បទពិសោធន៍ និងចំណេះដឹងដែលប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំ បានធ្វើឱ្យមនុស្សផ្លាស់ប្តូរបន្តិចម្តងៗ។ ជាធម្មតា របស់ដែលដាក់ក្នុងទូទឹកកក ទុកយូៗទៅ វាប្រាកដជាកក ក៏ដូចគ្នាចិត្តរបស់មនុស្សក៏បែបហ្នឹងដែរ។
គ្មានអ្នកណាម្នាក់អាចឈរនៅនឹងកន្លែងដដែលរហូតទេ។ ប៉ុន្តែការបោះជំហានទៅមុខរបស់មនុស្សម្នាក់ៗ មានមនុស្សខ្លះមានសន្ដោសប្រណី អ្នកខ្លះទៀតកាន់តែអាត្មានិយម។
នៅពេលដែលយើងរំភើបក្នុងការចែករំលែកសេចក្តីអំណរជាមួយគ្នា ប៉ុន្តែពួកគេមិនយកចិត្តទុកដាក់នោះឡើយ។ នៅពេលយើងណាត់ជួបអ្នកណាម្នាក់ដោយរំភើប ពួកគេធ្វើដូចជាពួកគេមិនដឹងអ្វី។ នៅពេលដែលយើងជឿជាក់លើភាគីម្ខាងទៀតទាំងស្រុង អ្វីដែលយើងទទួលបានមកវិញគឺ គ្រាន់តែជាការក្បត់ដ៏ជូរចត់ប៉ុណ្ណោះ។ ហើយនៅពេលដែលយើងខំអស់ពីសមត្ថភាព សម្រាប់អ្វីមួយផ្សេងទៀត ប៉ុន្តែបែរជាត្រូវខកបំណង។
យើងដឹងថាមិនមែនរាល់ការសាទរ នឹងត្រូវបានគេប្រគល់ឱ្យនោះទេ។ មិនមែនការខិតខំប្រឹងប្រែងទាំងអស់ នឹងផ្តល់លទ្ធផលនោះទេ។ មិនត្រឹមតែស្មោះត្រង់នឹងទទួលបានការតបស្នងសងគុណមកវិញនោះទេទេ។
មនុស្សម្នាក់ៗមានបេះដូងតែមួយ។ រាល់ពេលដែលបេះដូងយើងឈឺចាប់ គឺជាពេលមួយផ្សេងទៀតដែលយើងខុសពីគេ។
ដូច្នេះកុំបង្ខំខ្លួនអ្នកឱ្យធ្វើតាមអារម្មណ៍របស់អ្នកដទៃ កុំនិយាយបំផ្លើសអ្វីៗទាំងអស់ ប៉ុន្តែត្រូវរៀនឱ្យចេះស្រឡាញ់ខ្លួនឯង។
មេរៀនសំខាន់បំផុតក្នុងជីវិតមនុស្ស ៖ ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន តែកុំអាត្មានិយម
អ្នកមានសមត្ថភាពស្រឡាញ់ខ្លួនឯង ព្រោះអ្នកសមនឹងទទួលបានក្តីស្រឡាញ់ផ្ទាល់ខ្លួន ហើយអ្នកក៏សមនឹងទទួលបានការស្រឡាញ់ពីអ្នកដទៃដែរ។ ជាធម្មតាមិនមានអ្វីខុសទេក្នុងការវិនិយោគលើខ្លួនឯង។ ការស្រឡាញ់ខ្លួនឯង គឺជាបញ្ហាប្រឈម ប៉ុន្តែវាសមនឹងការខិតខំ។
គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ អ្នកដឹងហើយមនុស្សគ្រប់គ្នាមានអសន្ដិសុខផ្ទាល់ខ្លួន។ យល់ថាការស្រលាញ់ខ្លួនឯងមិនមែនអាត្មានិយមទេ វាចាំបាច់ និងសំខាន់សម្រាប់យើងខ្លួនឯង។
ការចេះស្រលាញ់ខ្លួនឯង ការចេះឱ្យតម្លៃលើខ្លួនឯង អ្នកប្រាកដជាទទួលបានសេចក្តីស្រលាញ់ដែលសក្តិសមពីអ្នកដទៃតែប៉ុណ្ណោះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)