នៅក្នុងរឿងស្នេហា ជាធម្មតាបុរសស្ងប់ស្ងាត់ ប៉ុន្តែតាមវិធីជាច្រើនពួកគេនៅតែអាចបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះដៃគូ។ ដូច្នេះនៅពេលដែលពួកគេផ្លាស់ប្តូរអារម្មណ៍ ឬបាត់បង់ក្ដីស្រឡាញ់ចំពោះអ្នក គេក៏នឹងចាប់ផ្ដើមផ្លាស់ប្ដូរនូវចំណុចមួយចំនួន។
ប្រសិនបើបុរសនោះចាប់ផ្តើមបង្ហាញអាកប្បកិរិយាចំពោះទម្លាប់របស់អ្នកដូចជា ការត្អូញត្អែរចំពោះអ្នក ប្រហែលជាអារម្មណ៍របស់គេបានចាប់ផ្តើមផ្លាស់ប្តូរហើយ។ ឬអ្នកដឹងថារបៀបដែលគាត់បានផ្ញើសារមកអ្នកគឺខុសគ្នា ឬច្រើនតែរិះគន់រូបរាងរបស់អ្នក ទាំងនេះគឺសុទ្ធតែជាសញ្ញាស្ថិតក្នុងការសង្ស័យថាគេ ពិតជាអស់ចិត្តពិតមែន។
១. មិនចាប់អារម្មណ៍នឹងអារម្មណ៍របស់អ្នក
ជាមួយបុរសដែលស្រលាញ់អ្នក ប្រាកដជាយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់អ្នក ដូច្នេះនៅពេលដែលអ្នកជួបប្រទះអ្វីមួយ ពួកគេនឹងលួងលោម យកចិត្តទុកដាក់ និងតែងតែនៅក្បែរកំដរអ្នក។ ប៉ុន្តែប្រសិនបើអ្នករកឃើញពួកគេមិនដូចមុនទៀតទេ។ បុរសដែលនៅក្បែរអ្នក បែរជាបន្ទោសអ្នកនៅពេលអ្នកយំ ហើយឃើញថាអ្នកកំពុងច្របូកច្របល់ គេបែរជាព្រងើយកន្តើយដាក់អ្នក អ្នកក៏គួរដល់ពេលតែពិនិត្យឡើងវិញនូវទំនាក់ទំនងរបស់អ្នកហើយ។
២. ចាប់ផ្ដើមទើសទាល់ចំពោះអាកប្បកិរិយា ឬទម្លាប់ខ្លះរបស់អ្នក
ជាធម្មតា គេតែងតែបង្ហាញការចូលចិ្តតចំពោះអាកប្បកិរិយាមួយចំនួនរបស់អ្នក ហើយនៅពេលបុរសនោះ មិនថាអ្នកបញ្ចេញចរិតបែបណា ក៏គេនោះតែស្រឡាញ់អ្នកពួកគេនៅតែទទួលយកវា។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយអ្នកឃើញថាពួកគេបង្ហាញអាកប្បកិរិយាប្រុងប្រយ័ត្ន និងអាក់អន់ចិត្តជាមួយទម្លាប់របស់អ្នក នោះមានន័យថាពួកគេលែងមានស្នេហាចំពោះអ្នកទៀតហើយ។
៣. របៀបផ្ញើសារ
ការផ្លាស់ប្តូរការផ្ញើសារគឺជាកត្តាដែលងាយស្រួលមើលឃើញបំផុត។ ដោយសារតែនៅពេលបុរសយកចិត្តទុកដាក់ចំពោះអ្នក ពួកគេប្រាកដជាយកចិត្តទុកដាក់ សូម្បីតែការផ្ញើសារក៏គេតែងតែយកចិត្តទុកដាក់ជារឿងសំខាន់ដែរ។ ដូច្នេះប្រសិនបើអ្នកឃើញថាមានអ្វីប្លែកក្នុងការផ្ញើសារទៅបុរសដែលនៅក្បែរអ្នក ឬភាគច្រើនគ្រាន់តែមើល និងមិនឆ្លើយតប ពេលនោះពេលអារម្មណ៍របស់ពួកគេប្រែជាខុសប្រក្រតីហើយ។
