ស្ថិតក្នុងទំនាក់ទំនងស្នេហា តើអ្នកមានដែលធ្លាប់ជួបអារម្មណ៍ដែលចង់ដឹងរឿងរបស់ដៃគូ តែគេបែរជាព្យាយាមលាក់បាំង មិនព្រមបើកចិត្ត ឬបង្ហាញអារម្មណ៍ ប្រាប់ពីបញ្ហាដែលមាននៅក្នុងចិត្តគេ ឱ្យអ្នកបានដឹងដែរទេ?
ចិត្តវិទ្យាទូទៅនៅពេលស្រលាញ់មនុស្សគ្រប់គ្នា តែងតែមានមោទកភាពចំពោះមនុស្សដែលពួកគេស្រឡាញ់ ហើយនៅក្នុងភ្នែករបស់ពួកគេគូស្នេហ៍គឺស្រស់ស្អាត និងសំខាន់បំផុត។ ប៉ុន្តែបុរសខ្លះ ទោះគេស្រឡាញ់ខ្លាំងប៉ុនណា ក៏ពួកគេមិនដែលបង្ហាញសេចក្តីស្រឡាញ់ ឬអារម្មណ៍ចំពោះមនុស្សស្រីម្នាក់នោះឡើយ។
ហើយពេលខ្លះវានឹងធ្វើឱ្យនាងអាណិត និងខឹងផង។ បន្ទាប់មកមានសំណួរជាច្រើនដែលមាននៅក្នុងចិត្តរបស់នាងធ្វើឱ្យនាងមានអារម្មណ៍ថាមិនមានសុវត្ថិភាព និងមិនប្រាកដប្រជា។
ខាងក្រោមនេះ ជាការវិភាគខ្លះៗចំពោះការលាក់បាំងដែលបុរសតែងតែធ្វើចំពោះគូស្នេហ៍ ព្រោះប្រហែលជាមនុស្សប្រុសម្នាក់នោះក៏មានហេតុផលជាច្រើនដែរ ដូច្នេះពួកគេមិនចង់បង្ហាញពីអារម្មណ៍របស់ពួកគេឱ្យអ្នកបានដឹងឡើយ។ នេះជាហេតុផលទូទៅដែលដៃគូរបស់អ្នកមិនចង់បង្ហាញអារម្មណ៍ ឬប្រាប់ពីបញ្ហារបស់ពួកគេជាសាធារណៈឱ្យអ្នកបានដឹង ៖
១. គាត់ទើបតែឈានជើងចេញពីសម្ព័ន្ធភាពស្នេហាដែលបែកបាក់
ព្រោះទើបតែបញ្ចប់ទំនាក់ទំនង និងទទួលរងនូវការឈឺចាប់ដ៏ធ្ងន់ធ្ងរ ហើយគាត់មិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យអ្វីផ្សេងទៀតជាសាធារណៈឡើយ គឺជាហេតុផលទូទៅសម្រាប់ការមិននាំឱ្យមានទំនាក់ទំនងថ្មី។
ដូច្នេះ ប្រសិនបើអ្នកបានចាប់ផ្ដើមជាមួយនឹងបុរសដែលទើបតែបែកបាក់ស្នេហា អ្នកគួរតែទុកពេលខ្លះឱ្យគាត់ធ្វើចិត្ត និងកាត់ចិត្ត កុំព្យាយាមបង្ខំ ឬទាមទារឱ្យគាត់បង្ហាញនូវអតីតកាលរបស់គាត់ទៅកាន់អ្នក ឬទុកអ្នកសំខាន់ខ្លាំងពេក ព្រោះគាត់មិនទាន់អាចធ្វើចិត្តបាននៅឡើយទេ។
២. គាត់ជាប្រភេទមនុស្សដែលមិនចូលចិត្តភាពអ៊ូអរ រញ៉េរញ៉ៃ ឬសំឡេងរំខាន
