ជាការពិតណាស់ មនុស្សប្រុសមិនងាយនឹងបង្ហាញនូវទង្វើ ឬពាក្យសម្ដីទៅកាន់ច្បាស់លាស់ទៅកាន់មនុស្សស្រីណាងាយៗឡើយ សូម្បីតែមនុស្សស្រីខ្លះ គេស្រឡាញ់ខ្លាំងយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសហាក់ធ្វើព្រងើយកន្តើយ មិនសូវជាយកចិត្តទុកដាក់ប៉ុន្មានទេ។
ប៉ុន្មានសម្រាប់ពាក្យ៣ឃ្លាខាងក្រោមនេះ មនុស្សប្រុសអាចនឹងនិយាយវាទៅកាន់តែមនុស្សស្រីណាដែលគេស្រឡាញ់ពិត និងដាក់ចិត្តចង់បាននាងជាគូអនាគតតែប៉ុណ្ណោះ។ តើដៃគូរបស់អ្នក ដែលនិយាយប្រយោគទាំងនេះ ទៅកាន់អ្នកដែរឬទេ?
១. មនុស្សគ្រប់គ្នាក្នុងគ្រួសារខ្ញុំពិតជាចង់ជួបអ្នកណាស់
ប្រយោគទីមួយ និងសំខាន់បំផុតដែលបុរសគ្រាន់តែប្រាប់នារីដែលពួកគេស្រឡាញ់ គឺគាត់ពិតជាចង់នាំអ្នកទៅជួបសាច់ញាតិ និងជួបជុំគ្រួសាររបស់ពួកគេណាស់។ សូម្បីតែអ្នកមិនដែលបង្ហាញខ្លួននៅផ្ទះរបស់គាត់ក៏ដោយ ក៏មនុស្សនៅក្នុងគ្រួសាររបស់គាត់ស្គាល់អ្នកច្បាស់ណាស់ ព្រោះដៃគូរបស់អ្នកតែងតែនិយាយ និងរំឭកអំពីអ្នកប្រាប់អ្នកផ្ទះ ជាពិសេសគឺ ម៉ាក់ប៉ារបស់គាត់។
ហេតុដូច្នេះហើយប្រសិនបើគាត់និយាយប្រាប់អ្នកចំពោះរឿងនេះ លើសពីប្រាំដងនៅជាសញ្ញាច្បាស់ណាស់ថាគាត់ចង់ណែនាំអ្នកឱ្យស្គាល់ក្រុមគ្រួសាររបស់គាត់យ៉ាងម៉ត់ចត់ នោះគាត់នឹងនាំអ្នកទៅជួបសាច់ញាត់គាត់យ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ជាក់ថា គាត់ប្រាកដប្រជាជាមួយអ្នកនៅក្នុងទំនាក់ទំនងនេះ។
២. តើអ្នកគិតយ៉ាងណាចំពោះខ្ញុំ?
នេះគឺជាសំណួរនៃការសារភាពដោយប្រយោល ការគិតបែបមិនពិត ប៉ុន្តែជាការបង្ហាញចិត្តស្មោះត្រង់បំផុតរបស់បុរស។
នៅពេលដែលគាត់បានកំណត់ថាអ្នកជាមនុស្សម្នាក់ដែលអាចរស់នៅជាមួយគ្នាអស់មួយជីវិត គាត់នឹងសួរអ្នកសំណួរនេះដើម្បីស្ទង់មតិរបស់អ្នក ក៏ដូចជាអារម្មណ៍របស់អ្នកចំពោះគាត់។
ដោយសារតែសម្រាប់បុរសដែលមើលឃើញតែអ្នកជាអ្នកដើរឆ្លងកាត់ គាត់មិនខ្វល់ពីអ្នកណាផ្សេងទេ។ ហើយសំណួរនេះដែរ ព្រោះតែគាត់ពិតជាចង់ដឹង និងចង់យល់ឱ្យច្បាស់ពីចិត្តរបស់អ្នក ទើបគាត់សួរនូវសំណួរបែបល្ងង់ៗ ព្រោះមិនអាចស្ទាបស្ទង់ចិត្តអ្នកបាន។
៣. យប់នេះចេញទៅក្រៅជាមួយមិត្តភក្តិខ្ញុំ
ប្រសិនបើបុរសចង់ឱ្យអ្នកដើរលេងជាមួយមិត្តភក្តិរបស់គាត់ គាត់ប្រាកដជាប្រាប់អ្នកឱ្យដឹង និងតែងតែបបួលអ្នកទៅជាមួយនឹងគាត់។ តាមពិតបុរសខ្លះ មិនដែលនឹងបបួល ឬនាំសង្សារ ឬដៃគូទៅជាមួយទេ គេតែងតែទៅតែម្នាក់ៗឯងជាមួយពួកម៉ាក ព្រោះមិនចង់ឱ្យមានអ្នករំខាន
ក្រៅពីបបួលអ្នកឱ្យដើរលេងជាមួយមិត្តភក្តិរបស់គាត់ បុរសដែលស្រឡាញ់អ្នកដោយស្មោះ ក៏ចង់មានវត្តមាននៅក្នុងការជួបជុំជាមួយមិត្តភក្តិជិតស្និទ្ធរបស់អ្នកផងដែរ។
ស្ត្រីដែលចង់មានសុភមង្គល សូមរក្សាមនុស្សដែលស្រលាញ់អ្នកដោយស្មោះជាពិសេសអ្នកដែលសួរសំណួរខាងលើ បញ្ជាក់ថា អ្នកសំខាន់បំផុតនៅក្នុងជីវិតរបស់គាត់ហើយ៕
ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)