មិត្តភាព គឺជាកត្តាគួបផ្សំមួយក្នុងការបំពេញជីវិតរបស់មនុស្សម្នាក់ៗឲ្យមានន័យ។ ពេលយើងកើតទុក្ខ ពេលយើងសប្បាយ ពេលយើងត្រូវការអ្នកចែករំលែករឿងក្នុងចិត្ត គឺតែងតែមានមិត្តនៅក្បែរយើងគ្រប់ពេល។
ប៉ុន្តែការសេពគប់មិត្តភក្តិ អ្នកក៏ត្រូវមើលនិងសិក្សាឲ្យបានស៊ីជម្រៅដែរ ជៀសវាងការចាយធនធាននិងចំណាយពេលវេលាឥតប្រយោជន៍។ ផ្ទុយទៅវិញប្រសិនអ្នកបានជួបមិត្ត ៣ ប្រភេទនេះ សូមព្យាយាមរក្សាទុកគេឲ្យជាប់ ព្រោះប្រភេទហ្នឹងជាមនុស្សដែលអាចដើរលើផ្លូវស្រស់បំព្រងក្នុងជីវិតជាមួយអ្នកបានហើយ៖
១) មិនរាប់អានដោយសារតែទ្រព្យ
ទាំងបុរសនិងនារី អ្នកត្រូវដឹងថា ក្តីស្រលាញ់ការរាប់អានពិត គឺពុំមែនសម្តែងចេញមកតែពេលអ្នកមានរបស់ប្រើប្រាស់ហ៊ឺហា ឬទ្រព្យចាយវាយគ្រប់គ្រាន់នោះទេ។ ប្រភេទមិត្តដែលល្អបំផុត គឺអ្នកដែលនៅតែរាប់រកយើង មិនថាតែពេលយើងធ្លាក់ខ្លួនខ្វះខាត ឬយើងអត់ គេនៅតែយកចិត្តទុកដាក់ និងនៅលេងសើចជាមួយយើងបានដដែល។
២) មិនរាប់អានដើម្បីតែប្រយោជន៍
អ្នកខ្លះរាប់អានដើម្បីសម្លឹងឃើញតែប្រយោជន៍ ចំណុចនេះមិនសំដៅតែលើផ្នែកទ្រព្យសម្បត្តិមួយទេ ជួនខ្លះទៅពេលឃើញយើងចេះជំនាញនេះ ជំនាញនោះ ពួកគេប្រឹងមកធ្វើល្អចង់ក្លាយជាមិត្តយើង ដើម្បីក្រេបយកចំណេះបន្តពីយើង។ ប៉ុន្តែពេលយើងត្រូវការពួកគេវិញ គឺមិនដែលមានវត្តមានពួកគេឡើយ។
៣) ស្មោះត្រង់មិនវៀច.វេរ
ភាពស្មោះត្រង់គឺជាគុណសម្បត្តិរបស់មនុស្ស ដែលសូម្បីលុយក៏មិនអាចទិញបានដែរ។ ដើរលើផ្លូវរួមគ្នា ដោយមិនគិតចង់កេងចំណេញគ្នា ប្រភេទទំនាក់ទំនងហ្នឹងហើយ ដែលអ្នកត្រូវរក្សាទុកជាចាំបាច់៕