ពេលណាការ? អ្នកណាជ្រេញនឹងសំណួរមួយនេះខ្លះ?

ពេលណាការ? គេការអស់ហើយ ហើយខ្លួនឯងពេលណាគិតគូរ? អាចថាជាសំណួរដ៏គួរឱ្យធុញទ្រាន់ និងអាចគួរឱ្យស្អប់ខ្លាំងទៀតផង តែវាបែរជាក្លាយជាសំណួរជាប្រចាំដែលមនុស្សភាគច្រើនយកមកប្រើរាល់ពេលជួបជុំគ្នា មិនថាជាមិត្តភក្តិ ជាពិសេសគឺអ្នកជិតខាង សាច់ញាតិបងប្អូនតែម្ដង។

ពេលណាការ? គេការអស់ហើយ ហើយខ្លួនឯងពេលណាគិតគូរ? ក៏ជាសំណួរដែលខ្វះសីលធម៌ផងដែរ វាបង្ហាញពីកម្រិតនៃការយល់ដឹងរបស់អ្នកដែលតែងតែសួរសំណួរមួយនេះ ជាពិសេសគឺ សួរទៅកាន់នារីៗដែលមានវ័យច្រើន តែគាត់នៅតែមិនទាន់រៀបការ។

130256177_3491408200896791_6988954960395945077_o

តើអ្នកមានដឹងទេថា សំណួរដែលអ្នកបានសួរ បើសួរទៅកាន់មនុស្សដែលមានដៃគូសង្សារ មានគម្រោងរៀបការ គឺវាមិនមានបញ្ហានោះឡើយ តែបើអ្នកសួរទៅកាន់មនុស្សដែលមិនទាន់គិតគូរ ឬគាត់មិនមានដៃគូវានឹងក្លាយជាសំណួរដែលដាក់សម្ពាធលើគាត់យ៉ាងខ្លាំង។

លើសពីនេះបើអ្នកសួរទៅកាន់មនុស្សស្រី វារឹតតែជាបញ្ហាចោទយ៉ាងខ្លាំង ព្រោះគាត់ជាមនុស្សស្រី ទោះគាត់ចង់រៀបការ តើឱ្យគាត់ទៅធ្វើបែបណា? ឱ្យគាត់ទៅដណ្ដឹងអ្នកណា? ឬឱ្យគាត់ទៅបង្ខំគេមែនទេ? វាមិនមែនជារឿងដែលល្អនោះទេ សូមកុំប្រើសំណួរដែលមិនគប្បី ជាពិសេសគឺ សំណួរ ពេលណាការ? កុំសួរ ព្រោះវាក៏ជាសញ្ញាបង្ហាញពីតម្លៃនៃការយល់ដឹងរបស់អ្នកផងដែរ៕

130810453_3492698490767762_3677383986103536826_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: