ឆ្នាំថ្មី ២០២១ ក៏ជាឆ្នាំដែលមានការប្រកួតប្រជែងថ្មីមួយផ្សេងទៀតក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ។
តាមរយៈការតេស្តបែបវិទ្យាសាស្រ្តថ្មីមួយនេះ អ្វីដែលអ្នកត្រូវធ្វើ គឺត្រឹមតែជ្រើសរើសនូវកែវថ្មីពេលវេលាមួយ ក្នុងចំណោមជម្រើសទាំង ៧ ហើយយើងនឹងបង្ហាញសារមួយដែលណែនាំអំពីអ្វីដែលអ្នកត្រូវធ្វើនិងជៀសវាងនៅកំឡុងពេលប៉ុន្មានខែបន្ទាប់៖
កែវពេលវេលាទី ១
អ្នកត្រូវតែត្រៀមខ្លួនទទួលយកនូវអ្វីដែលមានការផ្លាស់ប្តូរដ៏សំខាន់មួយ ហើយវាក៏នឹងរំខានជីវិតរបស់អ្នក។ រឿងខ្លះអ្នកចេះតែអូសបន្លាយវាពីមួយថ្ងៃទៅមួយថ្ងៃ ហើយយូរទៅក៏ត្រូវតែជួប និងត្រូវធ្វើការសម្រេចចិត្ត។ ចងចាំថាការផ្លាសប្តូរខ្លះគឺជា ភាពវិជ្ជមានសម្រាប់ជីវិតរបស់យើងទៅវិញទេ បែបនេះកុំខ្លាចពួកវាទាំងស្រុងអី។
កែវពេលវេលាទី ២
ពេលខ្លះអ្នកជាមនុស្សដែលធ្វើការសម្រេចចិត្តឬជ្រើសរើសអ្វីមួយ ដោយយកចិត្តទុកដាក់ខ្លាំងពេក រហូតធ្វើឲ្យបាត់បង់ឱកាសធំដែលអ្នកបានជួប។ នៅឆ្នាំ ២០២១ នេះ អ្នកគួររៀនដកចិត្តបន្តិច ហើយបើកអារម្មណ៍ឲ្យមានការផ្លាស់ប្តូរបច្ចុប្បន្នកាល នោះអ្នកនឹងបានជួបរឿងដ៏រីករាយ។
កែវពេលវេលាទី ៣
នៅកំឡុងខែថ្មីបន្តបន្ទាប់នេះ បើអ្នកមិនចាប់អារម្មណ៍ប្រាកដជាលង់ខ្លួនឯងទៅនឹងជីវិតការងារដ៏មមាញឹក។ ជាសារណែនាំគួរចំណាយពេលវេលាខ្លះសម្រាប់ខ្លួនឯង មិនថាតែជាមួយមិត្តភក្តិឬគ្រួសារ ឲ្យមានប្រសិទ្ធភាពជីវិតជាងមុន។
កែវពេលវេលាទី ៤
នៅកំឡុងខែថ្មីបន្តបន្ទាប់នេះ ប្រសិនអ្នកមានឱកាសឬទទួលបានឱកាសអ្វីមួយហើយ សូមចាប់វាឲ្យជាប់ កុំបោះបង់ងាយៗឲ្យសោះ។ អ្នកនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ហើយអ្វីដែលសំខាន់និងត្រូវគិតបំផុត គឺជ្រើសរើសផ្លូវដ៏ល្អមួយដែលត្រូវដើរ។
កែវពេលវេលាទី ៥
នៅកំឡុងខែថ្មីបន្តបន្ទាប់នេះ សូមមេត្តាអ្នកយកចិត្តទុកដាក់ទៅលើសុខភាពនិងរូបរាងកាយរបស់អ្នក។ គោលដៅនៅពេលខាងមុខគឺសំខាន់ខ្លាំងណាស់សម្រាប់អ្នក ព្យាយាមស្គាល់និងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់កាន់តែល្អ។
កែវពេលវេលាទី ៦
នៅខែនេះមានសំណួរជាច្រើនដែលបានចោទសួរមកក្នុងចិត្តរបស់អ្នក ហើយនៅឆ្នាំ ២០២១ នេះផ្ទាល់វាសំខាន់ណាស់ដែលអ្នកត្រូវដើរតាមការគិតរបស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបាននូវស្ថិរភាពជីវិតមួយ និងអារម្មណ៍ពិតប្រាកដមួយដែលអ្នកត្រូវការ។
កែវពេលវេលាទី ៧
នៅពេលខាងមុខនេះ អ្នកត្រូវរៀនជឿជាក់និងផ្តល់ទំនុកចិត្តលើខ្លួនឯង ឲ្យបានល្អប្រសើរជាងពេលមុនៗ។ មិនយូរប៉ុន្មានទេ អ្នកនឹងឈានដល់ចំណុចគោលដៅមួយ តែត្រូវចាំកុំភ្លេចមើលមនុស្សជុំវិញខ្លួនផល តើនរណាអាចគួរឲ្យទុកចិត្តបាន និងនរណាដែលមានគ្រោះថ្នាក់បំផុតដល់អ្នក៕
ប្រភព៖ Namatest | ប្រែសម្រួល៖ ក្នុងស្រុក