៤. លែងយកចិត្តទុកដាក់លើរឿងរបស់អ្នកទៀតហើយ
ស្ត្រីតែងតែជាមនុស្សដែលមានរឿងរ៉ាវជាច្រើន ហើយនឹងចង់ប្រាប់បុរសដែលនៅក្បែរពួកគេ។ សម្រាប់អ្នកដែលពិតជាស្រឡាញ់អ្នក គាត់ច្បាស់ជានឹងយកចិត្តទុកដាក់ និងស្តាប់រឿងនោះ ទោះបីវាជាបញ្ហាដែលគាត់មិនយកចិត្តទុកដាក់ក៏ដោយ។ នៅពេលដែលមនុស្សនៅក្បែរអ្នកប្រែជាព្រងើយកន្តើយ ឬបដិសេធអ្នក ដោយហេតុផលណាមួយ នោះបង្ហាញថា ពួកគេលែងទុកអ្នកឱ្យស្ថិតក្នុងទីតាំងសំខាន់ទៀតហើយ។
៥. លែងបង្ហាញអារម្មណ៍ចំពោះអ្នកទៀតហើយ
សេចក្តីស្រឡាញ់ត្រូវបានបង្ហាញតាមវិធីជាច្រើន ដូច្នេះប្រសិនបើមនុស្សម្នាក់លែងស្រឡាញ់អ្នក គេច្បាស់ជាមិនបង្ហាញពាក្យផ្អែមល្ហែម ឬសកម្មភាពកក់ក្តៅឡើយ។ ស្ត្រីនឹងអាចមានអារម្មណ៍បែបនេះយ៉ាងឆាប់រហ័ស ដូច្នេះសូមពិចារណាឡើងវិញនូវទំនាក់ទំនងនោះភ្លាមៗ ដើម្បីចៀសវាងការឈឺចាប់យូរ។
៦. លែងមានអារម្មណ៍ប្រចណ្ឌ
មនុស្សច្រើនតែនិយាយថាការប្រចណ្ឌគឺជាគ្រឿងផ្សំសម្រាប់ស្នេហា ហើយវាហាក់ដូចជាវាក៏នឹងជួយឱ្យមានសេចក្តីស្រឡាញ់ និងយល់ពីគ្នាកាន់តែស៊ីជម្រៅផងដែរ។ ប៉ុន្តែនៅពេលបុរសលែងស្រលាញ់អ្នក គេនឹងព្រងើយកន្តើយចំពោះការយកចិត្តទុកដាក់ ឬភាពស្និទ្ធស្នាលហួសប្រមាណរបស់បុរសដទៃទៀតដែលមានចំពោះអ្នក។
៧. រិះគន់រូបរាងរបស់អ្នក
ជាមួយនឹងគូស្នេហ៍ពួកគេនឹងទទួលយកចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក ហើយសូម្បីតែនៅក្នុងភ្នែកដៃគូក៏អ្នកនៅតែស្រស់ស្អាតជានិច្ច។ ជាមួយបុរសដែលអស់ចិត្តស្រឡាញ់អ្នក ពួកគេនឹងចាប់ផ្តើមត្អូញត្អែរ និងរិះគន់រូបរាងរបស់អ្នក។ ប្រសិនបើអ្នកស្គមពេក ឬធាត់ពេក គេនឹងលែងលើកទឹកចិត្ត និងចែករំលែកដូចពេលដែលគេស្រលាញ់ដំបូងៗទៀតហើយ ប៉ុន្តែគេនឹងបង្ហាញដោយអារម្មណ៍អវិជ្ជមានជាច្រើចំពោះអ្នកទៅវិញ។
ប្រសិនបើនៅក្នុងទំនាក់ទំនងរបស់អ្នក បុរសនោះក៏កំពុងបង្ហាញសញ្ញាខាងលើបន្ទាប់មកពិនិត្យអារម្មណ៍របស់គាត់ភ្លាមៗ ដើម្បីចៀសវាងការឈឺចាប់ និងបង្ហិនពេលវេលាបន្តទៀត។ បើស្នេហាបានកន្លងផុតទៅហើយ ប្រសិនបើមិនអាចដោះស្រាយ ឬផ្សះផ្សាបានទៀតនោះ អ្នកទាំងពីរគួរតែបញ្ឈប់ ហើយផ្តល់ផ្លូវឱ្យគ្នាទៅវិញទៅមក ដើម្បីអាចរកសុភមង្គលពិតនៃជីវិតរៀងៗខ្លួន៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)