មិន​ចាំ​បាច់​តែ​ស្អាត​ពេក​ទេ នារីៗ​ឲ្យ​តែ​មាន ៣ ចំណុច​នេះ បុរស​ស្រលាញ់​ដក​ចិត្ត​មិន​រួច

ជា​ទូទៅ​បុរស​មុន​នឹង​ដាក់​ចិត្ត​ស្រលាញ់​នរណា​ម្នាក់ បើ​ស្ថិត​ក្នុង​វ័យ​ចាស់ទុំ​ ជឿ​ថា​មាន​ហេតុផល​ច្រើន​ណាស់ ពោល​មិនមែន​ចេះ​តែ​ឃើញ​នារី​ណា​ស្អាត ហើយ​ដាក់​ចិត្ត​ទៅ​ស្រលាញ់​គេ​នោះ​ទេ។

មនុស្ស​ស្រី​ក៏​ដូច​គ្នា​រមែង​មាន​ចំណុច​ពិសេស​ជា​ច្រើន​ទៀត ក្រៅ​ពី​កត្តា​សម្រស់ រហូត​ដល់​នារី​ខ្លះ​នាង​មិន​បាន​ប្រើប្រាស់​សម្រស់​ជា​ធំ ក្នុង​ការ​ឆក់​យក​បេះដូង​បុរស​ណា​ម្នាក់​ឡើយ ផ្ទុយ​ទៅ​វិញ​នាង​មាន​កត្តា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ដក​ចិត្ត​មិន​រួច​ពី​នាង។

សម្រាប់​មនុស្ស​ស្រី យើង​សូម​ណែនាំ​ ៣ ចំណុច​ធំៗ ដែល​អ្នក​គួរ​តែ​មាន ហើយ​ចំណុច​ទាំង​នោះ ក៏​ជឿ​ថា​មនុស្ស​ប្រុស​ជា​ច្រើន​រមែង​ពេញ​ចិត្ត​ខ្លាំង​ផង​ដែរ៖

នារី​ដែល​ចេះ​ប្រើប្រាស់​ជីវិត​ឲ្យ​មាន​ក្តី​សុខ

Ice_screenshot_20210117 215126

មនុស្ស​ប្រុស​ចាស់​ទុំ​គេ​មិន​សម្លឹង​តែ​លើ​សម្រស់​របស់​នារី​ម្នាក់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គេ​សិក្សា​យ៉ាង​ស៊ី​ជម្រៅ​ថា តើ​នារី​រូប​នោះ​ចេះ​ប្រើប្រាស់​ដំណើរ​ជីវិត​បែប​ណា​ខ្លះ ហើយ​នាង​មាន​គោលដៅ​ច្បាស់លាស់​ដែរ​ឬ​ទេ? ជា​ការ​ពិត​បុរស​ចូលចិត្ត​នៅ​ក្បែរ​មនុស្ស​ស្រី ដែល​រមែង​គិត​ពី​ភាព​វិជ្ជមាន និង​រស់នៅ​ដោយ​សាមញ្ញ តែ​អាច​បង្កើត​ក្តី​សុខ​សម្រាប់​ជីវិត។

នារី​ដែល​ចេះ​ដឹង​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន

2

នារី​ដែល​មិន​ចេះ​គិត​ពី​ទុក្ខ​ធុរៈ​មនុស្ស​ជុំវិញ​ខ្លួន ឬ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ គឺ​គិត​តែ​ក្តី​សុខ​សម្រាប់​ខ្លួន​ឯង ក៏​មិនមែន​ជា​ប្រភេទ​នារី​ក្នុង​ក្តី​ស្រមៃ​របស់​មនុស្ស​ប្រុស​ទូទៅ​ដែរ ហើយ​ប្រសិន​គេ​ស្រលាញ់​អ្នក ក៏​គេ​ទទួល​យក​បាន​តែ​មួយ​ឆាវ​ដូច​គ្នា។ បុរស​ចូលចិត្ត​មនុស្ស​ស្រី ដែល​ទន់ភ្លន់ ចេះ​យោគយល់​ដល់​មនុស្ស​ជុំវិញ​ខ្លួន និង​មិន​មាន​ចរិត​ក្រអឺតក្រទម។

នារី​ដែល​ឲ្យ​តម្លៃ​ដល់​គ្រួសារ​របស់​ស្វាមី

67294093_128721325060653_1143254350547439106_n

ជា​រឿង​ចុងក្រោយ​ដែល​ចាំបាច់​បំផុត​សម្រាប់​បុរស​ដែល​មាន​ភាព​ឆ្លាតវៃ មុន​សម្រេច​ចិត្ត​ចាប់ដៃ​យក​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​គូ​ជីវិត។ ជា​ទូទៅ​ពួក​គេ​មិន​ងាយ​រំលង​ចំណុច​ទី ៣ នេះ​ទេ ពោល​គឺ​ត្រូវ​ការ​នារី​ដែល​ស្រលាញ់​គ្រួសារ ឬ​ម្តាយ​ក្មេក​ឪពុក​ក្មេក​ដូច​ជា​សាច់​បង្កើត​របស់​ខ្លួន​ឯង ហើយ​មនុស្ស​ស្រី​ប្រភេទ​នេះ គឺ​រមែង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​អារម្មណ៍​កក់ក្តៅ និង​សុវត្ថិភាព​បំផុត​ពេល​ក្លាយ​ជា​គ្រួសារ​តែ​មួយ៕