មានប្រសិទ្ធភាពជួយបំបាត់ស្តេ្រស (Stress_buster)

មនុស្សយើងតែងតែបរិភោគអាហារជារៀងរាល់ថ្ងៃមិនថា ពេលព្រឹក ថ្ងៃត្រង់ ល្ងាច​ ឬក៏ពេលខ្លះយប់ទៀតក៏មានដែរ។ ប៉ុន្តែ ប្រហែលជាប្រិយមិត្រមិនដឹងទេថា៖ ការទទួលទានអាហារសំរន្ត បង្អែម ឬក៏ ផ្លៃឈើ ក្រោយពេលអាហារទាំងបីពេលរួច វានិងធ្វើឲ្យយើងមានសុខភាពល្អថែមទៀត ។អត្តប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ-របស់ផ្លែត្របែកតើអ្នកដឹងទេថា៖ ថ្ងៃនេះយើងនិង​នាំប្រិយមិត្រ អោយដឹងពីអត្ថប្រយោជន៍ របស់ផ្លែត្របែក ។​ តើអត្ថប្រយោជន៍ដ៏អស្ចារ្យ ទាំង ១៥ មុខ របស់ផ្លែត្របែកមានអ្វីខ្លះ?

Untitled 2 5

១ ពង្រឹងប្រព័ន្ធភាពសុាំនៃរាងកាយ (immunity Booster)

តើអ្នកដឹងទេថា៖​ ផ្លែត្របែកជាប្រភពនៃវីតាមីន C​ ។ ជាការពិតណាស់ វាមានផ្ទុក វីតាមីន C បួនដង លើពី ផ្លែឈើធម្មតា ។ វីតាមីន C វាជួយបង្កើន និង ​ពង្រឹងសារពាង្គកាយ ព្រមទាំងការពារ និង បង្ការពីវីរុសផ្សេង ៗ ទៀតផង។

២ កាត់បន្ថយហានិភ័យនៃ ជម្ងឺមហារីក (Lowers Risk of Cancer)

Lycopene, quercetin and Vitamin C ហើយ polyphenols វាជាពពួក អាហារផ្លែឈើ ដែលមានប្រយោជ៍សំរាប់សុខភាព ក្នុងការកាពារវីរុសផ្សេងៗដែលបណ្តាលអោយមានជម្ងឺមហារីក ។ ហើយបើយោងតាមការស្រាវជ្រាវ៖ ផ្លែត្របែក វាជាផ្លែឈើម្យ៉ាង ដែលជួយការពារអ្នក ក្នុងការកាត់បន្ថយនៃ ការរីកលូតលាស់ នៃពពួកកោសិកាមហារីក និង ជួយ បង្រួមនៃក្រពេញ របស់កោសិកាដែលមានមហារិក ។

Guava Min 602x381

៣ កាត់បន្ថយជម្ងឺទឹកនោមផ្អែម (Diabetes-Friendly)

យោងទៅលើ៖ សមាសធាតុ គ្រប់គ្រាន់ នៃសារជាតិហ្វាយប័រ (fibre) និង​ ប្រភេទនៃ សមាសធាតុ យ៉ាងតិចតួច ក្នុងការបង្កើន កម្រិតជាតិស្ករ ក្នុងសរសៃឈាម (glycermic index)។ ផ្លែត្របែក វាជួយជួសជុល កោសិការតំរង់នោម ខណៈពេល នៃសមាសធាតុនៃជាតិស្ករ ត្រូវបានកាត់បន្ថយ ហើយរួមទាំង សមាធាតុហ្វាយប័រ ដែលផ្ទុកក្នុង ផ្លៃត្របែក វាជួយគ្រប់គ្រងកម្រិតជាតិស្ករដែលមាននៅក្នុងឈាម អោយបានល្អប្រសើរ ។អត្តប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ-របស់ផ្លៃត្របែក

៤ ជួយថែរក្សាប្រព័ន្ធភាពសាំុនៃបេះដូង ( heart healthy)

