រឿងដែលឆោតល្ងង់ និងធ្វើឱ្យឈឺចាប់បំផុតគឺ ការដែលព្រមរក្សាទំនាក់ទំនងដែលមិនច្បាស់លាស់

តើអ្វីទៅជាទំនាក់ទំនងមិនច្បាស់លាស់? លើសពីមិត្ត តែមិនមែនជាសង្សារ វាគ្រាន់តែជាទំនាក់ទំនងមួយដែលស្ថិតនៅចំកណ្ដាល បែបថា គេមិនដែលនិយាយថាស្រឡាញ់យើងទេ តែទង្វើគេគឺល្អខ្លាំង ស្និទ្ធស្នាលខ្លាំង គេមិនដែលឱ្យតំណែងមួយពិតប្រាកដដល់យើង តែគេបែរជាតែងតែមករកយើង ធ្វើល្អនឹងយើងខ្លាំង ដែលធ្វើឱ្យយើងយល់ច្រឡំជាមួយនឹងអារម្មណ៍មួយនេះតែម្នាក់ឯង។

១. ហេតុអ្វីបានជាមនុស្សស្រីមួយចំនួនព្រមនៅជាមួយបុរសដោយសាងទំនាក់ទំនងមិនច្បាស់លាស់?

E4307377c14a609def2a281a3f6289cda7718646

មានហេតុផលរាប់មិនអស់ ដែលត្រូវបានផ្តល់ឱ្យនៅពេលសួរថា ហេតុអ្វីបានជាស្ត្រីទទួលយកទំនាក់ទំនងដែលមិនមានភាពច្បាស់លាស់? ជាទូទៅមនុស្សដឹងរឿងមួយ ៖ ស្ត្រីខ្លាចមិនហ៊ានប្រឈមមុខនឹងភាពឯកា ស្ត្រីចង់មានបុរសម្នាក់នៅក្បែរខ្លួនដើម្បីពឹងផ្អែក ហើយក៏ព្រោះតែស្ត្រីខ្លាចមិនហ៊ានទៅមុខមួយជំហានទៀត នឹងមិនមានអ្វីកើតឡើង។

ស្ត្រីជាច្រើនបានស្ម័គ្រចិត្តទទួលយកថាពួកគេខ្លួនឯងនឹងមិនមានកន្លែងជាក់លាក់មួយនៅក្នុងជីវិតរបស់បុរសនោះទេ។ ជាការពិតពួកគេគ្មានសិទ្ធិប្រចណ្ឌ គ្មានសិទ្ធគ្រប់គ្រងហើយក៏មិនអាចចេញមុខដើម្បីដាក់ឈ្មោះទំនាក់ទំនងរបស់ពួកគេបានដែរ។

២. អ្វីដែលអាក្រក់បំផុតដែលស្ត្រីត្រូវទទួលយកនៅពេលមានទំនាក់ទំនងមិនច្បាស់លាស់

608ec13920dca4dad08fb3274e6c03afc5f96b3e

ទំនាក់ទំនងដែលគ្មានតំណែងច្បាស់អាចធ្វើឱ្យស្ត្រីរីករាយមួយរយៈពេលខ្លី ប៉ុន្តែការពិតវានាំមកនូវការឈឺចាប់ជាច្រើនក្នុងរយៈពេលយូរ។ អារម្មណ៍នៅពេលឃើញបុរសរីករាយជាមួយមនុស្សម្នាក់ផ្សេងទៀត ប៉ុន្តែមិនមានសិទ្ធិប្រចណ្ឌ វាពិតជាពិបាកពិពណ៌នាខ្លាំងណាស់។

នៅពេលមនុស្សនោះមានអ្នកស្រលាញ់ គាត់ខ្លួនឯងនឹងក្លាយជាមនុស្សទីបី។ ប្រសិនបើបុរសនោះនៅលីវ ដូច្នេះការនៅជាមិត្តនឹងក្លាយជារឿងបណ្តោះអាសន្ន។ ប្រហែលជារឿងដែលអាក្រក់ និងគួរឱ្យខ្លាចបំផុតរបស់ស្ត្រី គឺត្រូវទទួលយករឿងទាំងនោះ។

បុរសម្នាក់ដែលដឹងពីអារម្មណ៍របស់អ្នកចំពោះគាត់យ៉ាងល្អ ប៉ុន្តែធ្វើពុតជាមិនដឹង។ ទំនាក់ទំនងដែលមិនច្បាស់លាស់នោះនឹងបន្តទៅមុខ ហើយចំណុចកំពូលនៃភាពសោកសៅ គឺនៅពេលដែលស្ត្រីឈឺចាប់ក៏គ្មានសិទ្ធិគ្មានឋានៈ គ្មានតំណែងជាក់លាក់នៅក្នុងចិត្តគេ។

៣​. តើអារម្មណ៍នោះមានសុភមង្គល ឬការរងទុក្ខ?

B3c1804297c3052fa3223f8091a0fa9972a6c450

សួរខ្លួនឯងថា តើស្ត្រីរីករាយនឹងទទួលយកការនៅជាមួយបុរសម្នាក់ ដោយគ្មានភាពច្បាស់លាស់បានដែរឬទេ? ពួកគេនឹងរងទុក្ខវេទនាខ្លាំងណាស់ ដែលពួកគេចង់បោះបង់វា ប៉ុន្តែពួកគេមិនអាចធ្វើវាដោយខ្លួនឯងបានទេ។

នៅពេលចូលក្នុងទំនាក់ទំនងនោះ ភាពខ្លាំង និងភាពតឹងតែងរបស់ពួកគេត្រូវបានរលុបបន្តិចម្តងៗ ហើយបន្ទាប់មកលិចយ៉ាងជ្រៅដោយដាក់ខ្លួនពួកគេនៅក្នុងមនោសញ្ចេតនាឆ្កួតឡប់នេះ។ ដើម្បីទទួលយកដើម្បីនៅតែមាននៅក្នុងទំនាក់ទំនងនេះ គឺថាស្ត្រីម្នាក់ទទួលយកដើម្បីខ្ជះខ្ជាយយុវវ័យរបស់នាង ដើម្បីរង់ចាំមនុស្សម្នាក់នោះ។

ដល់ពេលត្រូវចាប់ផ្តើមដឹងថាគាត់ល្ងង់ខ្លៅប៉ុនណា។ គុណវិបត្តិនៅចុងបញ្ចប់នៅតែជាមនុស្សម្នាក់ដែលស្ម័គ្រចិត្តឈឺចាប់ដើម្បីឱ្យបុរសម្នាក់បនោះ។ ដូច្នេះកុំធ្វើជាមនុស្សល្ងីល្ងើក្នុងការទទួលយកការនៅជាមួយបុរសម្នាក់តាមរយៈទំនាក់ទំនងដែលមិនច្បាស់លាស់។ នៅពេលដែលអ្នកមិនអាចនៅជាមួយគ្នាសូមរកផ្លូវផ្ទាល់ខ្លួនរបស់អ្នក ត្រឡប់មកស្រឡាញ់ និងមើលថែខ្លួនឯងឱ្យល្អវិញ៕

ប្រភព ៖ ​Guu / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)