ស្ត្រីមេម៉ាយ! ដ្បិតថាលែងលះអ្នកត្រូវខាតបង់ច្រើន តែយ៉ាងណាក៏ទទួលបាននូវគុណតម្លៃ៣ត្រឡប់មកវិញដែរ

ជាការពិតណាស់ ជីវិតមនុស្សស្រីបន្ទាប់ពីលែងលះ មានឈ្មោះថាជាស្ត្រីមេម៉ាយ គឺនាងត្រូវប្រឈមមុខ រ៉ាប់រង ទទួលការខាតបង់ និងបន្ទុកជាច្រើន តែយ៉ាងណា ការលែងលះនេះ ក៏អាចឱ្យនាងទទួលបាននូវគុណតម្លៃដ៏មានន័យ៣ចំណុចត្រលប់មកវិញដែរ។

១. កាន់តែរឹងមាំ

5e1cc17eea13c1cedf6c0784c0042333

ស្ត្រីម្នាក់បន្ទាប់ពីខូចចិត្ត នាងតែងតែមានបេះដូងរឹងមាំជាងមុន។ ផ្ទុយទៅវិញកម្លាំងរបស់ស្ត្រីកើតឡើងក្នុងតម្លៃមួយដែលមិនថោកនោះឡើយ។ ភាពធន់ គឺដោយសារតែអ្នកមិនអាចពឹងផ្អែកលើនរណាម្នាក់ក្រៅពីខ្លួនអ្នក។ បន្ទាប់ពីជំពប់ដួល និងបញ្ហាការឈឺចាប់ ពីមនុស្សម្នាក់ដែលធ្លាប់តែស្រក់ទឹកភ្នែក ក៏ប្រែមកជាស្ត្រីម្នាក់ដែលមានស្នាមញញឹម ដែលពោរពេញទៅដោយភាពរឹងមាំ ដោយមិនពឹងផ្អែកលើអ្នកណា។

ស្ត្រីដែលលែងលះគ្នាពិតជាមានតម្លៃណាស់ ដ្បិតថានាងធ្លាប់ជីវិតថា​អនាគតរបស់នាងត្រូវបញ្ចប់ព្រោះតែការលែងលះ តែផ្ទុយទៅវិញ នាងបែរជាអាចរកឃើញនូវផ្លូវថ្មីដ៏ល្អសម្រាប់ជីវិតនាងទៅវិញ ដូច្នេះ ការលែងលះមិនមែនជាចំណុចបញ្ចប់នៃជីវិតទេ តែវាគឺជាការចាប់ផ្ដើមជាថ្មី​ បន្ទាប់ពីអ្នកបានបរាជ័យនៅក្នុងជីវិតអាពាហ៍ពិពាហ៍។

២. ស្រស់ស្អាត និងសប្បាយចិត្តជាងមុន

44137d33ca538867e277b8d25e561815

ការពិតគឺថាបន្ទាប់ពីលែងលះស្ត្រីគ្រប់រូបកាន់តែមានភាពស្រស់ស្អាត និងដឹងពីរបៀបរីករាយនឹងជីវិតកាន់តែច្រើន។ ពួកគេមិនមានគ្រួសារដើម្បីថែរក្សា និងចូលរួមទេ។ ពួកគេតែងតែចំណាយពេលស្រឡាញ់ខ្លួនឯង និងមើលថែខ្លួនឯងឱ្យបានកាន់តែប្រសើរ។

ពួកគេមិនអនុញ្ញាតឱ្យជីវិតរបស់ពួកគេគ្រាន់តែដោយសារតែឈ្មោះ ស្ត្រីមេម៉ាយ បែរជាត្រូវរស់នៅក្នុងភាពវេទនានោះឡើយ។ បន្ទាប់ពីលែងលះ ស្ត្រីដឹងថាពួកគេប្រៀបដូចជាផ្កា ដូច្នេះពួកគេតែងតែបញ្ចេញក្លិនក្រអូបជាថ្មី និងរីកស្រស់បង្អួតសម្រស់ម្ដងទៀត។

៣. មានសេរីភាពជាងមុន

Cf648d5eec268816b9aa66a871556e0e

ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ស្ត្រីក្រោយពេលលែងលះ គឺត្រូវយល់ពីពាក្យទាំងពីរ គឺសុភមង្គល និងសេរីភាព។ ពួកគេតែងតែចង់ឱ្យខ្ខ្លួនឯងសប្បាយជាងពេលណាទាំងអស់។ ដោយសារតែពួកគេបានឆ្លងកាត់ការឈឺចាប់ និងការខកចិត្ត ពួកគេយល់ថាពួកគេសមនឹងទទួលបានសុភមង្គលវិញម្ដង ពួកគេចង់ធ្វើឱ្យខ្លួនឯងប្រសើរបំផុត។

នៅពេលដែលស្ត្រីដឹងថា គ្មានអ្វីនៅក្នុងពិភពលោកនេះសំខាន់ជាងសុភមង្គលផ្ទាល់ខ្លួនទេ នោះពួកគេនឹងសប្បាយចិត្ត។ នោះមិនមែនគ្រាន់តែជាការខាតបង់នោះទេបន្ទាប់ពីស្ត្រីលែងលះគ្នាក៏មានរឿងជាច្រើនដែលបុរសត្រូវតែស្តាយក្រោយដែរ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)