បុរសជាច្រើនចូលចិត្តជ្រើសរើសសម្រាប់ខ្លួនគេនូវសុភាពរាបសារ មិនសូវនិយាយស្ដី ហើយក៏មិនរវាសរវៃដែរ ហើយពួកគេក៏មិនមែនជាមនុស្សដែលមានភាពផ្អែមល្ហែម ឬសម្ដែងកាយវិការរ៉ូមែនទិកអ្វីដែរ។
ប្រហែលជាដោយសារតែគាត់មិនចូលចិត្តការរំខានរបស់អ្នកដែលនៅជុំវិញគាត់ ឬគាត់មិនចូលចិត្តមនុស្សគ្រប់គ្នាដែលនិយាយច្រើន ទំនាក់ទំនងរបស់ពួកគេគាត់បានជ្រើសរើសស្រឡាញ់បែបស្ងាត់ស្ងៀម វាក៏មានបុរសដែលចូលចិត្តរបៀបរស់នៅបែបប្លែកៗ មិនចូលចិត្តសំឡេងរំខាន ដូច្នេះពួកគេកម្រនឹងចែកចាយរឿងរ៉ាវឯកជនរបស់ពួកគេណាស់ បុរសជ្រើសរើសរបៀបរស់នៅសុខស្រួល មិនចង់ឱ្យរឿងឯកជនរបស់ពួកគេក្លាយជាប្រធានបទសម្រាប់អ្នកណាដឹងច្រើននោះឡើយ។
ដើម្បីធ្វើឱ្យវាងាយស្រួលក្នុងការស្គាល់បុរសដូចនេះ អ្នកក្រឡេកមើលអតីតកាលរបស់គាត់ មើលទំនាក់ទំនងអតីតកាលរបស់គាត់។ ហើយប្រសិនបើទំនាក់ទំនងពីមុនរបស់គាត់ក៏ស្ងប់ស្ងាត់ដែរនោះ សូមជ្រើសរើសវិធីគោរព និងយល់ពីគាត់កាន់តែប្រសើរ។
៣. គាត់មានអារម្មណ៍ ឬដាក់ចិត្តជាមួយអ្នកដទៃក្រៅពីអ្នក
នេះជាហេតុផលងាយយល់បំផុត ហើយបើអ្នកធ្លាក់ចូលក្នុងស្ថានភាពនេះ វាល្អបំផុតសម្រាប់អ្នកក្នុងការលែងដៃរបស់អ្នក ហើយចាប់ផ្តើមម្តងទៀតជាមួយអ្នកផ្សេងក្រៅពីគាត់។ ប្រសិនបើពួកគេរវល់ជានិច្ច និងតែនិយាយរកមូលហេតុមិនច្បាស់ ឬតែងតែព្យាយាមរារាំងអ្នកមិនឱ្យពាក់ព័ន្ធនឹងគាត់ ដូច្នេះអ្នកគួរតែបញ្ឈប់ការព្យាយាមចូលក្នុងជីវិតគាត់ហើយ។
នៅពេលដែលបុរសម្នាក់នៅតែមានគំនិត "ឈរនៅទីនេះ និងទីនោះសម្លឹងមើលអ្នកផ្សេង" ដើម្បីស្វែងរកឱកាសល្អ ពួកគេនៅតែមិនចង់បង្ហាញពីអារម្មណ៍របស់គេ។ ដូច្នេះនៅពេលចាំបាច់ត្រូវមានប្រាជ្ញា និងចេះវែកញែកក្នុងសេចក្ដីស្រឡាញ់។ នៅពេលនេះប្រហែលជាសេចក្តីស្រឡាញ់របស់គាត់ចំពោះអ្នក គឺមិនច្រើនទេ មិនធំធេងទេ ព្រោះអ្នកជាមនុស្សមិនពូកែ ហើយប្រុសៗកំពុងរង់ចាំមើលឱកាសផ្សេងទៀត។
៤. គាត់ឈឺចាប់ក្នុងស្នេហា
