កងទ័ពហ្វ៊ីលីពីន (PA) បានជ្រើសរើសយកកាំភ្លើងស្វ័យប្រវត្ដិ Taurus T4 ដែលមានទំហំគ្រាប់5.56 x 45mm ពីក្រុមហ៊ុនផលិតអាវុធប្រេស៊ីល Taurus Armas ដើម្បីបំពេញនូវតម្រូវការខ្វះខាតកាំភ្លើងវែងថ្មីជាង ១២.០០០ ដើម។
Taurus Armas បានប្រកាសកាលពីថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២១ ថាពួកគេបានទទួលគម្រោងផ្គត់ផ្គង់កាំភ្លើងប្រភេទ M4-type / AR-15 ថ្មីសម្រាប់កងទ័ពហ្វីលីពីនដែលមានតម្លៃ ៧,៣ លានដុល្លារ ឬប្រហែល ៥៩០.៧៥ដុល្លារក្នុងមួយគ្រឿង។កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យ Taurus Armas ពង្រឹងមូលដ្ឋានរបស់ខ្លួននៅក្នុងទីផ្សារអាស៊ី ព្រោះក្រុមហ៊ុនមួយនេះក៏បានដាក់ដេញថ្លៃ។ ពួកគេបានឈ្នះការដេញថ្លៃផ្គត់ផ្គង់កាំភ្លើងទៅឥណ្ឌាសម្រាប់កាំភ្លើងថ្មីមួយប្រភេទនេះដែលមានជិតដល់ ៥០០.០០០គ្រឿង។
នៅពេលដែលកាំភ្លើងវែងថ្មីនេះ បានបញ្ជូនមកកងទ័ពហ្វីលីពីន វានឹងក្លាយជាសាខាយោធាទីមួយនៅខាងក្រៅប្រទេសប្រេស៊ីល ដែលប្រើកាំភ្លើងប្រភេទ T4 ។ បច្ចុប្បន្ន T4 ត្រូវបានប្រើដោយកម្លាំងយោធា និងប៉ូលីសប្រេស៊ីល ក៏ដូចជាអង្គការប៉ូលីសអន្តរជាតិ។កាំភ្លើង Taurus T4 បានឆ្លងកាត់ការធ្វើតេស្តគុណភាព ដោយកងទ័ពហ្វីលីពីនហើយណាមួយពួគគេត្រូវការកាំភ្លើងប្រភេទនេះច្រើនផង។ កាំភ្លើង Taurus T4 ស្ថិតក្នុងចំណោមកាំភ្លើងប្រភេទថ្មីដែលមានតម្រូវការច្រើនបំផុតនៅលើពិភពលោក។
Taurus Armas ក៏បានកំណត់ដៃគូជាមួយក្រុមហ៊ុនហ្វីលីពីន និងអ្នកចែកចាយ Taurus របស់ខ្លួនដែលមានឈ្មោះថា Trust Trade ដើម្បីផ្តល់ការគាំទ្រដល់កាំភ្លើងវែង រួមទាំងជំនួយបច្ចេកទេសនិងគ្រឿងបន្លាស់។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Trust Trade ក៏បានចូលរួមក្នុងការផ្គត់ផ្គង់កាំភ្លើងខ្លី Taurus 9mm ប្រមាណ ២០.០០០ គ្រឿងផងដែរទៅឲ្យប៉ូលីសជាតិហ្វីលីពីន។
យោងតាមប្រភពព័ត៌មានពីប្រភពធនធានការពារជាតិហ្វីលីពីនបាន ឲ្យដឹង ថាកងទ័ពហ្វីលីពីនបច្ចុប្បន្នប្រើកាំភ្លើងម៉ាក M4 និង M4A1 ផលិតដោយ Colt, Lewis Machine & Tool, Remington, SIG Sauer របស់អាមេរិក និងពួកគេក៏មានក្រុមហ៊ុនផលិតអាវុធក្នុងស្រុកដែលបង្កើតឡើងដោយរដ្ឋាភិបាលហ្វីលីពីន គឺកាំភ្លើង M16 ដែលមានឈ្មោះក្រុមហ៊ុន Elisco Tool Manufacturing Co៕