មេរៀនសំខាន់ទាំង៣ ដែលស្ត្រីគួរតែដឹង ក្នុងការស្រឡាញ់ខ្លួនឯង

ខាងក្រោមនេះ ជាចំណុចទាំង៣ដែលស្ត្រីត្រូវតែដឹង និងត្រូវតែចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។

១. ស្ត្រីចូរចងចាំវិធី ៣ យ៉ាងដើម្បីស្រឡាញ់ខ្លួនឯង

ក្នុងនាមជាស្ត្រី មេរៀនដំបូងដែលត្រូវចងចាំគឺ ត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើន។ ជាពិសេសកុំភ្លេចមេរៀនសំខាន់ទាំង ៣ ខាងក្រោមនេះ ៖

- ទីមួយ ៖ សុខភាពអ្នកត្រូវថែរក្សាឱ្យបានល្អ កុំឱ្យមានជំងឺឈឺថ្កាត់ណាមកបៀតបៀន !

- ទីពីរ ៖ អារម្មណ៍របស់អ្នកត្រូវតែគ្រប់គ្រងខ្លួនឯងឱ្យបាន កុំពឹងផ្អែកលើនរណាម្នាក់ ​ក៏កុំឱ្យអ្នកណាមកគ្រប់គ្រងលើអារម្មណ៍ និងសតិរបស់អ្នកបានឱ្យសោះ!

- ទីបី ៖ អនាគតរបស់អ្នកត្រូវតែមានរូបរាង និងកសាងឡើងដោយអ្នកខ្លួនឯ ហើយមិនអាចពឹងផ្អែកលើនរណាម្នាក់បានឡើយ!

58b9dd542c59abfbf2a87f87f4c2658c

ដំណើរជីវិតដែលមិនចេះរីងស្ងួតនៅតែបន្តមានពេលវេលាយ៉ាងរលូន មិនអាចបញ្ឈប់បានដោយសារតែបញ្ហាណាមួយ ឬនៅថ្ងៃណាមួយបានទេ។

មនុស្សនៅជុំវិញអ្នកមិនថាគេស្រឡាញ់អ្នកខ្លាំងប៉ុនណា ក៏មិនអាចមានន័យថា គេនឹងជួយដោះស្រាយបញ្ហារបស់អ្នកបានរហូតនោះដែរ ព្រោះគេក៏មានជីវិតផ្ទាល់ខ្លួនគេដែរ។

មនុស្សម្នាក់ៗទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន។ ការពឹងផ្អែកលើសំណាង ឬអាងលើនរណាម្នាក់ឱ្យសោះ ត្រូវពឹងផ្អែកលើខ្លួនឯងទៅតាមលទ្ធភាពដែលមាន។

២. មនុស្សដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅលើពិភពលោកគឺ ខ្លួនអ្នក!

B745a58dcab6adc6e37c635d8d8a89cb

ស្ត្រីសម័យទំនើបត្រូវការយ៉ាងហោចណាស់ 4 យ៉ាង ការងារ គ្រួសារ ភាពខាងវិញ្ញាណ និងកន្លែងសម្រាប់ខ្លួននាង!

- ការងារផ្តល់ឱ្យយើងនូវសេចក្តីអំណរ និងផាពរឹងមាំ!

- ក្រុមគ្រួសារ ផ្ដល់នូវភាពកក់ក្ដៅ និងថាពលផ្លូវចិត្ត!

- ភាពខាងវិញ្ញាណផ្តល់ឱ្យយើងនូវភាពខាងវិញ្ញាណ យល់ដឹង និងការគ្រប់គ្រង!

- កន្លែងផ្ទាល់ខ្លួន នឹងនាំមកនូវសេរីភាពពិតប្រាកដ!

ដូច្នេះមនុស្សស្រីអ្នកត្រូវយល់ និងស្គាល់ខ្លួនឯងឱ្យច្បាស់ ហើយត្រូវតែមាន៤ចំណុចនេះ និងរៀនចេះ៣ចំណុចខាងលើក្នុងការស្រឡាញ់ខ្លួនឯង មើលថែខ្លួនឯងឱ្យបានល្អ៕

C4abcc467240641a397ded4f7bc575b8

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)