នៅពេលដែលគាត់ជាមនុស្សម្នាក់ ដែលទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តនៅក្នុងរឿងស្នេហា វាក៏ជាហេតុផលដែលគាត់ចង់លាក់រឿងរ៉ាវស្នេហាបច្ចុប្បន្នរបស់គាត់ផងដែរ។ ទោះបីជាកាលពីមុនគាត់ធ្លាប់បង្ហាញទំនាក់ទំនងរបស់គាត់ជាសាធារណៈក៏ដោយ តែព្រោះតែការបរាជ័យម្ដងនោះ នឹងផ្លាស់ប្ដូរគាត់ឱ្យក្លាយជាមនុស្សដែលលាក់អារម្មណ៍ លាក់ការស្រឡាញ់វិញម្ដង។
ភាពបើកចំហនៃស្នេហាម្តងទៀត ដោយសារតែពួកគេឈឺចាប់ ពួកគេនឹងមិនហ៊ានដាក់ជំនឿលើសេចក្តីស្រឡាញ់ឡើយ ហើយបុរស ៗ តែងមានគំនិតដូចជា ៖
“ អ្នកណាហ៊ានអះអាងថាថ្ងៃនេះខ្ញុំស្រលាញ់ខ្លាំងណាស់ ថ្ងៃស្អែកខ្ញុំនៅតែស្រលាញ់ដោយចិត្តស្មោះ។ បើយើងត្រូវបែកគ្នា, រូបភាពជាសាធារណៈរាល់ការនិយាយពាក្យថាស្នេហានឹងក្លាយជាកាំបិតដែលកាត់ចំបេះដូងមនុស្សម្នាក់ៗ។ តើធ្វើដូចម្តេចទើបយើងមិនអាចភ្លាត់ស្នៀតដូចលើកមុន? "....។
ដោយសារតែមានគំនិតបែបនេះនៅក្នុងចិត្តមនុស្សប្រុស បានជ្រើសរើសស្រឡាញ់ដោយស្ងៀមស្ងាត់ មានតែពួកគេពីរនាក់ប៉ុណ្ណោះដែលអាចយល់បាន។ ហើយគេមានបំណងឱ្យស្នេហានេះមានតែពីរនាក់ទេដែលដឹងគឺគ្រប់គ្រាន់ហើយ។
៥. គាត់មិនច្បាស់អំពីអារម្មណ៍របស់គាត់
នេះក៏អាចជាហេតុផលដើម្បីពន្យល់ពីមូលហេតុដែលគាត់ស្រឡាញ់អ្នក ប៉ុន្តែគាត់មិនចង់បង្ហាញជាសាធារណៈឱ្យមនុស្សគ្រប់គ្នាបានដឹង។ ទោះជាយ៉ាងណាក៏ដោយហេតុផលនេះមិនទំនងកើតឡើងនោះទេ ជាពិសេសនៅពេលដែលទំនាក់ទំនងរបស់អ្នកទាំងពីរបានឆ្លងកាត់ជាយូរណាស់មកហើយ ព្រោះវាមិនអាចទៅរួចទេក្នុងការស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគាត់នៅតែមិនប្រាកដ មិនច្បាស់លាស់នឹងអ្នក។
មនុស្សពីរនាក់ស្រឡាញ់គ្នា ដូច្នេះអ្នកគួរតែយកចិត្តទុកដាក់បន្ថែមទៀតក្នុងរឿងនេះ ដើម្បីយល់ថាសេចក្តីស្រឡាញ់របស់គាត់ចំពោះអ្នកគឺជាអ្វី ប៉ុន្តែវាក៏ចាំបាច់ត្រូវមានការចែករំលែក ជាពិសេសមិនគួរវិនិច្ឆ័យតាមប្រធានបទឡើយ៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)