ជ្រើសរើស​សត្វ​មួយ អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​បំផុត​របស់​អ្នក

ពេល​ខ្លះ​ឈរ​មុខ​កញ្ចក់​សម្លឹង​មើល​ទៅ​ខ្លួន​ឯង ក៏​អ្នក​មិន​អាច​នឹក​ឃើញ​ដឹង​ច្បាស់​ពី​អត្តចរិត​ផ្ទាល់​ខ្លួន ឬ​អំពី​ចំណុច​ខ្លាំង​និង​ខ្សោយ​ពី​កំណើត​បាន​ដែរ។ ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ យើង​បង្ហាញ​អំពី​ការ​តេស្ត​ដ៏​សាមញ្ញ​មួយ​តាម​រយៈ​ការ​ជ្រើសរើស​ប្រភេទ​សត្វ​ដែល​អ្នក​ស្រលាញ់។

យើង​មាន​ជម្រើស​សត្វ​ទាំង ៧ ដូច​បង្ហាញ​ក្នុង​រូប ហើយ​សាក​បិទ​ភ្នែក​មួយ​ស្របក់​ស្រមៃ​ល​មើល​ថា​អ្នក​ជា​មនុស្ស​បែប​ណា​ខ្លះ ហើយ​បើក​ភ្នែក​មក​វិញ​ធ្វើ​ការ​ជ្រើសរើស​សត្វ​មួយ​និង​ផ្ទៀងផ្ទាត់​ចម្លើយ៖

១) ឆ្មា

1

ជា​មនុស្ស​ដែល​មាន​ចិត្ត​បរិសុទ្ធ មិន​ចេះ​លាក់.ពុត ហើយ​អ្នក​ឆាប់​ឲ្យ​ខ្លួន​អាច​ស្ងប់​អារម្មណ៍​លឿន​បំផុត។ ភាព​ខ្លាំង​របស់​អ្នក​គឺ​ជា​ការ​អត់ធ្មត់​ហ្នឹង​ហើយ ដែល​វា​ជា​ចំណែក​សំខាន់​ក្នុង​ការ​ឆ្ពោះ​ទៅ​បំពេញ​ភារកិច្ច​ធំ​ណា​មួយ តាម​រយៈ​ការ​បោះ​ជំហាន​ខ្លីៗ និង​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ដើម្បី​ឈាន​ដល់​គោលដៅ។

២) សេះ

2

អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​និង​ចូលចិត្ត​ការ​ធ្វើ​ការងារ មែន​ហើយ​មនុស្ស​បែប​នេះ​គឺ​ចូលចិត្ត​ទាញ​ខ្លួន​ឯង​ឲ្យ​មាន​ការងារ​រវល់​ជាប់​ខ្លួន ហើយ​ចង់​ដំណើរការ​វា​ឲ្យ​ឆាប់​ចេញ​ជា​លទ្ធផល។ ភាព​រឹងមាំ​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក ក្នុង​ការ​រៀបចំ​អ្វីៗ​គ្រប់​យ៉ាង​ឲ្យ​បាន​រហ័ស​និង​មាន​ប្រសិទ្ធភាព។

៣) ក្តាន់

3

ចំណូល​ចិត្ត​របស់​អ្នក​គឺ​ចូលចិត្ត​ការ​ដំណើរ​កម្សាន្ត ដោយ​វា​តែងតែ​បំពេញ​កម្លាំង​របស់​អ្នក​ត្រលប់​មក​វិញ និង​ជា​ការ​បំផុស​ទឹក​ចិត្ត​អ្នក​ឲ្យ​សម្រេច​អ្វី​មួយ​នៅ​ក្នុង​ជីវិត។ ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ជា​បែបបទ​នៃ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ដែល​ចាយវាយ​បាន​ត្រឹមត្រូវ​ល្អ​ណាស់។

៤) ទីទុយ

4

អ្នក​ជា​មនុស្ស​ដែល​ពិបាក​នឹង​សម្រប​ជាមួយ​នរណា​ម្នាក់​បាន បែប​នេះ​បើ​មាន​មិត្តភក្តិ​គឺ​ជា​មិត្តភក្តិ​កាន់​ឆ្នាំ ​ដែល​មិន​ចេះ​សម្តែង​នោះ​ទេ។ ចំណុច​ខ្លាំង​របស់​អ្នក​គឺ​ភាព​ជា​ធម្មតា និង​ការ​រីកចម្រើន​នៅ​វិចារណញ្ញាណ។

៥) ឆ្កែ

5

មនុស្ស​ដែល​បាន​ជ្រើសរើស​សត្វ​ឆ្កែ គឺ​ជា​មនុស្ស​ដែល​ងាយស្រួល​និង​សាមញ្ញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ​ទាំង​អស់ ហើយ​ភាព​ប្រាស្រ័យ​ទាក់ទង​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។

៦) គោ

A Close Up Photo Of A Dairy Cow In A Field

អ្នក​ជា​មនុស្ស​ត្រង់​ដែល​មិន​មែន​ចេះ​តែ​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ទេ។ គ្រប់​គ្នា​គេ​គោរព​អ្នក ដោយសារ​តែ​អ្នក​មាន​ភាព​ទំនួល​ខុស​ត្រូវ ហើយ​ធ្វើ​អ្វី​មួយ​ច្បាស់លាស់ ម៉ត់ចត់​ខ្លាំង​ណាស់។

៧) តោ

7

អ្នក​ដឹង​ពី​គុណ​តម្លៃ​របស់​ខ្លួន​ឯង ហើយ​មិន​ងាយ​ឲ្យ​នរណា​មក​ត្រួតត្រា​បាន​ឡើយ។ អ្នក​រមែង​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​ឯង​សម្រេច​បាន តែ​អ្នក​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជុំវិញ​ខ្លួន និង​មិន​ចេះ​គេង​ចំណេញ​គេ​នោះ​ដែរ៕

ប្រភព៖ Namatest | ប្រែ​សម្រួល៖ ក្នុង​ស្រុក