រើស​ព្រះចន្ទ​តំណាង​ខែ​មួយដែល​អ្នក​កើត អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

ក្នុង​រូប​ខាង​លើ​មាន​ព្រះចន្ទ​ដែល​បង្កប់​ឈ្មោះ​ខុសៗ​ពី​គ្នា ទៅ​តាម​ខែ​ទាំង ១២។ អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ នៅ​ព្រះ​ចន្ទ​នៃ​ខែ​ដែល​អ្នក​បាន​កើត ហើយ​នៅ​អត្ថបទ​ខាង​ក្រោម​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​បាន៖

១) ខែ​មករា The Wolf Moon

1

អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រាល់​ការ​អារ​កាត់​នូវ​រឿងរ៉ាវ​ណា​មួយ គឺ​ពឹង​ផ្អែក​លើ​ភស្តុតាង​និង​អង្គហេតុ​ជា​ធំ ពោល​មិន​មែន​ប្រើប្រាស់​ការ​គិត​របស់​អ្នក​មក​វាយ​តម្លៃ​នោះ​ទេ។

លើស​ពី​នេះ​ប្រភេទ​នៃ​រូបភាព​ទី ១ គឺ​ជា​មនុស្ស​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ ហើយ​ពូកែ​ខាង​ទំនាក់ទំនង​និង​ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ផ្សេងៗ​ទៅ​កាន់​ដទៃ​ឲ្យ​ឆាប់​បាន​យល់។

២) ខែ​កុម្ភៈ The Snow Moon

2

ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ពូកែ​ខាង​អង្កេត ទៅ​មើល​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រឿងរ៉ាវ​ណា​មួយ​ឆាប់​រហ័ស​បំផុត។ គុណ​វិបត្តិ​តូច​មួយ​គឺ​ត្រង់​ថា អ្នក​ឆាប់​វាយ​តម្លៃ​មនុស្ស​លឿន​ជ្រុល​នៅ​ពេល​ខ្លះ ដែល​នេះ​ជា​ចំណុច​គួរ​តែ​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង។

៣) ខែ​មិនា The Endless Moon

3

ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​សម្រប​ទៅ​នឹង​ស្ថានការណ៍​ឬ​មនុស្ស​ជុំវិញ​ខ្លួន និយាយ​ឲ្យ​ស្រួល​ស្តាប់​អាច​បង្កើត​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ពួក​គេ​ក៏​ចូលចិត្ត​ការ​ប្រកួតប្រជែង ព្រោះ​គិត​ថា​អាច​បង្ហាញ​ពី​ទេពកោសល្យ​ជា​ច្រើន​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ។

៤) ខែ​មេសា The Pink Moon

4

ជា​មនុស្ស​ដែល​មាន​អតីតកាល​ច្របូក.ច្របល់ ហើយ​មាន​ចំណង់ចំណូលចិត្ត​ជួយ​ការពារ​គ្រប់​ហេតុការណ៍​ឬ​បុគ្គល​ណា​ម្នាក់ ព្រោះ​ដើម្បី​តែ​ភាព​យុត្តិធម៌។

៥) ខែ​ឧសភា The Flower Moon

5

ជីវិត​របស់​ពួក​គេ​តែងតែ​មាន​ភាព​ស្មុគ.ស្មាញ ប៉ុន្តែ​ទន្ទឹម​នោះ​ក៏​មាន​លាយឡំ​នៅ​សំណាង​ខ្លះ​ដែរ។ មាន​អំណោយទាន​ពី​ធម្មជាតិ​មួយ គឺ​មនុស្ស​ប្រភេទ​នេះ​ច្រើន​តែ​ដោះស្រាយ​រឿងរ៉ាវ​ណា​មួយ​ត្រូវ​ពេលវេលា ហើយ​ពួក​គេ​មាន​ចិត្ត​សប្បុរសធម៌​ណាស់ ដែល​ទទួល​បាន​ការ​កើត​សរសើរ​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន។

