ជាធម្មតាគេថាមនុស្សស្រីជាភេទដែលពូកែរអ៊ូរទាំខ្លាំងបំផុត ជាពិសេសនៅពេលដែលមាននរណាម្នាក់ធ្វើឱ្យនាងទាស់ចិត្ត មិនពេញចិត្ត។ ផ្ទុយមកវិញ សម្រាប់មនុស្សស្រីដែលមានភាពរឹងមាំ និងតែងបង្ហាញពីគុណតម្លៃរបស់នាង នាងបែរជាស្ងៀមស្ងាត់ក្នុងស្ថានភាពទាំង៤នេះ បើទោះបីជាពេលខ្លះ នាងខឹងខ្លាំងប៉ុនណាក៏ដោយ។
១. នៅស្ងៀមពេលដែលអ្នកណាម្នាក់យល់ច្រឡំចំពោះនាង
ស្ត្រីស្ងៀមស្ងាត់នៅចំណុចនេះគឺ មានពន្លឺចែងចាំបំផុត។ ដោយសារតែនៅពេលអ្នកមានការយល់ច្រឡំកាន់តែច្រើន អ្នកព្យាយាមពន្យល់វាអ្នកនឹងបាត់បង់ពិន្ទុនៅក្នុងភ្នែកអ្នកដទៃ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកដទៃមិនចង់យល់ពីយើងផង ទោះយើងចង់ពន្យល់គេយ៉ាងណាក៏គ្មានន័យដែរ។
ដូច្នេះ មានតែរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឱ្យគេយល់ច្រឡំតែប៉ុណ្ណោះ ដែលជាដំណោះស្រាយដ៏ល្អបំផុត។
មនុស្សដែលស្អប់យើង មិនចូលចិត្តយើងហើយនោះ ទោះយើងនិយាយអ្វី បកស្រាយយ៉ាងណា ក៏គេស្ដាប់មិនចូល មើលមនឃើញដែរ។ ជីវិតនេះខ្លីណាស់ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ ក្នុងរឿងជាច្រើន ក៏មិនត្រូវការការបកស្រាយវែងឆ្ងាយដែរ។
២. នៅស្ងៀមនៅពេលដែលនរណាម្នាក់ទុកចិត្ត
ប្រសិនបើមាននរណាម្នាក់ទុកចិត្តអ្នកហើយនោះ សូមរក្សាភាពស្ងៀមស្ងាត់ដើម្បីស្តាប់អ្វីដែលពួកគេនិយាយ។ ដោយសារតែពួកគេជឿជាក់លើអ្នក អ្នកគួរតែស្វែងយល់ពីអារម្មណ៍របស់ពួកគេ ដឹងពីរបៀបគោរពពួកគេ។
មានរឿងខ្លះដែលគួរតែស្ងាត់ដើម្បីឱ្យភាគីម្ខាងទៀតបើកកុំចិត្តបកស្រាយប្រាប់អ្នក ហើយអ្នកគួរតែផ្តល់ដំបូន្មានដ៏ល្អទៅកាន់ពួកគេវិញ។ ត្រូវចាំថានៅពេលមនុស្សម្នាក់មានទុកលំបាក ពួកគេត្រូវការតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលអាចស្តាប់គេបាន ដូច្នេះអ្នកមិនចាំបាច់ឱ្យអ្នកផ្តល់ដំបូន្មានច្រើនពេកទេ។
៣. នៅពេលខឹង
ប្រសិនបើអ្នកខឹងចេះគ្រប់គ្រងអារម្មណ៍របស់អ្នក កុំល្ងីល្ងើនិយាយ ឬរអ៊ូរទាំច្រើនពេក ហើយក៏មិនត្រូវនិយាយពាក្យដែលធ្វើឱ្យអ្នកដទៃឈឺចាប់ដែរ។ ពាក្យសម្ដីពេលខឹង គឺដូចជាម្ជុលជាប់នឹងដួងចិត្តអ្នកដទៃ។ ដូច្នេះកុំធ្វើឱ្យគ្នាពិបាកចិត្តជាមួយពាក្យដែលចេញមកនៅពេលខឹង។
៤. នៅស្ងៀមពេលអ្នកមិនចូលចិត្តនិយាយជាមួយអ្នកផ្សេង
នៅពេលដែលអ្នកមិនមានអ្វីដែលត្រូវនិយាយ ឬនៅពេលដែលអ្នកមិនចូលចិត្តមនុស្សម្នាក់ទៀត ចូរជ្រើសរើសភាពស្ងៀមស្ងាត់ល្អជាង។ ដោយសារតែអ្នកនិយាយកាន់តែច្រើន អ្នកទំនងជានឹងនិយាយពាក្យមិនល្អចេញមក។
ស្ត្រីមានសញ្ញាណនៃភាពស្ងប់ស្ងាត់ ដើម្បីបញ្ចប់រឿងក៏ដូចជាសេចក្តីថ្លៃថ្នូរ។ កុំព្យាយាមនិយាយនៅពេលអ្នកទាំងពីរលែងចង់និយាយ។ ប្រសិនបើអាច ពេលប្រឈមមុខនឹងមនុស្សដែលយើងមិនចូលចិត្ត ឬស្អប់ គួរតែដើរចេញឱ្យឆ្ងាយទៅ គឺចប់រឿងបាត់ហើយ កុំឱ្យវែងឆ្ងាយច្រើនពេក៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)