មនុស្សស្រីត្រូវរៀនឆ្លាតបន្តិច មិនបាច់ព្យាយាមតាមទាមប្ដីស្អិតទេ តែគួរក្រឡេកមកស្រឡាញ់ និងមើលថែខ្លួនឯងវិញ!

មនុស្សស្រីភាគច្រើន ប្រើប្រាស់ពេលវេលាស្ទើរតែពាក់កណ្ដាលជីវិតទៅមុខ ដើម្បីតោងទាមប្ដីជាប់ តាមស្អិត ព្រោះតែខ្លាចប្ដីមានស្រីខាងក្រៅ លួចទៅចិញ្ចឹមស្រីក្មេង ឬប្រពន្ធចុង រហូតដល់ភ្លេចគិតខ្វល់ យកពេលមកមើលថែខ្លួនឯង មិនមានសូម្បីតែចិត្ត និងអារម្មណ៍មកស្រឡាញ់ខ្លួនឯង ដោយហេតុនេះហើយ ទើបធ្វើឱ្យនាងក្លាយជាប្រពន្ធដែលបាត់បង់រូបសម្រស់ លែងស្រស់ស្អាត ហើយក្លាយជាមនុស្សស្រីដែលគួរឱ្យធុញទ្រាន់ថែមទៀតផង។

ប៉ុន្តែមកដល់សម័យនេះហើយ ជាការពិតណាស់មនុស្សស្រីប្រាកដជាមិនហ៊ានបដិសេធទេថា ប្ដីរបស់ខ្លួនមិនខូចខិលនៅខាងក្រៅ មិនទៅមានស្រីផ្សេង ព្រោះមនុស្សប្រុសបើចេញពីក្រៅផ្ទះហើយនោះ ប្រាកដជាអាចមាននេះនោះ ហាមមិនបានឡើយ។ តែបើថាគ្មាននោះគឺ មានមនុស្សប្រុសតិចតួចបំផុតដែលមិនចេះផ្ដេសផ្ដាស។

Screen Shot 2021 01 10 At 4.24.50 PM

យ៉ាងណាមិញ អ្នកក៏មិនគួរទៅខ្វល់ នាំឱ្យខូចចិត្ត ឈឺចាប់ព្រោះតែបញ្ហានេះដែរ វាក៏ដល់ពេលហើយដែលអ្នកគួរតែមកគិតខ្វល់ យកចិត្តទុកដាក់ ស្រឡាញ់ និងមើលថែខ្លួនឯងឱ្យល្អវិញ ទើបជារឿងដែប្រសើរ។

មនុស្សស្រីត្រូវរៀនឆ្លាតបន្តិច មនុស្សប្រុសមានស្រីគឺជារឿងធម្មតា ជាចរិតរបស់មនុស្សប្រុស តែបើយើងមិនមើលថែខ្លួនឯងសោះ មិនខ្វល់ពីខ្លួនឯងសោះ មិនស្រឡាញ់ខ្លួនឯងសោះ នោះយើងនឹងក្លាយជាប្រពន្ធលែងធម្មតាហើយ ការបណ្ដែតបណ្ដោយឱ្យខ្លួនឯងបាក់សម្រស់ លែងស្រស់ស្អាត ​ព្រោះតែចំណាយពេលតោមទាម ឃាត់ឃាំងប្ដីពេក នឹងធ្វើឱ្យអ្នកក្លាយជាប្រពន្ធដ៏គួរឱ្យធុញទ្រាន់ បូកផ្សំនឹងអ្នកមិនស្រស់ស្អាតដូចមុនទៀតនោះ ច្បាស់ណាស់ថា អ្នកចង់បានតែកាយប្ដីតែប៉ុណ្ណោះ តែចិត្តគេលែងនឹងអ្នកទៀតហើយ។

Screen Shot 2021 01 10 At 4.24.54 PM

ប្រពន្ធដែលឆ្លាត ត្រូវធ្វើខ្លួនឱ្យរឹងមាំ ថែសម្រស់ឱ្យខ្ញង់ក្មេងខ្ចី នៅតែស្រស់ស្អាត ចេះគ្រប់សព្វ ធានាថា ប្ដីរបស់អ្នកលែងខ្វល់ទៅរកស្រីផ្សេងទៀតហើយ។ ផ្ទុយទៅវិញ គេនឹងប្ដូរមកហងហែងចំពោះអ្នកវិញម្ដង ព្រោះតែខ្លាចអ្នកផ្សេងចូលមកទាក់ទង និងដណ្ដើមអ្នកចេញទៅ ដូច្នេះ គេប្រាកដជាគ្មានពេលទៅរកស្រីខាងក្រៅឡើយ៕

អត្ថបទ ៖​ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖ Mythical Bird

Avatar photo

Tel: