តើមួយណាជាប្រភេទដៃរបស់អ្នក វានឹងបង្ហាញពីជោគជតា និងអនាគតក្នុងជីវិតអ្នកបានយ៉ាងច្បាស់

យោងទៅតាមអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រ វាសនាមនុស្សម្នាក់ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងដៃរបស់មនុស្សម្នាក់ អនាគតនៃភាពសម្បូរបែប ឬភាពក្រីក្រក៏អាចត្រូវបានគេព្យាករណ៍តាមរយៈកណ្តាប់ដៃ និងរាប់ចំនួនខ្សែដែលមានដូចក្នុងរូបនេះដែរ។

១. ប្រសិនបើមានផ្លូវតែមួយ ៖ អ្នកគឺជាប្រភេទមនុស្សដែលមិនចូលចិត្តប្រកួតប្រជែង

Screen Shot 2020 12 16 At 1.49.10 PM

បុគ្គលិកលក្ខណៈរបស់អ្នកគឺសាមញ្ញណាស់ អ្នកតែងតែចង់បានជីវិតប្រកបដោយសន្តិភាព និងស្ថិរភាព។ មិនថាអ្នកមានលុយប៉ុន្មានទេ តែអ្នកគ្រាន់តែចង់មានញុំាបានគ្រប់គ្រាន់តែប៉ុណ្ណោះ។

សម្រាប់រឿងដូចជាកិត្តិនាម ឬអាជីពវាមិនមែនជាចំណាត់ថ្នាក់ទីមួយទេសម្រាប់អ្នក ព្រោះតំណែងខ្ពស់ជាងនេះ ទំនួលខុសត្រូវកាន់តែច្រើន អ្នកបែបរជាចង់បានការងារធម្មតាៗ ទោះបីប្រាក់ខែទាប តែមានផាសុកភាព និងអាចឱ្យអ្នកបានសប្បាយចិត្ត

ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលអ្នកនឹងមានភាពរឹងមាំក្នុងកំឡុងពេលវ័យក្មេង។ ដោយសារតែអ្នកតែងតែរស់នៅដោយមនោសញ្ចេតនា មិនចូលចិត្តដាក់សម្ពាធលើខ្លួនឯង វាពិតជាលំបាកណាស់សម្រាប់អ្នកក្នុងការប្រមូលទ្រព្យសម្បត្តិដ៏ច្រើន ដូចមិត្តភក្តិដែលមានអាយុប្រហែលអ្នក។

តែយ៉ាងណា សម្រាប់អ្នកប្រហែលជានៅអាយុ 40 ឆ្នាំទ្រព្យសម្បត្តិនឹងកើនឡើង។

២. ប្រសិនបើមាន ២ ជួរ ៖ អ្នកជាប្រភេទមនុស្សដែលមានវិន័យខ្ពស់

Screen Shot 2020 12 16 At 1.49.15 PM

អ្នកត្រូវបានស្រឡាញ់ដោយមនុស្សជាច្រើនដោយសារភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ប្រសិនបើអ្នកគ្រាន់តែរំខាននរណាម្នាក់ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុសជាច្រើនថ្ងៃ។

អ្នកចូលចិត្តរឿងរ៉ាវដែលបង្ហាញពីភាពយុត្តិធម៌ និងភាពស្មោះត្រង់ ហើយតែងតែប្រើវាជាលក្ខណៈវិនិច្ឆ័យសម្រាប់គំនិត និងសកម្មភាពទាំងអស់របស់អ្នក។ អ្នកផ្សេងទៀតប្រហែលជាគិតថានេះជាការតឹងតែង និងគោលការណ៍ពេក ប៉ុន្តែដរាបណាអ្នកមានអារម្មណ៍ល្អ វាគឺជាច្បាប់វិន័យសម្រាប់អ្នក។