៦) ខែ​មិថុនា Stawberry Moon

6

ប្រភេទ​មនុស្ស​កើត​ខែ​នេះ គឺ​រមែង​មាន​សមត្ថភាព​ដែល​អាច​មើល​ឃើញ​នូវ​ស្ថានភាព​ទៅ​ថ្ងៃ​មុខ មុន​ពួក​គេ​បោះ​ជំហាន​ដើរ​ទៅ​លើ​ផ្លូវ​ណា​មួយ។ ដោយឡែក​នៅ​កន្លែង​ធ្វើការ ពួក​គេ​តែងតែ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា​ខ្ពស់។

៧) ខែ​កក្កដា The Ray Moon

7

ជា​មនុស្ស​ដែល​ពិបាក​ទាយ​ចិត្ត​ទុក​ជា​មុន​បាន ពួក​គេ​មាន​ទំនោរ​ទៅ​ក្នុង​ការ​លាក់​អារម្មណ៍ មិន​ងាយ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ដឹង​នោះ​ទេ។ ប្រភេទ​មនុស្ស​នេះ​ដែរ ក៏​ពូកែ​ខាង​កំប្លុកកំប្លែង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ជា​រឿយៗ។

៨) ខែ​សីហា The Sturgeon Moon

8

ជា​មនុស្ស​ដែល​មាន​សមត្ថភាព​អាច​យល់​ពី​មនុស្ស​ជុំវិញ​ខ្លួន​បាន​ឆាប់​រហ័ស ហើយ​ពួក​គេ​មិន​ចេះ​មាន​ចរិត​រើស.អើង​នរណា​នោះ​ទេ មួយ​ទៀត​សោត​គឺ​មិន​ងាយ​មាន​បញ្ហា​ជាមួយ​គេ រុញ​ឲ្យ​ការ​បោះ​ជំហាន​ទៅ​ផ្លូវ​ណា​មួយ​ក្នុង​ថ្ងៃ​ខាង​មុខ គឺ​មិន​សូវ​មាន​ការ​រាំង.ស្ទះ​ឡើយ។

៩) ខែ​កញ្ញា The Harvest Moon

9

អ្នក​កើត​ខែ​នេះ​មាន​អំណោយ​ទាន​ពី​ធម្មជាតិ នោះ​គឺ​ភាព​ជា​ដឹកនាំ​ដ៏​ឆ្លាតវៃ។ ជា​មនុស្ស​ដែល​មាន​ភាព​រឹងមាំ ហើយ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​អ្នក​រាល់​គ្នា ​មួយ​ទៀត​សោត​ប្រភេទ​នេះ​ជា​មនុស្ស​មាន​វិចារណញ្ញាណ​ខ្ពស់​ខ្លាំង​ណាស់។

១០) ខែ​តុលា The Hunter Moon

10

ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​រស់នៅ​ពឹងផ្អែក​លើ​នរណា​ម្នាក់​ឡើយ តែ​ពួក​គេ​ក៏​កម្រ​នឹង​បង្ក​បញ្ហា​ឬ​ធ្វើ​ខុស​ក្នុង​រឿង​ណា​មួយ​ដែរ។

១១) ខែ​វិច្ឆិកា Del Castro Moon

11

ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ទទួល​បាន​ការ​រៀន​សូត្រ​ជ្រៅជ្រះ ដែល​អាច​សិក្សា​ឆាប់​យល់​ពី​ការ​គិត​របស់​អ្នក​ដទៃ។ ជា​ទូទៅ​រាល់​ការ​គិត​ចង់​ធ្វើ​រឿង​អ្វី​មួយ ពួក​គេ​រមែង​តែ​សម្រេច​រឿង​នោះ​បាន​ឥត​អាក់.ខាន​ឡើយ។

១២) ខែ​ធ្នូ The Cold Moon

12

ជា​មនុស្ស​ដែល​ប្រៀប​បាន​នឹង​ម៉ាស៊ីន​គណនា​លេខ ដោយ​អាច​ថា​មាន​ភាព​រហ័សរហួន ហើយ​ទទួល​បាន​ការ​ស្រលាញ់​រាប់​អាន​ពី​មិត្តភក្តិ​ជុំវិញ​ខ្លួន​ជា​ច្រើន នោះ​ក៏​ដោយសារ​តែ​ភាព​ឆ្លាតវៃ​របស់​គេ៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក​