ប្តី
មនុស្សប្រុសមិនមែនសុទ្ធតែអាក្រក់នោះទេ ហើយការដែលមនុស្សដើរចេញពីជីវិតក៏មិនមែនសុទ្ធតែជាកំហុសរបស់ពួកគេទាំងអស់នោះដែរ។ មនុស្សប្រុសចាស់ចិត្តចាស់គំនិត នៅពេលដែលពួកគេរៀបការហើយ គឺពួកគេមានទំនួលខុសត្រូវខ្ពស់ណាស់ មិនមែនចេះតែគិតចង់ដើរចោលប្រពន្ធកូនងាយៗឡើយ។
ផ្ទុយទៅវិញលើកលែងតែស្រ្តីដែលជាភរិយាពុំបានដើរតួនាទីជាភរិយាដ៏ល្អមួយ ជួនខ្លះទៅពេលប្តីនឿយហត់ខ្លាំង នាមជាប្រពន្ធមិនចេះប្រើពាក្យលើកទឹកចិត្ត មិនសូវខ្វល់ខ្វាយ ហើយអ្នកខ្លះមានទាំងបន្ថែមបន្ទុករឿងនេះរឿងនោះដល់ប្តីទៀត ហេតុផលហ្នឹងហើយទើបបុរសជាស្វាមីគិតថារស់នៅទាំងគ្មានក្តីសុខ។
២) បំពេញរឿងលើគ្រែមិនគ្រប់គ្រាន់
ជាធម្មជាតិរបស់មនុស្សប្រុស ចំណង់ផ្លូវភេទ នរណាក៏មានដូចនរណាដែរ។ មនុស្សប្រុសខ្លះទៅរកស្រីផ្សេង ដើម្បីបំពេញអារម្មណ៍តណ្ហាមួយពេល តែមិនមែនសុទ្ធតែទាំងអស់នោះទេ។ ជាភរិយាដ៏ប៉ិនប្រសព្វមួយរូប ក្រៅពីការងារផ្ទះ ទុកដាក់កូនចៅហើយ ការបំពេញក្តីសុខលើគ្រែក៏នាងធ្វើបានល្អផងដែរ មិនថាទាំងការប្រើប្រាស់អារម្មណ៍ ការប្រើប្រាស់ពាក្យសម្តី ល្មមឲ្យស្វាមីដកចិត្តមិនរួចងាយៗឡើយ។
៣) ការសងសឹកទៅលើប្រពន្ធ
បុរសខ្លះក្បត់ភរិយាទាំងចិត្តមិនចង់ នោះក៏ដោយសារតែខ្លួនធ្លាប់ទទួលអារម្មណ៍ផិតក្បត់ពីភរិយារបស់ខ្លួនមុន។ ជាងនេះក៏ចង់ឲ្យភរិយាខ្លួនដឹងថា អារម្មណ៍ដែលត្រូវគេផិតក្បត់តើវាឈឺចាប់ និងអន់ចិត្តប៉ុណ្ណា។
សរុបមកដូចបង្ហាញខាងលើ ក៏មានហេតុផលជាច្រើនដែលបុរសមានចិត្តផិតក្បត់ ដែលមួយផ្នែកក៏មកពីខាងស្រ្តីដែលជាភរិយាដែរ។ ត្រូវចាំថា គ្មាននរណាទៅល្ងង់បោះបង់ឬដើរចោលភរិយានិងគ្រួសារដែលមានក្តីសុខ ហើយទៅស្រវាចាប់យកនារីដទៃដែលមិនដឹងកោះដឹងត្រើយនោះឡើយ៕