ទម្លាប់ប្រពន្ធល្អ ១២ យ៉ាង ដែលអ្នកគួរតែអនុវត្តដើម្បីធានាថាប្តីទាំងស្រលាញ់ និងថែរក្សាអ្នកយ៉ាងល្អ មិនឱ្យបាត់បង់ឡើយ។
អាពាហ៍ពិពាហ៍ មិនមែនជាការបញ្ចប់នៃទំនាក់ទំនងដ៏សប្បាយរីករាយនោះឡើយ។ ប៉ុន្តែវាគឺជាការសាកល្បងដ៏ធំមួយសម្រាប់មនុស្សពីរនាក់ លើសពីនេះទៅទៀត វាគឺជាការធ្វើតេស្តដ៏លំបាកមួយ។ ក្នុងនាមយើងជាប្រពន្ធតើយើងធ្វើអ្វីបានខ្លះ? ជីវិតប្ដីប្រពន្ធត្រូវជួបប្រទះអ្វីខ្លះ?
តោះមករៀនពីគុណសម្បត្តិរបស់ភរិយាល្អ។ បើអ្នកអាចធ្វើបាន ធានាថាប្ដីរបស់អ្នកគ្មានថ្ងៃទៅរកស្រីខាងក្រៅឡើយ។
១. ភាពស្រស់ស្អាតពីខាងក្នុង
ភាពស្រស់ស្អាតនៅខាងក្រៅ គឺមានសារៈសំខាន់ ប៉ុន្តែប្រសិនបើផ្នែកខាងក្នុងមិនស្រស់ស្អាតមិនល្អ អ្នកក៏មិនអាចធ្វើជាប្រពន្ធល្អបានទេ។ បើអ្នកជាមនុស្សស្លូតត្រង់ មានចរិតសុភាពរាបសារ មិនឆេវឆាវ រករឿងដោយគ្មានហេតុផល វាពិតជាល្អក្នុងការបង្កើតបរិយាកាសដែលធ្វើឱ្យមនុស្សជុំវិញខ្លួនសើច។ នេះគឺជាសញ្ញាអាពាហ៍ពិពាហ៍ដ៏ល្អសម្រាប់បុរសដែលជាស្វាមី។
២. ស្រឡាញ់ប្តីរបស់អ្នកដោយអស់ពីដួងចិត្ត
ពាក្យថាស្នេហានៅតែសំខាន់ក្នុងទំនាក់ទំនង។ បើទោះបីជាស្នេហាអាចរសាត់ទៅឆ្ងាយ ប៉ុន្តែតាមពិតស្នេហាមានការផ្លាស់ប្តូរតាមពេលវេលា ដូច្នេះប្រសិនបើអ្នកអាចរក្សាចិត្តស្រឡាញ់ស្វាមីដោយស្មោះគឺជារឿងប្រសើរខ្លាំង។ ដូច្នេះឥរិយាបថអ្នកបែបណាចំពោះស្វាមី គាត់ក៏បែបហ្នឹងចំពោះអ្នកវិញដូចគ្នា។
៣. លើកទឹកចិត្តស្វាមីជានិច្ច
យុវជនអើយសូមជ្រើសរើសរៀបការជាមួយនារីដែលតែងតែត្រៀមខ្លួនជួយអ្នក មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ដោយសារតែភាពជោគជ័យរបស់បុរសជាច្រើន ពួកគេសុទ្ធតែកើតចេញពីប្រពន្ធដែលឆ្លាតពូកែនៅពីក្រោយជានិច្ច។
៤. គោរព ស្រឡាញ់គ្រួសារ សាច់ញាតិខាងប្ដី
ក្រុមគ្រួសាររបស់ស្វាមី មិត្តភក្តិរបស់ស្វាមី ប្រសិនបើនាងឱ្យតម្លៃទៅលើអ្វីដែលប្តីរបស់អ្នកស្រឡាញ់ ចូរកាន់ដៃនាងឱ្យជាប់ ព្រោះនាងស្រឡាញ់អ្នកអស់ពីចិត្ត។ ហើយត្រៀមខ្លួនក្លាយជាម្តាយដ៏ល្អម្នាក់ សម្រាប់កូនរបស់អ្នកហើយពិតជាអាចថែរក្សាគ្រួសារអ្នកបាន។
៥. នាងជាមិត្តល្អបំផុតរបស់ស្វាមី
បញ្ហាទាំងអស់មិនថារងទុក្ខវេទនាច្រើនប៉ុនណា រឿងសប្បាយ ៗ រាល់ថ្ងៃ ប្តីរបស់អ្នកអាចប្រាប់នាងដោយភាពងាយស្រួល។ នាងមានពេលវេលាដើម្បីស្តាប់អ្វីៗទាំងអស់។ នាងដឹងពីអាថ៌កំបាំងរបស់អ្នក ហើយតែងតែជាអ្នកស្ដាប់ដ៏ល្អ។ ស្ត្រីដែលដឹងពីអ្វីដែលប្តីចូលចិត្ត និងមិនចូលចិត្ត ហើយក៏ស្គាល់ក្រុមគ្រួសាររបស់ប្តីដែរ នាងពិតជាជាប្រពន្ធដែលបុរសគ្រប់រូបប្រាថ្នា។