វាជួយធ្វើឲ្យមានតុល្យភាពរវាង ប៉ូតាស្យូម និង​ សូស្យូម នៅក្នុងសារពាង្គកាយ​ ហើយធ្វើឲ្យសម្ពាធឈាមដំណើរការជាប្រក្រតី​ លើសពីនេះទៅទៀត វាបានជួយបង្កើននៅកម្រិ ជាតិ កូលេស្តេរ៉ូល បានល្អប្រសើរទៀតផង។

769a401e474fab64fbdd49c07b1ba09ddd40ab5b

៥ ជួយសំរួលដល់ការទល់លាមក (Treats constipation)

វាស្ថិតក្នុងចំណោមផ្លែឈើមួយដែលជាប្រភេទអាហារសំបូរទៅដោយសារជាតិហ្វាយប័រ (fibre) បើប្រៀបធៀបទៅនិងផ្លែឈើដទៃទៀត ហើយគ្រាន់តែផ្លែត្របែកមួយផ្លែវាមាន សារធាតុ ហ្វាយប័រ ១២ ភាគរយ ដែលអ្នកចាំបាច់ត្រូវទទួលទានប្រចាំថ្ងៃ ។ ផ្លែត្របែកវាផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការរំលាយអាហារ ។

៦ ជំនួយដល់ភ្នែក (Improve Eyesight)

យោងទៅលើវត្តមានរបស់វីតាមីន “A” ដែលមាននៅក្នុងផ្លែត្របែក ជួយកាត់បន្ថយការស្រវាំងភ្នែក និង​ ភ្នែកឡើងបាយ បើទោះបីជាវាមិន សូវសម្បូរវីតាមីន “A” ដូចការុតក៏ដោយវានៅតែជាប្រភពដ៏ល្អនៃជីវជាតិ ។អត្តប្រយោជន៍សំរាប់សុខភាពដ៏អស្ចារ្យ-របស់ផ្លៃត្របែក

Oi_le_nong_nghiep1

៧ អំឡុងពេលមានទំងន់ (During Pregnancy)

ផ្លែត្របែកវាមានផ្ទុកប្រភេទអាសីុត ហ្វូលិច(Folic) ឬ វីតាមីន B-9 ដែលស្ត្រីមានផ្ទៃពោះ ត្រូវការវាជាចាំបាច់ដែលវាអាចជួយអភិវឌ្ឍន៍ប្រព័ន្ធសរសៃប្រសាទទារក និង ការពារពីការរាលដាល នៃការកកើតថ្មី នៃជម្ងឺសសៃប្រសាទ ។

៨ ជួយការពារការឈើចុកចាប់ធ្មេញ (Beats toothache)

ស្លឹកត្របែកជួយការពារ ពពួកបាក់តេរីដែលធ្វើឲ្យរលាក និង​ បំផ្លិតបំផ្លាញអញ្ចាញធ្មេញ ។

៩ មានប្រសិទ្ធភាពជួយបំបាត់ស្តេ្រស (Stress_buster)

បន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ នោះសារពាង្គកាយយើង និង មានភាពនឿយហត់ ដូច្នេះហើយ រាងកាយ​ និង សារពាង្គកាយ ត្រូវការសំរាក និង លំហែកាយខ្លះ ដោយផលនេះហើយ​ ផ្លែត្របែកមានអ្វីដែលសារពាង្កកាយយើងត្រូវការ ។ វាជួយបង្កើនឲ្យមានថាមពលល្អ និង មិនងាយអោយកើតជំងឺស្រ្តេស ។

221012afmsoikhonghat Bc8ba

១០ ជំនួយដល់ខួរក្បាល (Good for your brain)

វាមានផ្ទុកទៅដោយវីតាមីន B2 និង​ វីតាមីន B6 ដែលគេទទួលស្គាល់ថា មានសារជាតិ វីតាមីន ដែលមាន នៅក្នុងសាច់ និង ជាពិសេសវា ជួយបង្កើនចលនា ចង្វាក់ឈាមទៅកាន់ ខួរក្បាល់បានល្អប្រសើរ ។

