ឥណ្ឌាត្រៀមនឹងផលិតកាំភ្លើង Russian Kalashnikov’s AK-203 ដោយទទួលបានអាជ្ញាប័ណ្ឌពេញលេញពីប្រទេសរុស្សី។ ដំណើរការផលិតនឹងត្រូវបានធ្វើឡើងនៅរោងចក្រមួយនៅ Korva (ក្នុងរដ្ឋUttar Pradesh) ។
នាយឧត្តមសេនីយ៍ Manoj Naravane អគ្គសេនាធិការកងទ័ពនៃកងកំលាំងប្រដាប់អាវុធឥណ្ឌាបានបញ្ជាក់ថាការចរចាជាមួយ Kalashnikov Concern ជិតឈានដល់កិច្ចព្រមព្រៀង ហើយលោកជឿជាក់ថា៖" កិច្ចព្រមព្រៀងសម្រាប់ការផលិតអាវុធស្វ័យប្រវត្តិនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ។ ហើយយោងទៅតាមភាគីរុស្ស៊ីដែលចូលរួមក្នុងការចរចារគម្រោងសម្រាប់ការផលិត Russian Kalashnikov’s AK-203 ដោយទទួលបានអាជ្ញាប័ណ្ឌពេញលេញពីប្រទេសរុស្សីនៅឥណ្ឌា គឺស្ថិតនៅដំណាក់កាលចុងក្រោយនៃការអនុវត្ត។ គម្រោងនេះស្ថិតនៅដំណាក់កាលចុងក្រោយ។ បញ្ហាបច្ចេកទេសនិងពាណិជ្ជកម្មទាំងអស់ត្រូវបានព្រមព្រៀងគ្នាហើយ” ។
យោងតាមកិច្ចព្រមព្រៀងឥណ្ឌានឹងផលិតកាំភ្លើងម៉ាកAK-203 នេះចំនួន ៦៧១.៤២៧ ដើម។ យោងតាមសារព័ត៌មាន The Economic Times of India ការចំណាយទៅលើកាំភ្លើង AK-203 មួយគ្រឿងដែលផលិតនៅឥណ្ឌាក្រោមអាជ្ញាប័ណ្ណនឹងមានចំនួន ៧០ ០០០ រូពីឥណ្ឌា (ប្រហែល ៩៥៨ ដុល្លារ)ក្នុងមួយដើម ដែលវាទាបជាងតម្លៃនៃកាំភ្លើងដែលផលិតដោយអាមេរិកដែលមានតម្លៃ ៨៩ ពាន់រូពី (ប្រមាណ ១,២១៨ ដុល្លារ) ក្នុងមួយគ្រឿង។
🔰តើកាំភ្លើង AK-២០៣ មានលក្ខណៈពិសេសអ្វីខ្លះ?
កាំភ្លើង AK-203 គឺជាកាំភ្លើងវាយប្រហារ ៧,៦២x៣៩ មីល្លីម៉ែត្រ (The AK-203 is a 7,62x39 mm assault rifle ) ដែលបង្កើតឡើងជាពិសេសសម្រាប់យោធាឥណ្ឌា។ វាមានការកែលម្អមួយចំនួនបើប្រៀបធៀបទៅនឹងកំណែ AK មុន ៗដើម្បីស្របទៅតាមស្ថានភាពនៅក្នុងសង្គ្រាមសម័យទំនើប។ ការកែលម្អទាំងនេះរួមបញ្ចូលនូវចំណុចទាញថ្មីដែលធ្វើឲ្យអ្នកប្រើប្រាស់ស្រួលកាន់យ៉ាងល្អឥតខ្ចោះ ងាយស្រួលដាក់តាមខ្លួន អាចបត់បែនគ្រប់ស្ថានការណ៍ និងអាចដំឡើងប្រព័ន្ធនានា ព្រមទាំងមានគ្រឿងបន្លាស់ទំនើបដូចជាបំពាក់កែឆ្លុះអុបទិក និងស្កុបអេឡិចត្រិចអេឡិចត្រូនិចពង្រីករូបភាពវាស់កម្ដៅ និងឧបករណ៍បង្រួមផ្សេងៗ។
ទាហានឥណ្ឌាក៏នឹងអាចតំឡើងអំពូលបំភ្លឺអ៊ីនហ្វ្រារ៉េដទៅលើ AKs របស់ពួកគេ ដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយឧបករណ៍ឆ្លុះមើលពេលយប់ការតាមកាំរស្មើឡាស៊ែរបាញ់ពន្លឺអាវុធ និងឧបករណ៍ផ្សេងទៀត។ អ្វីដែលសំខាន់បំផុតនោះគឺកាំភ្លើងប្រភេទថ្មីនេះអាចបាញ់ចំគោលដៅល្អបំផុត។ វាមានលក្ខណៈពិសេសប្លែក មានបំពង់រត់គ្រាប់រលោង ដែលសម្អាតអណ្ដាតភ្លើងពេលបាញ់ចេញ ហើយកាណុងអាចបំពាក់ Suppressor ឬក៏បំពាក់កាំបិតសម្រាប់ប្រយុទ្ធក្នុងរយៈចម្ងាយជិតៗផងដែរ៕