ជាការពិតណាស់ ពាក្យចាស់ពោលថា ទម្ពក់មិនទៅ ព្នៅក៏មិនវារមក តែយ៉ាងណាមិញ ក៏មានមនុស្សស្រីមួយចំនួនដែលគ្មានកេរ្តិ៍ខ្លាស តែងតែបង្ហាញនូវអត្តចរិតមួយចំនួនចេញមក របៀបបែបលែបខាយ ទាក់ទងឱ្យដៃប្ដីគេ ទាំងដែលដឹងហើយថា មនុស្សប្រុសម្នាក់មានប្រពន្ធកូន មានគ្រួសារត្រឹមត្រូវ តែបែរជានៅតែចូលទៅចែចង់គេថែមទៀត។
ហើយមនុស្សស្រីដែលមានគំនិតចង់ទាក់ទង អូសទាញប្ដីគេ គឺច្រើនតែប្រើនូវប្រយោគ៣ឃ្លាខាងក្រោមនេះជាគោល ដើម្បីអូសក្រឡាបុរសម្នាក់ដែលគេចង់បាន។
១. ក្រៅពីអ្នកខ្ញុំមិនដែលបានជួបបុរសគួរឱ្យចាប់អារម្មណ៍បែបនេះទេ
មនុស្សស្រីដែលមានបំណងចង់បានប្ដីគេ គឺតែងតែមានការយល់ដឹងផ្នែកចិត្តសាស្ត្រលើមនុស្សប្រុស។ ពួកគេដឹងថាមនុស្សប្រុសឆ្លាតប៉ុនណា ហើយចូលចិត្តស្តាប់ពាក្យផ្អែមល្ហែម។ ប្រកាន់ខ្ជាប់នូវរឿងនោះស្ត្រីដែលចេះចែចង់តែងតែដឹងពីរបៀបក្នុងការអន្ទងចងចិត្តមនុស្សប្រុស ឱ្យក្រឡេកភ្នែកទៅលើរូបរាងរបស់នាង។
ដើម្បីឱ្យប្រាកដថានៅពេលដែលមនុស្សស្រីនិយាយពាក្យបែបនេះ មនុស្សប្រុសក៏ចាប់ផ្ដើមខ្វាយខ្វល់ក្នុងចិត្ត ហើយចាប់ផ្ដើមគិតដល់ឃ្លាមួយប្រយោគនេះ។ អារម្មណ៍ដែលត្រូវបានគេឱ្យតម្លៃខ្ពស់ ចំពោះស្ត្រីតែងតែធ្វើឱ្យបុរសមានឆន្ទៈក្នុងការចាកចេញពីប្រពន្ធ និងកូនៗ ហើយក៏ជ្រើសយកនាងជាមនុស្សទី៣យ៉ាងអន្ទះអន្ទែង។
២. តើអ្នកអាចជូនខ្ញុំទៅផ្ទះ ឬអាចនៅជាមួយខ្ញុំបន្តិចបានទេ?
ស្ត្រីសុចរិតមិនដែលលួងលោមបុរសទេ ផ្តល់ឱ្យគាត់នូវឱកាសដើម្បីទាញយកប្រយោជន៍ពីនាង។ ប្រសិនបើពួកគេទៅពិធីជប់លៀង ហើយពួកគេស្រវឹង ពួកគេនឹងស្នើសុំឱ្យសាច់ញាតិរបស់ពួកគេមកយក។ ទន្ទឹមនឹងនេះ ស្ត្រីដែលយកចិត្តទុកដាក់នឹងស្វែងរកប្ដីគេយ៉ាងសកម្ម តែងតែស្នើសុំឱ្យគាត់នាំពួកគេទៅផ្ទះ។
នៅពេលនេះ ពួកគេឆ្លៀតយកប្រយោជន៍ពីការស្រវឹងដើម្បីនិយាយពាក្យផ្អែមទៅកាន់បុរស។ មនុស្សស្រីឱ្យដៃតែងតែចូលចិត្តប្រើរាងកាយដើម្បីអាចទាក់ទាញចិត្តបុរស។
៣. តើអ្នកជាប្រភេទបុរសដែលខ្លាចប្រពន្ធទេ?
នេះមិនមែនគ្រាន់តែជាសំណួរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាធម្មជាតិបង្កហេតុផងដែរ។ ពួកគេចង់ប្រែក្លាយខ្លួនពួកគេទៅជាមនុស្សទីបី ដើម្បីបង្អាក់សុភមង្គលគ្រួសារអ្នកដទៃ ដូច្នេះពួកគេមិនប្រើល្បិចណាមួយដើម្បីធ្វើឱ្យបុរសស្អប់ប្រពន្ធរបស់ពួកគេឡើយ។
បុរសអាក្រក់ តែងតែបញ្ជាក់ខ្លួនឯងថាមិនដែលខ្លាចប្រពន្ធ ដោយចែចង់ជាមួយនារីដទៃទៀតទេសូម្បីតែលួចចែចង់គូស្នេហ៍ ឬមិត្តភក្តិរបស់ប្រពន្ធក៏មាន។
ដូច្នេះប្រសិនបើអ្នករកឃើញថាមាននារីប្រភេទបែបនេះនៅក្បែរប្តីអ្នក ប្រាកដជាត្រូវការពារ និងគួរតែតឹងតែងបន្តិចហើយ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)