៦. នាងអាចធ្វើឱ្យប្តីរបស់នាងក្លាយជាមនុស្សល្អ
អ្នកណាក៏អាចធ្វើខុសដែរ។ ហើយមិនថាប្តីបានធ្វើខុសប៉ុន្មានដងទេ នាងនឹងនៅដដែល និងជួយគាំទ្រអ្នកឱ្យក្លាយជាមនុស្សពូកែម្នាក់ អាចជួយកែប្រែអ្នកឱ្យក្លាយជាមនុស្សដែលមានតម្លៃម្នាក់ឡើងវិញ។
៧. នាងជាដៃគូដែលតែងតែដើរលេងជាមួយស្វាមីជានិច្ច
នាងជាដៃគូរួមដំណើរកម្សាន្តជាមួយអ្នកគ្រប់ទីកន្លែង នាងក៏ជាចំណែកដែលបង្កើតឱ្យមានការចងចាំល្អៗជាច្រើននៅក្នុងជីវិតរបស់អ្នកផងដែរ។
៨. នាងទុកចិត្តប្តីរបស់នាង
ការជឿទុកចិត្ត មិនមែនជារឿងងាយស្រួលទេ។ ប្រសិនបើនាងជឿលើពាក្យរបស់អ្នកច្រើនជាងអ្នកដទៃ នោះគឺជាភរិយាដែលមានគុណភាពខ្ពស់បំផុត។ ដូច្នេះ បើនាងកាន់តែជឿជាក់លើអ្នក អ្នកក៏ត្រូវតែស្មោះត្រង់ចំពោះនាងផងដែរ។
៩. ធ្វើអាហារឆ្ងាញ់
ការធ្វើអាហារឆ្ងាញ់ៗ ជាមន្តស្នេហ៍ដែលស្ថិតស្ថេរ ទោះស្ថិតក្នុងវ័យណាក៏ដោយក៏នៅតែអាចប្រើដើម្បីចងបេះដូងស្វាមីអ្នកដែរ។ ប្រសិនបើអ្នកធ្វើឱ្យនរណាម្នាក់ដែលអ្នកស្រឡាញ់ ដូច្នេះប្រសិនបើអ្នកមានបច្ចេកទេសផ្ទះបាយខ្លាំង សូមប្រើវា ប៉ុន្តែប្រសិនបើអ្នកមិនទាន់មានទេ អ្នកគួរតែសូត្របន្ថែមឱ្យបានច្រើន។
១០. គាត់មានការអត់ធ្មត់
អ្នកណាចង់មានអារម្មណ៍មិនល្អគ្រប់ពេល? ប្រសិនបើអ្នកជាភរិយាដែលមានភាពអត់ធ្មត់ និងចិត្តធ្ងន់ខ្លាំង អ្នកគឺជាប្រពន្ធដ៏ល្អ និងថ្លៃថ្នូរខ្លាំង ហើយប្ដីរបស់អ្នកក៏ជាមនុស្សដែលមានសំណាង ដែលបានប្រពន្ធបែបនេះ។
១១. គាត់មានភាពចាស់ទុំ
មិនសំដៅទៅលើវ័យចាស់ទេ តែវាមានន័យថាអាចគ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលអ្នកប្រឈមមុខនឹងអ្វីដែលមិននឹកស្មានដល់។ ធ្វើជាភរិយាដែលមានភាពចាស់ទុំខាងអារម្មណ៍ល្អ។ មិនខឹង មិនឆេវឆាវផ្ដេសផ្ដាសដោយសារតែគាត់អាចណែនាំអ្វីដែលមិនអាចនៅជាមួយអ្នក។
១២. ចិត្តទូលាយ តែងតែអភ័យ
មនុស្សគ្រប់គ្នាធ្វើខុស គ្មានអ្នកណាល្អឥតខ្ចោះនោះទេ។ ដូច្នេះបើមនុស្សស្រីអាចអភ័យដល់អ្នកជាស្វាមី សូម្បីតែរឿងអតីតកាលក៏នាងមិនគិត នោះហើយជាអ្វីដែលបង្ហាញថា ភរិយាអ្នកល្អខ្លាំង។ ព្រោះអ្វីដែលសំខាន់សម្រាប់នាងគឺ បច្ចុប្បន្ន និងអនាគត មិនមែនអតីតកាលដែលកន្លងផុតនោះឡើយ៕
ប្រភព ៖ pentahugs / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)