នាវាចម្បាំងបំបាំងកាយ Project 17A Stealth Frigate របស់មហាយក្សឥណ្ឌាដាក់ឲ្យដំណើរការ​ជាលើកដំបូង

នាវាចម្បាំងបំបាំងកាយរបស់កងទ័ពជើងទឹកឥណ្ឌា Indian Navy's stealth frigate Himgiri ដែលជានាវាទី ២ ក្នុងចំណោមគម្រោងProject 17A ships ទាំង ៣ ដែលកំពុងត្រូវបានសាងសង់នៅ សួនសង់នាវារបស់​ឥណ្ឌា​បាន​ដាក់​ឲ្យ​ដំណើការ​ហើយ​កាល​ពី​ម្សិលមិញ។

Image_750x_5fd79a879a050

ក្នុងកម្មវិធី Project 17A មាននាវាគ្រោងសាងសង់សរុបចំនួន ៧ គ្រឿងហើយចំនួន ៤ គ្រឿងផលិតដោយក្រុមហ៊ុន Mazagon Dock Shipbuilders Limited (MDL) និងនាវាចំនួន ៣ គ្រឿងនៅ GRSE កំពុងត្រូវបានសាងសង់ឡើងជាមួយនឹងលក្ខណៈនាវាបំបាំងកាយបំពាក់អាវុធទំនើប និងឧបករណ៍ចាប់សញ្ញារួមជាមួយនឹងការកែលម្អជាច្រើនទៀត។

Image_750x_5fd7898fb9bc8

ការ​ដាក់ឲ្យ​ដំណើការ " stealth frigate Himgiri " បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន GRSE ចំពោះការស្ថាបនានាវាចម្បាំងទំនើបបំផុតរបស់រដ្ឋ លើ​គម្រោង ឮProject 17A ships សម្រាប់កងទ័ពជើងទឹកឥណ្ឌា។ ប៉ុន្មានឆ្នាំមកនេះ GRSE បានបើកកន្លែងផលិតនាវានាំមុខគេមួយដែលបានសាងសង់កប៉ាល់ជាង ១០០រួច​ទៅ​ហើយ ។ កន្លែងសាងសង់នេះបានពង្រីកបន្ថែម​និង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណុំអ្នកជំនាញដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗក្នុងការកសាងនាវា P17A ។ នាវា P17A គឺជានាវាប្រើ​ប្រាស់កម្លាំងរុញទួរប៊ីនបំពាក់ធុងហ្គាសដំបូង​បង្អស់ ហើយ​វា​ជានាវាចម្បាំងធំបំផុតដែលមិនធ្លាប់មានសម្រាប់​ក្រុមហ៊ុន GRSE ។

Project_1_1607947605

នាវា Project 17A ត្រូវបានរចនាឡើងជាលក្ខណៈឌីជីថល ដោយនាយករចនាបថនៃក្រុមហ៊ុនកងទ័ពជើងទឹក (Surface Ship Design Group) – DND (SSG)និងកំពុងសាងសង់នៅទីលានសងនាវា MDL និង GRSE ។ ការកសាងនាវាបែបនេះផ្តល់នូវឱកាសដ៏ល្អមួយ ដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចរបស់ឥណ្ឌា បន្ទាប់ពីផល​ប៉ះពាល់​នៃ COVID-19 ។ វត្ថុធាតុដើម ៨០ ភាគរយនៃសម្ភារៈ / ឧបករណ៍ដែលត្រូវការសម្រាប់គម្រោង​ Project 17A បាន​មកពី​ក្រុមហ៊ុនក្រៅប្រទេស​ហើយ​វាបានបង្កើតការងារសម្រាប់ក្រុមហ៊ុនឥណ្ឌា និងក្រុមហ៊ុនដទៃ​ទៀតជាង ២០០០ នៅក្នុងប្រទេសឥណ្ឌា៕

Project 17a Ship