ជាការពិតណាស់ បច្ចុប្បន្នយុវវ័យមួយចំនួនធំ ហាក់កំពុងរីករាយនឹងជីវិតរស់នៅម្នាក់ឯង ជាក់ស្ដែងគឺមនុស្សម្នាក់ៗមិនមានភាពរីករាយ ឬក៏សប្បាយចិត្តព្រោះតែការមានស្នេហា ឬសង្សារនោះឡើយ។
ខាងក្រោមនេះក៏ជាសញ្ញាទាំង១០ ដែលបង្ហាញថា មានស្នេហា ឬមានសង្សារ មិនមែនជាការសប្បាយចិត្ត រីករាយនោះទេ។
១. ថយចុះនូវទំនុកចិត្តលើខ្លួនឯង។ ដោយសារតែការផ្គាប់តម្រូវចិត្តមនុស្សម្នាក់នោះ យើងក៏ត្រូវកែប្រែខ្លួនឯងជាច្រើនដើម្បីគេ ដូច្នេះ យើងក៏ចាប់ផ្ដើមភាពជាខ្លួនឯង។
២. ពេលវេលាផ្ទាល់ខ្លួនត្រូវបានបាត់បង់។ ព្រោះអ្នកត្រូវចេះចែករំលែកឱ្យគ្នាទៅវិញទៅមក ហើយពេលខ្លះ ក៏ព្រោះតែយើងគិតខ្វល់ពីគេ តែងតែចែករំលែកឱ្យគេគ្រប់ពេលរហូតទាល់តែគ្មានសល់ពេលវេលាផ្ទាល់ខ្លួនសម្រាប់ខ្លួនឯង។
៣. មិនសូវមានទំនាក់ទំនងជាមួយមិត្តភក្តិ ព្រោះនៅជាមួយមិត្តប្រុស/មិត្តស្រីច្រើនពេក។
៤. ក្លាយជាមនុស្សមិនមានទំនាក់ទំនង ឬខ្វល់ពីមនុស្សផ្សេងទៀត ព្រោះតែខ្លាចសង្សារ ឬដៃគូ ខឹង ប្រចណ្ឌ រករឿងឈ្លោះគ្នា។
៥. ធ្វើឱ្យយើងកាន់តែទុទិដ្ឋិនិយម និងមិនសមហេតុផល កាន់តែមានអារម្មណ៍ប្លែកៗ និងឆេវឆាវស្ទើរតែគ្រប់ពេល។
៦. ការចំណាយដែលក៏កាន់តែកើនឡើង។ ក្នុងការណាត់ជួប អ្នកត្រូវតែទៅតាមកាលបរិច្ឆេទ។ ទៅហើយជួបជុំគ្នាជាញឹកញាប់ ការចំណាយកាន់តែច្រើន។ បើទោះបីជាដៃគូខ្លះមានការចំណាយរៀងខ្លួនក៏ដោយ តែបើជួបញឹកញយពេក វាក៏អស់ច្រើនដែរ។
៧. ពិបាកចិត្ត គិតច្រើននៅពេលដែលឈ្លោះគ្នា ដូច្នេះរាល់បេលដែលមានការឈ្លោះ ឬមានបញ្ហាជាមួយគ្នាម្ដងៗ អ្នកក៏ចាប់ផ្ដើមមានអារម្មណ៍មិនល្អ បាត់បង់សេចក្ដីសុខស្ទើរតែពាក់កណ្ដាលបាត់ទៅហើយ។
៨. ពេលបែកគ្នា មិនអាចមើលមុខគ្នាចំបានទេ។ អ្នកខ្លះមិននិយាយរកគ្នាទេ អាចនឹងកើតចិត្តស្អប់ គុំកួនចំពោះគ្នាពេញមួយជីវិតផងក៏ថាបាន។
៩. គ្មានសេរីភាព មានអារម្មណ៍ចង្អៀតពេលមានគេបង្ខំឱ្យធ្វើបែបនេះ ឬបែបនោះ មិនចូលចិត្តការបង្គាប់បញ្ជា ដូច្នេះបើដៃគូមានការទាមទារ វាក៏ស្មើនឹងការបង្ខំយើងដូចគ្នាដែរ៕
ប្រភព ៖ gangbeauty / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)