ស្ត្រប៊េរី​ខែ​នេះ​សំបូរ​ណាស់ នេះ​មក​ដឹង​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទាំង ១១ ពី​ការ​ទទួល​ទាន​វា

ផ្លែ​ស្ត្រប៊េរី​ជា​ប្រភេទ​ផ្លែ​ឈើ​ពេញ​និយម​មួយ​នៅ​គ្រប់​តំបន់​ទូទាំង​សកលលោក ហើយ​ជា​ទូទៅ​នៅ​កំឡុង​ខែ​នេះ​គឺ​សំបូរ​ខ្លាំង​ណាស់។ មិន​ថា​តែ​មនុស្ស​ចាស់ កូន​ក្មេង ភាគ​ច្រើន​សុទ្ធ​តែ​ចូលចិត្ត​ទទួល​ទាន ហើយ​ជា​ទូទៅ​អ្នក​ប្រាកដ​ជា​និយម​និយាយ​តៗ​គ្នា​ថា​អាច​ជួយ​ដល់​សុខភាព​របស់​យើង។

ចុះ​បើ​ស៊ីជម្រៅ​ថា​តើ​អាច​ជួយ​ដល់​ផ្នែក​ណា​ខ្លះ អ្នក​បាន​ដឹង​ហើយ​ឬ​នៅ? ក្នុង​អត្ថបទ​នេះ ក្នុង​ស្រុក បង្ហាញ​ពី​អត្ថប្រយោជន៍​ទាំង ១១ ចំពោះ​សុខភាព​សម្រាប់​ការ​ទទួល​ទាន​ផ្លែស្ត្រប៊េរី៖

១) ថែ​រក្សា​សុខភាព​បេះដូង

Strawberry_berries_basket_140439_1920x1080

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម, Anthocyanins និង Polyphenols នៅ​ក្នុង​ផ្លែ​ស្ត្រប៊េរី វា​អាច​ចិញ្ចឹម​និង​ការពារ​បេះដូង។ វា​ក៏​ជួយ​គ្របគ្រង​សម្ពាធ​ឈាម​និង​លំហូរ​ឈាម​ក្រហម​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំង​បេះដូង។

២) គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

ក្នុង​ផ្លែស្ត្រប៊េរី​ក៏​វា​មាន​ជាតិ​សរសៃ និង​អង់ទីអុកស៊ីដង់​ដែល​ជួយ​គ្រប់គ្រង​ដល់​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៣) ការពារ​ជំងឺ​មហារីក

0221cancer

​​​ផ្លែស្ត្រប៊េរី​មាន​វីតាមីន C និង​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​ការពារ​បំពង់​អាហារ និង​ពោះវៀន​ធំ ហើយ​ក៏​កាត់​បន្ថយ​នូវ​ការ​លូតលាស់​កោសិកា​មហារីក ជា​ពិសេស​វា​អាច​បំផ្លាញ​នូវ​សារជាតិ​អាច​បង្ក​ឲ្យ​កើត​មហារីក​ថែម​ទៀត​ផង។

៤) បង្កើន​ប្រព័ន្ធ​ភាព​សុាំ​ក្នុង​ខ្លួន

ជាមួយ​សារជាតិ​វីតាមីន C ខ្ពស់ វា​អាច​ជួយ​រំញោច​ឲ្យ​ប្រព័ន្ធ​សុាំ​និង​ប្រព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​ក្នុង​រាងកាយ​យើង​ដំណើរការ​ល្អ ដែល​អាច​បញ្ចៀស​ការ​កើត​អាឡែហ្សី និង​ជំងឺ​ហឺត។

៥) ចិញ្ចឹម​សារធាតុ​ល្អ​ក្នុង​ខួរក្បាល

Klubnichka3

ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ វា​អាច​ការពារ​កោសិកា​ខួរ​ក្បាល​របស់​យើង និង​ជួយ​ចិញ្ចឹម​កោសិកា​សរសៃ​ប្រសាទ​ធ្វើ​ឲ្យ​ខួរក្បាល​ស្រស់​ថ្លា និង​មាន​ការ​គិត​ល្អៗ។

៦) កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់

ក្នុង​​ផ្លែស្ត្រប៊េរី​មាន​ផ្ទុក​សារជាតិ Pectin ដែល​វា​អាច​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ុល​អាក្រក់ LDL នៅ​ក្នុង​ខ្លួន។

៧) ជួយ​បំប៉ន​សុខភាព​ភ្នែក

វា​អាច​ជួយ​ការពារ​ជំងឺ​ភ្នែក​ឡើង​បាយ និង​ការ​ចុះ​ខ្សោយ​នៃ​សុខភាព​ភ្នែក ក៏​ដូច​ជា​ជំងឺ​ភ្នែក​ផ្សេងៗ​ទៀត​បាន។

៨) ជួយ​ឲ្យ​អ្នក​ស្រក់​ទំងន់

2

អាស៊ីត​អេលីហ្គិក និង​អង់ទីអុកស៊ីដង់​នៅ​ក្នុង​ផ្លែស្ត្រប៊េរី ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ផលិត​នូវ​អរម៉ូន​អាឌីប៉ូតុងទីន។ អរម៉ូន​នេះ​វា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​រំលាយ​អាហារ​និង​រំលាយ​ខ្លាញ់ ហើយ​វា​ក៏​ជួយ​យើង​មិន​ឲ្យ​ឃ្លាន​ញឹកញាប់​ផង​ដែរ។ និយាយ​ទៅ​វា​ល្អ​ឥត​ខ្ចោះ នាម​ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​សម្រក់​ទម្ងន់។

៩) ជួយ​ថែ​រក្សា​សុខភាព​ស្រ្តី​មាន​ផ្ទៃ​ពោះ

ចំពោះ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​វា​ក៏​អាច​ជួយ​នៅ​ពេល​ពួក​គេ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ផ្សេងៗ។

១០) ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​និង​ធ្មេញ​ស

Beautiful Women Teeth 1024x683 1

វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​និង​សារធាតុ​រ៉ែ​សំខាន់ៗ ដូច​ជា​វីតាមីន K ប៉ូតាស្យ៉ូម និង​ម៉ាញេសូម ដែល​ជួយ​ដល់​ឆ្អឹង។ស ជាង​នេះ​វា​ក៏​មាន​ផ្ទុក​នូវ​អាស៊ីត Malic ដែល​ជួយ​ឲ្យ​ធ្មេញ​របស់​អ្នក​ស​ស្អាត​ផង​ដែរ។

១១) ប្រឆាំង​ភាព​ចាស់

វា​អាច​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​អាច​បំផ្លាញ​កោសិកា​ស្បែក​នាំ​ឲ្យ​យើង​ចាស់ ហើយ​ក៏​ការពារ​ស្បែក​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ និង​រឹតបន្តឹង​រន្ធ​ញើស ក៏​ដូច​ជា​ពន្លឿន​ល្បឿន​នៃ​ការ​បង្កើត​កោសិកា​ឡើង​វិញ​ផង​ដែរ៕

ប្រភព៖ Gangbeauty | ប្រែ​សម្រួល៖ ក្នុង​ស្រុក