ទោះបីជាគ្មានមនុស្សប្រុសជាខ្នងបង្អែក ក៏មនុស្សស្រីអាចគ្រប់គ្រង មើលថែ និងរស់នៅដោយខ្លួនឯងបានយ៉ាងល្អដែរ

ស្ត្រីក្លាហានមិនចាំបាច់ពឹងផ្អែកលើបុរសណាម្នាក់ ដើម្បីរស់នៅឱ្យបានល្អនោះឡើយ។ ជាពិសេសសម្រាប់មនុស្សស្រីដែលមានចំណុចទាំងនេះ នាងនឹងមិនក្លាយក្នុងការប្រឈមជាមួយរព្យុះរលកក្នុងជីវិតនោះទេ។

១. មានសម្រស់ (ស្ត្រីត្រូវតែស្រស់ស្អាតដើម្បីរីករាយ)

Screen Shot 2021 01 15 At 11.56.41 AM

ស្ត្រីស្រស់ស្អាតនឹងមានអ្វីៗគ្រប់យ៉ាង។ ពួកគេមានសិទ្ធិចាកចេញពីបុរសអាក្រក់ ដើម្បីជ្រើសរើសសុភមង្គលផ្សេងទៀត។ គេតែងនិយាយថា មនុស្សអាក្រក់មិនមានអំណោយទេ មានតែរូបសម្ផស្សប៉ុណ្ណោះដែលពេញចិត្ត។

ប្រសិនបើអ្នកមិនបានកើតមកស្អាតទេ សូមកុំធ្លាក់ទឹកចិត្ត។ ព្រោះថានៅក្នុងសង្គមសព្វថ្ងៃនេះ វាងាយស្រួលណាស់ក្នុងការចង់ឱ្យមានភាពស្រស់ស្អាត គ្រាន់តែថាអ្នកចង់ ឬមិនចង់តែប៉ុណ្ណោះ។ គ្រាន់តែដឹងពីវិធីថែរក្សា និងស្រលាញ់ខ្លួនឯង អ្នកអាចស្រស់ស្អាតដូចមនុស្សគ្រប់គ្នាដែរ។

7e8bbb0a716dfe8bb5b589b3a0dc2b6b

កុំច្រណែននឹងសម្រស់អ្នកដទៃ ព្រោះអ្នកក៏អាចស្អាតដូចគេបានដែរ។ អ្នកដឹងថាហេតុអ្វីបានជាអ្នកស្រលាញ់តែងតែទាក់ទាញបុរសរបស់អ្នកទេ? នោះក៏ព្រោះតែពួកគេចេះថែរក្សាខ្លួនឯង ស្រលាញ់ខ្លួនឯងជាជាងរស់នៅដើម្បីអ្នកដទៃ។

ស្ត្រីរស់នៅសម្រាប់តែប្តីប៉ុណ្ណោះ ទើបធ្វើឱ្យនាងមានអាយុតិចតែមើលទៅដូចជាចាស់ និងអាក្រក់។ ដូច្នេះសូមរស់នៅដើម្បីខ្លួនឯង ដើម្បីឱ្យកាន់តែស្រស់ស្អាត និងរីករាយជាងមុន។ ដោយមិនគិតពីអ្នកផ្តាច់ជីវិត ដរាបណាអ្នករស់នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក គ្មាននរណាម្នាក់ធ្វើបាបអ្នកឡើយ។

២. ភាពក្លាហាន (ស្ត្រីត្រូវតែចេះរកលុយដើម្បីឱ្យមានសុភមង្គល)

Screen Shot 2021 01 15 At 11.56.47 AM

ស្ត្រីសព្វថ្ងៃត្រូវតែមានភាពក្លាហាន មានការងារមានស្ថិរភាពក្នុងការរកលុយ គឺជារឿងមួយដែលអ្នកត្រូវធ្វើជាចាំបាច់។ ដូច្នេះពេលនៅផ្ទះអ្នកអាចមានសិទ្ធក្នុងការបញ្ចេញមតិយោបល់ដោយមិនខ្លាចប្តីឡើយ។

ស្ត្រីសម័យទំនើបរវល់នឹងរឿងជាច្រើន។ ពួកគេអាចធ្វើការបានទាំងពីរយ៉ាង មិនថាការគ្រប់គ្រងផ្ទះ និងការរកលុយខាងក្រៅ។ ប៉ុន្តែដាច់ខាតកុំបោះបង់ចោលការងាររកលុយដោយខ្លួនឯឱ្យសោះ។ អ្វីដែលបុរសអាចធ្វើបានអ្នកប្រាកដជាត្រូវធ្វើវាបានដូចគ្នា។

Screen Shot 2021 01 15 At 11.56.54 AM

ស្ត្រីមិនចាំបាច់ពឹងផ្អែកលើបុរសដើម្បីរស់នៅបានល្អទេ បុរសដឹងពីរបៀបរកលុយអ្នកក៏ត្រូវដឹង និងចេះដែរ។ ទោះយ៉ាងណាក៏ដោយ អ្វីក៏ដោយដែលអ្នកធ្វើអ្នកនៅតែត្រូវឆ្លាត។ អ្នកប្រហែលជាខ្លាំងនៅខាងក្រៅតែពេលអ្នកត្រឡប់មកផ្ទះវិញ អ្នកត្រូវតែជាប្រពន្ធដែលយល់ពីរឿងរ៉ាវដោយផ្តល់ឱ្យស្វាមីនូវជំហានធ្វើឱ្យផ្ទះមានភាពកក់ក្តៅ និងសន្តិភាព៕

ប្រភព ៖ Guu / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)