១១ ជួយសម្រក់ទម្ងន់ ( Weight Loss)

ក្រៅពីទទួលបាននូវសារជាតិប្រតេអីុន វីតាមីន និង ហ្វាយប័រ (Fiber) ។ ផ្លែត្របែកបានសម្រួលដល់ការ បញ្ចុះទម្ងន់ របស់អ្នក ដោយការ ដុតរំលាយសារធាតុខ្លាញ់ ក្នុងសារពាង្គកាយរបស់អ្នកថែមទៀតផងដែរ ។

១២ កាត់បន្ថយ ក្អក និង ផ្តាសសាយ (Cough and Cold)

ផ្លែត្របែក វាជាពពួកអាហារផ្លែឈើក្នុងចំណោមផ្លែឈើដ៏ទៃទៀត ដែលមានបរិមាណ វីតាមីន C ខ្ពស់ និង កម្រិតសារជាតិដែកច្រើន ។ សារជាតិទាំងពីរនេះហើយ ដែលអាចការពារ ពីជំងឺផ្តាសសាយ និង ការឆ្លង នៃវីរុសផ្សេងៗ ។ ទឹកផ្លែត្របែក ឬ យកស្លឹកវាទៅស្ងោរ យកទឹកញាំ វាមានអត្ថប្រយោជន៍ណាស់ ក្នុងការជួយឲ្យ​ បានធូរស្រាល ពីការក្អក និង​ ផ្តាសសាយ ។

Untitled 2 5 (1)

១៣ អត្ថប្រយោជន៏សំរាប់សុខភាពស្បែក (Guava for Skin)

ជួយឲ្យក្មេងជាងវ័យ (Anti-Ageing Properties)

ដោយផ្អែកទៅលើ សារធាតុដែលមានក្នុងផ្លែត្របែកសម្បូរហូហៀរទៅដោយ វីតាមីន A វីតាមីន C និង ពពួកសារធាតុដែលការពារអុកស៊ីកម្ម ដូចជាៈ antioxidants និង lycopene ដែលជួយការពារស្បែក និង កាត់បន្ថយ នូវភាពជ្រាវជ្រួញ។

ជួយអោយស្បែកស្អាត (Improve Complexion)

វាជួយធ្វើ អោយស្បែករក្សានូវភាព ស្រស់ស្អាត និង ចែងចាំង ។ វីធីសាស្រ្តដែលអាចធ្វើនូវផ្ទះបាន៖ ជាដំបូង យើងត្រូវ យកផ្លែត្របែកស្រស់ៗ កិនវាអោយមត់ លាយជាមួយ និង ស៊ុត (យកតែពណ៍លឿង) រួចយកវាមកបិតលើមុខ ។ រងចាំ ២០ នាទី រួចយកវាចេញ ដោយអម និង ការស្អំ និង ទឹកក្តៅឧន្ត ៗ ។ មួយសប្តាហ៍ ឬ ពីរសប្តាហ៍យើង និង ដឹងលទ្ធផល ។

1 47

ជួយបំពេញនូវចំណុចខ្វះខាត ឬ ថែរក្សា (Improve Texture)

ស្លឹកវា ឬ ស្លឹកខ្ចីៗ មានប្រសិទ្ធភាពណាស់ក្នុងការរក្សានូវការឡើងចុះនៃផ្ទៃសាច់ដុំមុខ និង ជួយរក្សានូវទម្រង់នៃសំឡេង ។ វីធីសាស្រ្តគឺ៖ យកស្លឹកវា ឬផ្លែ ទៅស្ងោរ ហើយយកទឹកញ៉ាំ ឬ យកក្រណាត់ច្រលក់រួចយកមក ជូតស្បែក ឬ ស្អំលើមុខ ។