នៅពេលស្ត្រីមានស្នេហា នាងមិនចង់បានភាពមិនសប្បាយចិត្តជាប្រចាំទេ។ ដើម្បីឱ្យបុរសយកចិត្តទុកដាក់នឹងនាង នាងត្រូវតែឆ្លាតវៃ។ វាជាអាវុធដើម្បីជួយអ្នកធ្វើជាម្ចាស់នៃជីវិតនេះ។
ក្រៅពីគ្រួសារ មនុស្សស្រីត្រូវចាំថា រាល់ទំនាក់ទំនងទាំងអស់នៅក្នុងពិភពលោកនេះគ្រាន់តែជាការសាកល្បងអ្នកតែប៉ុណ្ណោះ ដូច្នេះកុំខកចិត្តខូចចិត្ត ដោយសារតែអ្នកដទៃឱ្យសោះ។ ក្នុងនាមជានារីឆ្លាតម្នាក់ ពេលមានស្នេហា អ្នកត្រូវតែចេះរក្សាគោលជំហរបស់ខ្លួនឯងឱ្យបានល្អ កុំឱ្យដៃគូអាចធ្វើបាប ឬភូតភរកុហកអ្នកបានតាមចិត្តឱ្យសោះ។
ស្ត្រីដែលរៀបការខ្លះ គឺមានជីវិតល្អឥតខ្ចោះ ប៉ុន្តែខ្លះទៀត ត្រូវជួបទុក្ខវេទនា។ មូលហេតុគឺថាមនុស្សម្នាក់ៗដែលរៀបការមានអាកប្បកិរិយាខុសគ្នា។ ប៉ុន្តែនៅទីបញ្ចប់ស្ត្រីដែលមានប្រាជ្ញា ក៏ពូកែយកឈ្នះចិត្តបុរស និងដឹងពីរបៀបចិញ្ចឹមបីបាច់សុភមង្គលគ្រួសារ។
កំហុសដ៏ធំបំផុតរបស់មនុស្សស្រី គឺតែងតែបណ្ដែតបណ្ដោយឱ្យខ្លួនឯងរងទុក្ខដោយគ្មានការពិចារណា ធ្វើឱ្យខ្លួនឯងចាញ់ច្រាបមនុស្សប្រុស ហើយទ្រាំទាំងដឹងថាគេក្បត់ គេធ្វើបាបចិត្ត។
នេះជារឿងដែលស្ត្រីត្រូវចងចាំ ដើម្បីកុំឱ្យបុរសមានលេសបោកបញ្ឆោត ឬក្បត់អ្នកបាន ៖
១. ជ្រើសរើសបុរសកុំមើលតែលើលុយកាក់ ទ្រព្យសម្បត្តិគេ។ មិនថាគាត់មានលុយប៉ុន្មានក៏ដោយ វាសំខាន់ណាស់ដែលគាត់ចំណាយសម្រាប់អ្នក។ សម្រាប់ស្ត្រីអារម្មណ៍នៃសុវត្ថិភាព គឺពិបាករកជាងលុយ។
២. បុរសដែលកុហក បោកប្រាស់អ្នក គួរអភ័យឱ្យឬអត់? បុរសធ្លាប់ដឹងក្លិនផិតក្បត់នឹងក្លាយជាទម្លាប់មួយ ទម្លាប់អាក្រក់ដែលពិបាកកែប្រែ។ បុរសតែតែធ្វើឱ្យទំនាក់ទំនងបែកបាក់ បន្ទាប់មក៏បោះបង់ចោល តែកុំសោកស្តាយអី។ ទុកថា គេជារបស់ដែលយើងបោះចោលហើយ ដូច្នេះ មិនបាច់ទៅព្យាយាមទាមទារ ចង់បានមកវិញទេ។
៣. ពាក្យសន្យារបស់មនុស្សប្រុស គ្រាន់តែស្ដាប់បានហើយ តែកុំជឿងប់ងល់ពេក។ ត្រូវចាំថា ពាក្យសម្ដីនិយាយបែបណាក៏បានដែរ តែសំខាន់ ត្រូវចាំមើលគេធ្វើឱ្យបានសិនចាំជឿ។ ដោយសារតែរឿងដែលមិនគួរឱ្យជឿបំផុតនៅក្នុងពិភពលោកនេះគឺជាការសន្យារបស់បុរសនេះហើយ។
៤. មនុស្សស្រីមិនស្រឡាញ់ គឺមិនស្រឡាញ់ហើយ តែបើអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ អ្នកក៏ត្រូវតែរៀនឆ្លាតផងដែរ។ តែយ៉ាងណា ជីវិតរបស់មនុស្សស្រីម្នាក់ៗត្រូវតែជួបជាមួយមនុស្សអាក្រក់មួយចំនួន ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ខ្លះឱ្យជីវិត។
៥. កុំមើលស្រាលអារម្មណ៍ស្ត្រី។ បុរសកាន់តែច្រើនគិតថា ពួកគេពូកែលាក់បាំង ពួកគេកាន់តែមិនស្គាល់វា ព្រោះស្ត្រីល្អធ្វើពុតជាមិនកត់សម្គាល់។ នៅពេលដែលពួកគេធុញទ្រាន់ ស្ត្រីនឹងស្លាប់អារម្មណ៍ដោយខ្លួនឯង ដោយសារតែពួកគេលែងចង់ឃើញបុរសស្ងប់ចិត្ត និងបោកបញ្ឆោតទៀត។
៦. នៅខាងក្រៅគ្រួសារ ទំនាក់ទំនងទាំងអស់នៅក្នុងពិភពលោកនេះគឺជាការសាកល្បង ដូច្នេះមិនត្រូវខូចចិត្តឡើយ។ ផ្ទុយទៅវិញ ត្រូវរៀនសិក្សារឱ្យបានច្បាស់ អំពីមេរៀនដែលយើងទទួលបាន។
៧. អ្នកត្រូវតែចងចាំដោយយកចិត្តទុកដាក់ថា សម្រស់មិនអាចរក្សាបេះដូងបុរសបានទេនៅពេលអ្នកចង់ចាកចេញ។ ប្រសិនបើអ្នកមើលឃើញភាពស្រស់ស្អាតរបស់អ្នក អាចចងចិត្តបុរសបាន នោះអ្នកគិតខុសហើយ អ្វីដែលអ្នកត្រលប់មកវិញគឺគ្រាន់តែជាបំណងប្រាថ្នាខាងរាងកាយរបស់ពួកគេប៉ុណ្ណោះ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)