ចុងក្រោយនៅតែជាមនុស្សស្រី ដែលជាអ្នកខុស ហើយក៏ជាមនុស្សដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ខាតបង់ច្រើនបំផុត!

មិនថាស្ថិតក្នុងស្ថានភាពបែបណា កាលៈទេសៈណា ឬបញ្ហាណាមួយនោះឡើយ ចុងក្រោយ គឺមានតែមនុស្សស្រីប៉ុណ្ណោះ ដែលត្រូវរងគ្រោះ ប្រឈមមុខនឹងការរ៉ាប់រងកំហុស និងខាតបង់ច្រើនបំផុត។

ក្នុងស្ថានភាពខ្លះ បញ្ហាមួយចំនួន មនុស្សស្រីជាអ្នកខាតបង់ មនុស្សស្រីជាជនរងគ្រោះ តែហេតុអ្វីក៏មនុស្សមួយចំនួនធំ បែរជាចោទប្រកាន់ ដាក់ទោសកំហុស ស្ដីបន្ទោស បន្ថែមសម្ពាធដល់នាងទៅវិញ? ឬគិតថា មនុស្សស្រីដើម្បីតែខុស មនុស្សស្រីដើម្បីតែរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត?

23dbd600 4ebc 11eb 965c 838af8f7f739_800_420

នៅលើលោកនេះ មនុស្សស្រីមានសិទ្ធិស្មើនឹងបុរស មនុស្សស្រីមានសិទ្ធិក្នុងការគិត សម្រេចចិត្ត និងជ្រើសរើសគ្រប់បែបយ៉ាងដូចបុរសដែរ ប៉ុន្តែហេតុអ្វី គ្រាន់តែរាប់អានមិត្តភក្តិប្រុសៗ ដើរលេងយប់ ក៏គិតថានាងខុស? នៅពេលដែលមានបញ្ហា នាងជាជនរងគ្រោះ​ហេតុអ្វីក៏ត្រូវទៅស្ដីបន្ទោសឱ្យនាងថែមទៀត?

ជាការពិតណាស់ អាចថាមកពីមនុស្សស្រីនាងត្រង់ពេក នាងចិត្តល្អពេក នាងទុកចិត្ត និងជឿជាក់ពេក ហើយអ្វីដែលសំខាន់ ប្រហែលជានាងទន់ជ្រាយពេក ទើបមិនអាចមើលថែខ្លួនឯងបានក្នុងស្ថានភាពដែលអាក្រក់ ទើបបណ្ដោយឱ្យនាងធ្លាក់ចូលទៅក្នុងបញ្ហា ការខាតបង់ និងស្ថិតក្នុងសភាពខូចខាត រងគ្រោះខ្លាំងបំផុត។

134660070_3877538662264431_7338337046358495287_o

ជាការពិតណាស់ មនុស្សស្រីគួរតែទទួលបានការគោរព ស្រឡាញ់ ថ្នាក់ថ្នម មើលថែ ការពារ ឱ្យតម្លៃ ពីមនុស្សដែលនៅជុំវិញខ្លួននាង មិនមែនជាការបំពាន ធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត បំផ្លាញកិត្តិយស បំផ្លាញជីវិតរបស់នាងនោះឡើយ។ មិនថាជាអ្វីនឹងគ្នាក៏ដោយ ឬមិនបានត្រូវជាអ្វីក៏ដោយ តែសំខាន់ គ្រប់គ្នាមិនមានសិទ្ធិបំពាន ឬបំផ្លាញជីវិតនរណាម្នាក់នោះទេ ជាពិសេសគឺ បុរស មិនគួរបំពានលើនាងជាស្ត្រី។

Untitled Design 6 Compressed

មិនបាច់ហាមប្រាមកូនស្រី មិនឱ្យដើរលេង ធ្វើចេញក្រៅ រាប់អានមិត្តភក្តិនោះឡើយ តែត្រូវបង្រៀនឱ្យនាងដឹង និងយល់ពីស្ថានភាពសង្គម ជាពិសេសគឺ ការដាស់តឿន និងពង្រឹងបញ្ញា ស្មារតី និងភាពរឹងមាំឱ្យនាង។ ហើយបង្រៀនឱ្យកូនប្រុស​មានការយល់ដឹងខ្ពស់ ជាពិសេសគឺកម្រិតនៃសីលធម៌ សុជីវធម៌ និងការអប់រំ គ្រប់គ្រងផ្លូវចិត្ត ផ្លូវគំនិត និងតណ្ហាផងដែរ។

មនុស្សស្រីមានសិទ្ធិស្មើនឹងបុរស ចំណែកមនុស្សប្រុសក៏គួរតែគោរពសិទ្ធិ និងឱ្យតម្លៃដល់ភាពជាស្ត្រី ដែលជាមាតានៃពិភពលោកផងដែរ៕

Christine Dacera

Christine Angelica Dacera

Christine Angelica Dacera (1)

RIP to her! Christine Angelica Dacera

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