អាចថាជាគម្រូនៃទម្លាប់ក្នុងការរស់នៅដែលអ្នកបានបង្កើតអាជីពជោគជ័យតាំងពីដំបូង។ ចាប់ពីអាយុ ៣០ ឆ្នាំអ្នកអាចមានទ្រព្យសម្បត្ដិដែលចង់បានរួចទៅហើយ អ្វីដែលគួរឱ្យសរសើរបំផុតនោះគឺ អ្នកមិនដែលពឹងផ្អែកលើជ័យជម្នះទេ តែតែងតែជម្រុញខ្លួនអ្នកឱ្យខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅខ្ពស់បន្ថែមទៀត។

៣. បើមាន ៣ បន្ទាត់ ៖ នេះជាប្រភេទមនុស្សកើតមកជាថៅកែ

Screen Shot 2020 12 16 At 1.49.20 PM

បុគ្គលិកលក្ខណៈសកម្ម និងស្វាហាប់របស់អ្នកលេចធ្លោពីហ្វូងមនុស្ស ហើយជារឿយៗពូកែក្នុងតំណែងជាអ្នកដឹកនាំ។ នេះគឺជាប្រភេទមនុស្សដែលជាគោលការណ៍ទាំងផ្លូវចិត្ត និងចក្ខុវិស័យ។ អ្នកអាចមានផាសុកភាពជាមួយមនុស្សជុំវិញ ប៉ុន្តែនៅពេលអ្នកខឹង គឺមិនមានអ្នកណាម្នាក់ហ៊ាននៅក្បែរ ឬចូលមករំខានអ្នកឡើយ។

ដោយសារតែមានថៅកែមួយចំនួនមានសមត្ថភាពក្នុងការតំឡើងឋានៈយ៉ាងឆាប់រហ័ស គឺមិនអាចប្រកែកបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ មានតែពេលរកស៊ីប៉ុណ្ណោះ ទើបអាចឈានដល់កម្រិតកំពូលនៃភាពជោគជ័យ ប៉ុន្តែប្រសិនបើអ្នកជ្រើសរើសធ្វើការស្រាវជ្រាវ ឬសិល្បៈអ្នកនឹងមានកេរ្តិ៍ឈ្មោះ ប៉ុន្តែគ្មានសញ្ញាបត្រទេ មិនអាចក្លាយជាអ្នកមានទេ។

៤. ប្រសិនបើមាន ៤ បន្ទាត់ ៖ អ្នកគឺជាប្រភេទមនុស្សដែលស្ទាក់ស្ទើរ

Screen Shot 2020 12 16 At 1.49.26 PM

ទោះបីជាមានបុគ្គលិកលក្ខណៈស្មោះត្រង់ និងផ្ទាល់ក៏ដោយ អ្នកក៏ខ្វះទំនុកចិត្តលើខ្លួនឯងដែរ ដោយជារឿយៗស្ទាក់ស្ទើរនៅពេលធ្វើការសម្រេចចិត្តសំខាន់ៗ។ មនុស្សភាគច្រើនមិនចូលចិត្តអ្នកពេលដែលពួកគេជួបអ្នកលើកដំបូង វាត្រូវការពេលយូរដើម្បីឱ្យមនុស្សផ្លាស់ប្តូរទស្សនៈរបស់ពួកគេចំពោះអ្នកបន្តិចម្តងៗ។

ទោះបីជាអ្នកជាមនុស្សឧស្សាហ៍ព្យាយាមក៏ដោយ ពេលខ្លះអ្នកអនុញ្ញាតឱ្យជំនឿ និងទស្សនៈរបស់អ្នករង្គោះរង្គើ ដូច្នេះអ្នកងាយនឹងបរាជ័យណាស់។ ប្រសិនបើទទួលបានជោគជ័យ អ្នកក៏ត្រូវរង់ចាំបន្ទាប់ពីអាយុ ៣៥ ឆ្នាំ ដើម្បីអាជីពរបស់អ្នកពិតជាមានការរីកចម្រើន៕

ប្រភព ៖ Bestie / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក