ជាទូទៅស្រ្តីមេផ្ទះរមែងចូលចិត្តទុកចំណីអាហារ ឬបន្លែផ្លែឈើផ្សេងៗក្នុងទូទឹកកក ព្រោះគិតថាអាចរក្សាគុណភាពវាបានយូរ និងខ្លះទៅចូលចិត្តការទទួលទានបែបត្រជាក់ៗ។
ប៉ុន្តែអ្នកត្រូវដឹងថា វាក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ប្រសិនអ្នកមិនបានសិក្សាឲ្យច្បាស់។
តាមការណែនាំពីអ្នកជំនាញបានប្រាប់នៅប្រភេទអាហារ និងបន្លែផ្លែឈើ ៤ ប្រភេទដែលអ្នកគួរជៀសវាងរក្សាវាទុកក្នុងទូទឹកកករយៈពេលយូរ៖
១) ផ្លែឪឡឹក
ឪឡឹកជាប្រភេទផ្លែឈើដែលមានផ្ទុកសារធាតុទឹកច្រើនបំផុត ប៉ុន្តែគ្រូពេទ្យជំនាញសូមណែនាំមិនឲ្យរក្សាវាទុកនៅសីតុណ្ហភាពត្រជាក់ពេកនោះទេ ព្រោះវាអាចបង្កឲ្យអ្នកដែលបរិភោគមានហានិ.ភ័យក្នុងការកើតជំងឺមហារីក។
ប្រសិនអ្នកចង់បរិភោគជាមួយសភាពត្រជាក់ៗ បែបនេះគួរទុកវាត្រឹមរយៈពេល ២-៣ ម៉ោងយ៉ាងយូរបំផុត ហើយក៏សមល្មមនឹងមិនធ្វើឲ្យវាខូចគុណភាពនោះដែរ។
២) ផ្លែចេក
ជាទូទៅអ្នកប្រាកដជាចាប់អារម្មណ៍នៅពេលយើងដាក់ផ្លែចេកក្នុងទូទឹកកកយូរ នោះវាសំបករបស់វានឹងឡើងពណ៌ខ្មៅ នោះហើយគឺមានន័យថា ចេកបានខូចគុណភាព។ ប្រសិនអ្នកព្យាយាមយកមកទទួលទាន នោះអាចបណ្តាលឲ្យអ្នកមានការទល់លាមក។
៣) ខ្ទឹមសនិងខ្ទឹមបារាំង
ការរក្សាទុកខ្ទឹមសនិងខ្ទឹមបារាំងក្នុងទូទឹកកក គឺធ្វើឲ្យវាឆាប់ខូចលឿនបំផុត ព្រោះដោយសារវាទទួលរងនូវសំណើមក្នុងបរិវេណទូ ហើយអាចបង្កឲ្យកើតមានផ្សិតដោះនៅលើនោះទៀតផង។
ក្នុងករណីនេះ បើអ្នកមិនចាប់អារម្មណ៍ហើយយកមកបរិភោគ នោះអាចប្រឈមនឹងការពុល ដែលបង្កគ្រោះថ្នាក់ខ្លាំង ដល់កោសិកាថ្លើម ឬឈានដល់ការបង្កជំងឺមហារីកក៏ថាបាន។ វិធីរក្សាវាទុកឲ្យបានយូរបំផុត គឺគួរទុកនៅកន្លែងស្ងួត ដែលគ្មានសំណើមខ្យល់។
៤) អាហារកំប៉ុង
ប្រភេទអាហារកំប៉ុង គឺមានសារធាតុដែក ដែលងាយច្រេះនៅពេលដែលវាត្រូវជាតិសំណើមដែលមានខាងក្នុងទូ។ ប្រសិនអ្នកយកវាមកបរិភោគទៀតនោះ អ្នកប្រឈមនឹងការប៉ះពាល់ដល់ផ្នែកថ្លើម និងកោសិកាផ្សេងៗក្នុងរាងកាយយ៉ាងធ្ងន់.ធ្ងរ ហើយក៏អាចឈានដល់ការកើតមានជំងឺមហារីកដូចគ្នា៕
ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក