យោងទៅតាមអ្នកជំនាញប្រភេទឈាមរបស់មនុស្សម្នាក់ៗ មិនត្រឹមតែទាក់ទងនឹងបុគ្គលិកលក្ខណៈរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលលើការគ្រប់គ្រងលុយរបស់ពួកគេផងដែរ។ ដូច្នេះផ្អែកលើប្រភេទឈាមរបស់អ្នក អ្នកក៏អាចដឹងពីវិធីធ្វើឱ្យក្លាយជាអ្នកមានបានដែរ។
អ្នកស្រាវជ្រាវជឿជាក់ថា ក្រៅពីបុគ្គលិកលក្ខណៈ ប្រភេទឈាមក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់ការគ្រប់គ្រង និងចំណាយលើហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗផងដែរ។ តាមរយៈប្រភេទឈាមរបស់អ្នក ស្វែងយល់ថាអ្នកជាមនុស្សប្រភេទណា និងរបៀបគ្រប់គ្រងប្រាក់របស់អ្នកបែបណា?
១. ឈាមប្រភេទ A
ប្រសិនបើអ្នកមានប្រភេទឈាម A អ្នកគឺជាមនុស្សដែលចូលចិត្តមានស្ថិរភាព ឧស្សាហ៍ព្យាយាម និងចេះប្រឹងប្រែងតស៊ូ ប៉ុន្តែមានគំនិតច្បាស់លាស់ខ្លាំង។ អ្នកច្រើនតែយកចិត្តទុកដាក់នឹងការពិត និងគោរពច្បាប់ ក្រិតក្រមគោលការណ៍ណាស់ ហើយតែងតែមានគោលបំណងសាមញ្ញបំផុត តែយឺតក្នុងការស្រូបយករបស់ថ្មីពីខ្លួនអ្នក។
ដោយសារតែបុគ្គលិកលក្ខណៈនោះហើយ អ្នកនឹងមិនសក្តិសមនឹងធ្វើអាជីវកម្មទេ ព្រោះអ្នកតែងតែខ្លាចបរាជ័យ និងខ្វះការលើកទឹកចិត្តច្រើន។ ទោះយ៉ាងណាក៏ដោយ ដោយសារអាកប្បកិរិយាធ្វើការប្រុងប្រយ័ត្ន និងថេរ អ្នកមានសមត្ថភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈបានយ៉ាងល្អ។ ហើយអ្វីដែលអ្នកធ្វើដោយខ្លួនឯងផ្ទាល់ទៀតនោះ នឹងងាយទទួលបានជោគជ័យយ៉ាងខ្លាំង។
អ្នកក៏អាចសហការជាមួយមិត្តភក្តិជិតស្និទ្ធ ដើម្បីជួយគ្នានៅកន្លែងធ្វើការ ដើម្បីជួយនាំមកនូវទ្រព្យសម្បត្តិរបស់អ្នកផងដែរ។
២. ឈាមប្រភេទ B
ប្រសិនបើអ្នកមានឈាមប្រភេទ B អ្នកមានវិចារណញាណមុតស្រួច។ វាអាចនិយាយបានថា អ្នកអាចស្គាល់ ឬដឹងគ្រោះថ្នាក់បានយ៉ាងងាយស្រួលតាមរយៈវិចារណញាណរបស់អ្នក ដូច្នេះដឹងពីវិធីដើម្បីចៀសវាងទាន់ពេលវេលាផងដែរ។ ក្រៅពីនេះ បុគ្គលិកលក្ខណៈរបស់អ្នកក៏ជាមនុស្សដែលងាយនឹងនឿយហត់ និងងាយរងគ្រោះទៀតផង។
ទោះបីជាអ្នកអាចធ្វើជាម្ចាស់នៃចំណេះដឹងក្នុងវិស័យស្រាវជ្រាវក៏ដោយ ក៏អ្នកមិនចេះអត់ធ្មត់ដែរ ហើយអ្នកក៏អាចពេញចិត្តនៅពេលអ្នកឈានដល់គោលដៅរបស់អ្នក។ អ្នកជាមនុស្សម្នាក់ដែលមិនមានមហិច្ឆិតាអស្ចារ្យទេ ប៉ុន្តែភាគច្រើនអ្នកមិនមានសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឡើយ។ អ្នកចូលចិត្តរស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះអ្នកមានទំនោរមិនយកចិត្តទុកដាក់ចំពោះបញ្ហា និងកេរ្តិ៍ឈ្មោះអ្វីទាំងអស់។
ឈាមប្រភេទ B ក៏មានន័យថា អ្នកជាមនុស្សមានចិត្តល្អ និងងាយទុកចិត្តមនុស្សផងដែរ ដូច្នេះអ្នកតែងតែត្រូវបានមនុស្សអាក្រក់បោកប្រាស់។ ដំបូន្មានសម្រាប់អ្នកគឺថា មុននឹងធ្វើអ្វីអ្នកត្រូវរៀបចំផែនការឱ្យបានម៉ឺងម៉ាត់ ដើម្បីចៀសវាងជួបហានិភ័យមិនល្អ។
៣. ឈាមប្រភេទ O
ប្រសិនបើអ្នកជាប្រភេទឈាម O អ្នកមានការចងចាំល្អ វៃឆ្លាត ហើយជាពិសេសដឹងពីរបៀបក្លាយជាអ្នកមានថែមទៀតផង។ អ្នកក៏ជាមនុស្សម្នាក់ដែលមិនចង់ធ្វើអ្វីមួយដដែលៗរាល់ថ្ងៃ និងចូលចិត្តការច្នៃប្រតិដ្ឋ។ អ្នកមានទេពកោសល្យ និងមានមហិច្ឆិតាខ្ពស់ និងត្រៀមខ្លួនធ្វើអ្វីៗដើម្បីគោលដៅរបស់អ្នក។
ទោះបីតែងតែ "តស៊ូ" ពិបាកសម្រាប់ការងារក៏ដោយ ក៏អ្នកមិនដែលបាត់បង់ធម្មជាតិផ្ទាល់ខ្លួនដែរ។ សូម្បីតែពេលជួបការលំបាក ឬបញ្ហាយ៉ាងណា អ្នកមិនដែលបោះបង់ឡើយ។ ដោយសារតែបែបនេះ អ្នកគឺជាមនុស្សដែលចេះគ្រប់គ្រងការចំណាយរបស់អ្នក ហើយងាយនឹងក្លាយជាមនុស្សជោគជ័យខ្លាំង។
ក្រៅពីនេះ ដោយសារសមត្ថភាពស្រូបយកខ្លាំង ការវិភាគល្អ អ្នកក៏សមរម្យណាស់សម្រាប់តួនាទីជាអ្នកដឹកនាំ។
៤. ឈាមប្រភេទ AB
ប្រសិនបើអ្នកមានប្រភេទឈាម AB អ្នកគឺជាអ្នកសង្កេតការណ៍ល្អ ចេះគិត ចេះបត់បែន និងស្រមើលស្រមៃវែងឆ្ងាយ។ អ្នកក៏ដឹងពីវិធីចាប់យកឱកាសអ្នកអាចទទួលបានលទ្ធផលល្អប្រសើរបំផុតនៅកន្លែងធ្វើកាផងដែរ។ លើសពីនេះទៅទៀត អ្នកជាមនុស្សឧស្សាហ៍ព្យាយាម ពូកែ ហើយជាពិសេសចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក។
អាចនិយាយបានថា យោងទៅតាមជំនួញ អ្នកគឺជាអ្នកជំនួញដែលមានទេពកោសល្យខ្ពស់។ ពេលវេលាកាន់តែច្រើន អ្នកឆ្លងកាត់បទពិសោធន៍កាន់តែច្រើន ហើយជាលទ្ធផលអ្នកតែងតែអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនបានល្អប្រសើរ។
តាមរយៈការខិតខំ និងការប្រឹងប្រែងដោយមិនចេះនឿយហត់ អ្នកអាចជួយខ្លួនអ្នកឱ្យក្លាយជាអ្នកមានបានយ៉ាងឆាប់រហ័ស៕
ប្រផព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)